Monday, June 15, 2015

រឿងខោជើងខ្លី


  1. អំពីសាច់រឿង:
  • ចំណងជើងរឿង:​ អ្នកលេងខោជើងខ្លី
  • Title of Story: Dengerous Boys
  • អ្នកដឹកនាំរឿង :ផូច ផាសិធ ( Poj Paseth)
  • រយះពេល:១២០នាទី
  • ប្រភេទរឿង:​ ខេមរនិយម
  • ចម្រៀង: She's not alone
  • តារាសម្តែង:
            Nick (Kunatip Pinpradub), James (Puvadol Vechwongsar), Oil (Rittichai Tasalika), Ice (Metakorn Supapuntaree), Mark (Witawas Taokunlue), Bew (Kittipat Samarntrakulchai), Brian
(Brian Garton), Net (Sirapob Manithikul), Tape (Worachai Sirikongsuwan), Tong (Suravich reongyos), Tost (Arasaman Jitasiri), Winner (Chawin Aemchaimongkol), Guy (Korakrit Laotrakul), Rung (Chanunya Pongnak), Bat (Nongbew Kaokong), Matoom (Tachin ploypetch), May (Patarawarin Timkul), Pu – Blackhead (Arnon Saisangjan), Pa’Mouth (Suda Chuenban) 
និងមានតារាសម្តែងជាច្រើនចូលរួម














សង្ខេបរឿងអ្នកលេងខោខ្លី

ជម្លោះនេះកើតឡើងរវាងក្រុមជើងកាងខោខ្លីទាំងពីរមកពីសាលាពីរផ្សេងគ្នា។ ក្រុមជើងកាងមួយត្រូវបានដឹកនាំដោយ Peng និងក្រុមមួយផ្សេងទៀតត្រូវបានដឹកនាំដោយTingPengនិងមិត្តភក្តិជាមនុស្សដ៏ល្អពីមុនមក។ ពួកគេបានប្រឈមមុខនិងការវាដំ កាប់ចាក់គ្នារាល់ថ្ងៃជាមួយនិងក្មេងទំនើងនៃក្រុមមួយផ្សេងទៀត។ ការប៉ះទង្គិចគ្នារវាងពួកគេកាន់តែខ្លាំងឡើងៗ ប្អូនស្រីរបស់ Maew ដែលជាក្រុមសត្រូវរបស់ប៉េងបានមានទំនាក់ទំនងស្នេហាជាមួយនឹងប៉េង។ ក្រោយមកក្មេងទំនើងទាំងពីរក្រុមមានជម្លោះយ៉ាងខ្លាំងដោយសារតែមិត្តភក្តិរបស់ Maew ក៏ស្រលាញ់ប្អូនស្រីរបស់ Maew ដែលជាសង្សារបស់ប៉េង។ ពួកគេត្រូវបានលោកគ្រូអ្នកគ្រូព្រមានមិនឱ្យបង្ករអំពើហិង្សាបែបនេះម្តងទៀត។ប៉េងមានប្អូនប្រុសម្នាក់ឈ្មោះ Pongpang Pongpang ក៏ត្រូបានក្មេងទំនើងនោះធ្វើបាបដូចទៅនឹងបងប្រុសរបស់គាត់ដែរ។ Pongpang មានក្តីសុបិនផ្ទាល់របស់គាត់គឺចង់បង្កើតក្រុមតន្រ្តី។ គេបានបណ្តុះបណ្តាលខ្លួនគេឲ្យចេះឧស្សាហ៍ព្យាយាមដើម្បីបានសម្រេចបំណងចង់ឱ្យក្រុមតន្ត្រីរបស់ខ្លួនបានល្បីនោះនិងបានផ្សាយបន្តផ្ទាល់។ នៅទីបំផុតក្រុមតន្ត្រីរបស់លោកត្រូវបានគេចូលចិត្តនិងទទួលបានការគាំទ្រយ៉ាងច្រើន បន្ទាប់មកពួកគេត្រូវបានគេទាក់ទងដើម្បីឱ្យក្រុមតន្ត្រីនេះទៅប្រគុំនៅលើឆាកខន់សឺតដ៏ល្បីល្បាញ។ តែជាអកុសលពួកគេត្រូវបានក្រុមក្មេងទំនើងនាំគ្នាមកវាយធ្វើបាបនិងមកបំផ្លាញការប្រគុំតន្ត្រីនេះ តែPengក៏បានដឹងពីផែនការអាក្រក់របស់ក្រុមTingហើយPengក៏បានមកជួយប្អូនដើម្បីឲ្យក្រុមរបស់ប្អូនបានឡើងសម្តែង។ បន្ទាប់ពីការប្រយុទ្ធមួយទល់និងមួយរវាងPengនិងTingបានដល់ទីបំផុតរឿងក៏បញ្ឈប់។ រឿងតែមួយគត់ដែលPengព្រួយបារម្ភគឺការសន្យាជាមួយម្តាយរបស់គាត់ដែលថានឹងមិនបង្កឱ្យមានបញ្ហានេះម្តងទៀតតែគាត់មិនអាចធ្វើបានតា​មការសន្យារបស់ខ្លួន។ហើយគាត់ត្រូវជ្រើសរវាងការសន្យាជាមួយម្តាយរបស់គាត់និងការសម្រេចក្តីសុបិន្តរបស់ប្អូនប្រុសជាទីស្រលាញ់របស់គាត់។ បន្ទាប់មកគាត់បានជ្រើសរើសការសម្រេចក្តីសុបិន្តរបស់ប្អូនប្រុសនេះហើយជាមួលហេតុដែលធ្វើឲ្យគាត់បង្កជម្លោះនេះឡើងម្តងទៀត។

