១. លោតអន្ទាក់
វាមិនត្រឹមតែអាចជួយកាត់បន្ថយជាតិខ្លាញ់នៅដៃបានទេ តែវាក៏អាចជួយកាត់បន្ថយខ្លាញ់ទាំងអស់នៃរាងកាយរបស់អ្នកទៀតផង។ វិធីអនុវត្តន៍៖ គ្រាន់តែយកខ្សែមកលោតទៅមុខ ថយក្រោយដែលមានចលនាជារង្វង់ បែបនេះធ្វើឲ្យសាច់ដុំមានចលនា និងអាចស្រកខ្លាញ់បាន។
២. ចលនាទាញ
វិធីនេះធ្វើឲ្យសាច់ដុំមានភាពតឹងណែនល្អនៅលើដៃ។ វិធីអនុវត្តន៍៖ អង្គុយសណ្ដូកជើងស្ដាំទៅមុខ ដៃទាំងពីរទាញចុងម្រាមជើងដែលបោះទៅមុខនោះ។
៣. បង្វិលដៃ
នេះជាវិធីដ៏ល្អបំផុតសម្រាប់អ្នកឡើងទម្ងន់ខ្លាំង ជាពិសេសបរិវេណដៃតែម្ដង។ ត្រូវប្រុងប្រយ័ត្នពេលឡើងទម្ងន់ខ្លាំងសាច់ដុំដៃរបស់អ្នកនឹងជួបបញ្ហាប្រឈមមួយចំនួន។ វិធីអនុវត្តន៍៖ បោះដៃម្ខាងទៅមុខឲ្យត្រង់ ហើយយកដៃម្ខាងទៀតទាញបង្វិល រួចប្ដូរទៅទាញដៃម្ខាងទៀត។
៤. អាវ៉ង់
ការហាត់ប្រាណបែបនេះអាចធ្វើឲ្យអ្នកមានជំហររឹងមាំ។ មិនត្រឹមតែប៉ុណ្ណោះវាអាចជួយពង្រឹងសាច់ដុំជាច្រើនផ្នែក ជាពិសេសដៃតែម្ដង ព្រោះកន្លែងនោះមានសកម្មភាពខ្លាំងជាង ដោយអនុវត្តន៍បែបនេះមួយថ្ងៃ១០នាទី ពីរសប្ដាហ៍នឹងឃើញលទ្ធផល។
0 comments:
Post a Comment