ប្រភពមកពី Khmerload
យោងតាមប្រភព ព័ត៌មាន បានឲ្យដឹងថា សាកសពសត្វ ចម្លែកនេះ ត្រូវបានប្រទះឃើញ នៅឯឆ្នេរសមុទ្រ មួយកន្លែង ក្នុងប្រទេសរុស្ស៊ី ដែលមានអ្នកវិទ្យាសាស្រ្ត ជាច្រើនកំពុង ចាប់អារម្មណ៍ ទៅលើវា និង ចង់ស្រាវជ្រាវ ថាតើវាជា ប្រភេទសត្វអ្វី ឲ្យប្រាកដ ព្រោះថាវាមាន លក្ខណៈខុសប្លែក ពីបណ្តា សត្វ ដែលរស់នៅ ក្នុងសមុទ្រ ដទៃទៀត ដោយថា វាមានសក់ និង រោម ហើយមានប្រវែង ដល់ទៅជាង ៦ម៉ែត្រ ឯណោះ។
ស្របពេលនេះដែរ ក៏មានការ លើកឡើង មួយចំនួនថា សត្វមួយនេះ អាចជាប្រភេទ សត្វក្រពើ ឬ ក្រពា ដែលរស់នៅ ក្នុងសមុទ្រ តែប៉ុណ្ណោះ រីឯមួយចំនួនទៀត ថានេះ អាចជា ប្រភេទភាវៈរស់ ដែលសល់តាំងពី បុរេប្រវត្តិ មកម្ល៉េះ។ តែយ៉ាងណាមិញ ក្រោយពីក្រុម អ្នកវិទ្យាសាស្រ្តបាន ធ្វើការវិភាគ ជាជំហានដំបូង ទៅលើសាកសព សត្វមួយនេះ និង បានបញ្ជាក់ថា “តាមរយៈគ្រោងឆ្អឹង យើងអាចសន្និដ្ឋាន បានថាសត្វប្រភេទនេះ អាចជាពូជសត្វ ត្រីបាឡែនស ដែលរស់នៅ ក្នុងសមុទ្រជម្រៅជ្រៅ តែក៏នៅមាន ចំណុចមួយចំនួន ដែលសត្វមួយ ក្បាលនេះមាន លក្ខណៈខុសប្លែក ពីត្រីបាឡែនស ផ្សេងៗទៀត ផងដែរ ហើយពេលនេះ យើងកំពុង តែសិក្សា ស្រាវជ្រាវបន្ថែម”។