  1. មូលបញ្ហា:
  • ឪពុកម្តាយ
​​​​​​​​​​​​​​​​ម្តាយរបស់យុវជន ស្ទាវឈ្មោះ Ting ធ្វើការកាន់ជើង ហើយមិនប្រដៅកូនឲ្យបានល្អ ហើយថែមទាំងឲ្យកូនធ្វើអ្វីតាមចិត្ត។ ​ចំណែកឯម្តាយខាង យុវជនស្ទាវឈ្មោះ Pang ជាមនុស្សដែលខូចចិត្តរឿងស្នេហា ប្រមឹក ផឹកស្រាជាប្រចំា មិនសូវ មានពេលប្រដៅកូនឲ្យ បានល្អ។ អញ្ចឹងហើយបានជាពួកគេ អោយតាឃើញគ្នាវៃ ៗ អត់ខ្វល់ពីអាណាគេទាំងអស់ ។

  • ស្នេហា

បងធំក្មេងទំនើងជាទាំងពីរក្រុមស្រឡាញ់ស្រីតែមួយដែលនំាឲ្យមានការច្រណែនគ្នា គុំគួនគ្នា។ Peng និង Ting ស្រឡាញ់ស្រីម្នាក់ដែលតែស្រីនោះស្រឡាញ់តែPeng ទេដូចនេះ ហើយជាTing ខឹងនឹង Pengហើយតាមរករឿងវាយតប់ប្អូនប្រុសរបស់Peng
មូលហេតុនេះហើយបានធ្វើឲ្យភីងមិនអាចបញ្ឍប់ការវាយតប់នឹងចង់សងសឹកជាមួយផែងឲ្យប្អូនប្រុសរបស់ខ្លួន។


  • សាលា


សាលាដែលមានឯកសណ្ឋានខោរពណ៌ខ្មៅ គឺជាសាលាដែលមានការអប់រំតិចតួច សិស្សមួយៗ សុទ្ឋសឹងជាស្ទាវ យាយអោយអស់គឺសំបូរទៅដោយពួកអាអត់ប្រយោជន៍ ។ ចំណែកឯ សាលាដែលមានឯកសណ្ឋានខោរពណ៌ខៀវ វិញ ក៏មិនណយដែរ បើទោះបីជាសាលា មានវិន័យតឹងរឹងយ៉ាងណា ក៏ពួកគេ ខិតខំធ្វើយ៉ាងណាដើម្បីអោយវៃគ្នាបានសម្រេច អាចជាការណាត់វៃគ្នាខាងក្រៅសាលាជាដើម ។

នៅក្រោយពេលដែល ប៉ូលីសចាប់ពួកគេហើយ ម្តាយរបស់ផែងនិងភីង បាន ទៅរំដោះកូនឲ្យចេញពីគុកវិញ។ ពេលនោះហើយដែលយុវជនទាំងពីរបានចាប់ផ្តើមនឹងដល់ ម្តាយដែលស្រឡាញ់កូន ហើយនឹកឃើញកំហុសរបស់ខ្លួន ជាបណ្តើរៗ។ ម្តាយរបស់ភីងបាន ចាប់ផ្តើមឈប់ផឹកស្រាហើយត្រូវរ៉ូវគ្នាជាមួយប្តីរបស់គាត់វិញ។ ចំណែកភីង ឈប់ដើរវាយតប់គ្នា មួយរយះ។ ហើយភីងក៏បានសុំទោសម្តាយថា ឈប់ហើយកែខ្លួនមកធ្វើជាមនុស្សល្អវិញ។




  • គំនិតអប់រំ
-គឺចង់អោយឪពុកម្តាយត្រូវចេះអប់រំកូនអោយដើរផ្លូវល្អ ធ្វើជាគំរូល្អសម្រាប់កូន ។
- ចំពោះមិត្តភក្តិល្អគឺជា មិត្តដែលចេះជួយគ្នាពេលមានបញ្ហា និងចេះអប់រំមិត្ត ។
- ហើយបើនិយាយពីសាលាវិញ ត្រូវមានវិន័យល្អ គឺពេលដែលសិស្សមានបញ្ហាអ្វីមួយតែងតែប្រាប់អាណាព្យាបាលឲ្យបានដឹង និងទូន្មានអប់រំ ព្រានប្រដៅអោយដើរផ្លូវល្អសារជាថ្មី ។
-មានឆន្ទៈមុះមុតក្នុងការតស៊ូកម្ចាត់សត្រូវ

អត្ថបទ ស្រីវណ្ណ

https://www.youtube.com/watch?v=8OB7ytdBI9E

0 comments:

Post a Comment