មន្ត្រីតុលាការបានឲ្យដឹងថា៖ ជនត្រូវចោទរូបនេះ មានឈ្មោះ អុក ស៊ីថន ភេទប្រុស អាយុ ៣៩ឆ្នាំ មុខរបរជាមន្ត្រីយោធា មានទីលំនៅ នៅ ក្នុងភូមិព្រែកតាពៅ សង្កាត់ដើមមាន ក្រុងតាខ្មៅ។ ជនងត្រូវចោទឈ្មោះ អុក ស៊ីថន ត្រូវបាន តំណាងអយ្យការ ចោទប្រកាន់ពីបទ«ឆបោក» និងចាប់ខ្លួន ដោយ សមត្ថកិច្ចព្រហ្មទណ្ឌ នៃក្រសួងមហាផ្ទៃ តាមបណ្តឹងរបស់ជនរងគ្រោះ ចំនួនជាង១០នាក់ ទាក់ទងនឹងករណី ឆបោកប្រាក់ ពីពួកគេ ចំនួន ពី ២០០០ ទៅ ៥០០០ ដុល្លារ ដើម្បីយកទៅរត់ការធ្វើ នៅក្នុងស្ថាប័នរដ្ឋ ប្រព្រឹត្តកាលពីឆ្នាំ២០១៤៕
Tuesday, May 26, 2015
Home »
ពត័មានជាតិ
» ឃុំខ្លួន មន្ត្រីយោធាម្នាក់ ពីបទ «ឆបោក ប្រាក់» ជិត៣ម៉ឺន ដុល្លារអាមេរិក
ឃុំខ្លួន មន្ត្រីយោធាម្នាក់ ពីបទ «ឆបោក ប្រាក់» ជិត៣ម៉ឺន ដុល្លារអាមេរិក
ប្រភពមកពី Khmerload.com
ភ្នំពេញ: កាលពីព្រឹកថ្ងៃអង្គារ ទី២៦ ខែឧសភា ឆ្នាំ២០១៥នេះ ចៅក្រមស៊ើបសួរ នៃ សាលាដំបូង រាជធានីភ្នំពេញ បានចេញដីកាឃុំខ្លួន មន្ត្រី យោធាម្នាក់ នៃកងយោធពលខេមរភូមិន្ទ ពី បទ«ឆបោកប្រាក់» ចំនួនជិតត៣ម៉ឺនដុល្លារអាមេរិក និងបានបញ្ជូនខ្លួនគាត់ទៅឃុំខ្លួន ជាបណ្តោះ អាសន្ន នៅក្នុងពន្ធនាគារព្រៃស ដើម្បីរង់ចាំដោះស្រាយតាមនីតិវិធីច្បាប់។
0 comments:
Post a Comment