Wednesday, May 27, 2015

វិធីសាស្ត្រ​​ទាក់ទង​មិត្ត​ស្រី​ជនជាតិ​ស្បែក​ស

ប្រភពមកពីNewsabay.com
27សម្រាប់​បុរសៗ​​​អាស៊ី​​ វា​ជា​រឿង​លំបាក​ក្នុង​ការ​ណាត់​ជួប​ទាក់ទង​នារីៗ​​​ជា​ជន​ជាតិ​ស្បែក​ស ​ដូច​ជា​ជន​ជាតិ​អឺរ៉ុប និង​អាមេរិក​ជា​ដើម។ មូលហេតុ​សំខាន់​មួយ​ក្នុង​ចំណោម​មូលហេតុ​ជា​ច្រើន​នោះ​​គឺ​ដោយ​សារ​តែ​​​វប្បធម៌​​ខុស​គ្នា​ខ្លាំង​រវាង​អាស៊ី និង​ពួក​គេ​ពី​​​ជនជាតិ​​​អឺរ៉ុប ឬ​​អាមេរិក។ យ៉ាង​ណា​ក្ដី ប្រសិន​បើ​អ្នក​ជា​មនុស្ស​មាន​ចិត្ត​ស្រលាញ់​នារី​ជនជាតិ​ស្បែក​ស អ្នក​អាច​សាក​ល្បង​វិធី​សាស្រ្ដ​មួយ​ចំនួន​ដូច​ខាង​ក្រោម៖


​​​​១. ទៅ​កន្លែង​ដែល​នារី​ស្បែ​ស​ចូលចិត្ត​ទៅ​​


​ជំហាន​​ដំបូង​​មួយ​ដែល​អ្នក​គួរ​ធ្វើ គឺ​អ្នក​អាច​ទៅ​កន្លែង​ដែល​អាច​សម្បូរ​នារី​ស្បែក​ស។ អ្នក​ត្រូវ​ក្លាហាន​ ហ៊ាន​​​និយាយ​គ្នា​លេង សំណេះសំណាល​ពី​នេះ​ពី​នោះ។ កន្លែង​ដែល​ល្អ អាច​មាន​នៅ​តាម​ក្លិប​រាត្រី ឬ​ហាង​ញ៉ាំ​អាហារ​ក្នុង​តំបន់​ដែល​សម្បូរ​ជន​បរទេស។

២. បង្កើត​មិត្តភ័ក្ដិ​បរទេស​ (មិនមែន​អាស៊ី)

វា​ជា​រឿង​ល្អ​មួយ​ដែល​អ្នក​បង្កើត​​មិត្តភ័ក្ដិ​​ជា​ជនជាតិ​បរទេស។ ការ​ធ្វើ​បែប​នេះ អាច​បញ្ជាក់​ថា​ក៏​មិន​ខុស​អី​ពី​ពួក​គេ​ដែរ ហើយ​ជា​ពិសេស​គឺ​​ពួក​គេ​អាច​ណែ​នាំ​អ្នក​ឲ្យ​ស្គាល់​នារី​ណា​ម្នាក់​ និង​បង្កើត​ទំនាក់​ទំនង​ជា​មួយ​គ្នា​ក៏​ថា​បាន។

៣. នាំ​នាង​ទៅ​​​កាន់​ជីវិត​បែប​អាស៊ី​​​

ទោះ​ជា​វប្បធម៌​ប្លែក​គ្នា តែ​អ្នក​អាច​នាំ​នាង​ទៅ​កាន់​ជីវិត​រស់​នៅ​បែប​អាស៊ី​ ដែល​បង្ហាញ​អ្វី​ៗ​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍ ដូច​ជា​ការ​នាំ​នាង​ទៅ​កាន់​ភោជនីយដ្ឋាន​ដើម្បី​​ញ៉ាំ​ម្ហូប​អាហារ​បែប​អាស៊ី​ ឬ​ទៅ​ទី​ជនបទ​អ្វី​ជា​ដើម។

d4

៤. បង្ហាញ​ថា​អ្នក​មិន​ខុស​ប្លែក​ពី​ជនជាតិ​ស្បែក​ស​

អ្នក​អាច​បង្ហាញ​ថា​ អ្នក​មិន​ខុស​ប្លែក​ពី​បុរសៗ​ជន​ជាតិ​ស្បែក​ស​នោះ​ទេ ដោយ​បង្ហាញ​នាង​ថា​អ្នក​ជា​មនុស្ស​គួរ​ឲ្យ​ចាប់​អារម្មណ៍​ និង​មាន​ទំនុក​ចិត្ត។

៥. ចំណាយ​ពេល​ស្វែង​យល់​ពី​​របៀប​ទាក់ទង​មនុស្ស​ស្រី

ជា​រឿង​សំខាន់​មួយ​ ដែល​អ្នក​ស្រលាញ់​មិត្ត​ស្រី​ជា​ជន​ជាតិ​ស្បែក​ស​ ​អាច​ស្វែង​យល់​ពី​​របៀប​ទាក់ទង​នាង ធ្វើ​យ៉ាង​ណា​ឲ្យ​នាង​ស្រលាញ់​អ្នក​ដក​ចិត្ត​មិន​រួច និង​ធ្វើ​ឲ្យ​មាន​​​ទំនាក់​ទំនង​ល្អ​ប្រសើរ៕

0 comments:

Post a Comment