Thursday, April 2, 2015

លោក​គ្រូ​ Lee រៀបរាប់​ពី​​​ចំណុច​​​ខ្វះ​ខាត​របស់​​ ​U-22​​​ កម្ពុជា​

ប្រភពមកពី news.sabay.com
Cambodia-vs-Phillipines6លោក​គ្រូ​បង្វឹក​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា​បាន​បង្ហាញ​ពី​​ចំណុច​ខ្វះ​ខាត​របស់​ក្រុម​​ជម្រើស​ជាតិ​​​អាយុ​ក្រោម​២២​ឆ្នាំ​ បន្ទាប់​ពី​បញ្ចប់​យុទ្ធនាការ​​ប្រកួត​វគ្គ​ជម្រុះ​​នៅ​​ពូល​ G ​​នៃ​ពានរង្វាន់​ 2016 AFC U-23 Championship ​​ពី​ថ្ងៃ​ទី​២៧ ដល់​ថ្ងៃ​ទី ៣១ នៅ​ប្រទេស​​ថៃ​​ដែល​ជា​លទ្ធផល​ក្រុម​កម្ពុជា​ឈ្នះ​១​ និង​ចាញ់​២។លោក​ Lee Tae Hoon បាន​ឲ្យ​ដឹង​ថា​ កីឡាករ​​​១១​នាក់​លើ​ទីលាន​ទាំង​៣​ប្រកួត​កន្លង​មក​នៅ​
នៅ​ AFC Championship ​​ពិត​ជា​​​ធ្វើ​បាន​ល្អ​មែន ប៉ុន្តែ​​​​​​​នៅ​មាន​ចន្លោះ​ប្រហោង​​​​ជា​ច្រើន​ដែល​ក្រុម ​U-22 កម្ពុជា​ត្រូវ​កែ​តម្រូវ​សម្រាប់​ប្រកួត​ក្រោយ​ៗ​។ ជាក់​ស្ដែង​ ក្រុម ​U-22 កម្ពុជា​បាន​ធ្វើ​ឲ្យ​បាត់​ឱកាស​លទ្ធផល​ស្មើ​​នឹង​ម្ចាស់​ផ្ទះ​ U-22 ថៃ ដែល​យក​​ឈ្នះ​នៅ​ចុង​ម៉ោង​បន្ថែម​ទៅ​វិញ។ នេះ​ជា​ចំណុច​​​​​ត្រូវ​ពិនិត្យ​មើល​​ម្ដង​ទៀត​។

លោក​គ្រូ​ជន​ជាតិ​កូរ៉េ​ខាង​ត្បូង​ប្រាប់​ទៀត​ថា​ ចំណុច​ខ្វះខាត​សំខាន់​ៗ​របស់​ក្រុម​កម្ពុជា​​គឺ​ធ្វេសប្រហែស​នៅ​ចុង​ម៉ោង​ ​លេង​ហាក់​​គ្មាន​កម្លាំង​​​នៅ​ចុង​ម៉ោង ​និង​​មិន​សូវ​យក​ចិត្ត​ទុក​ដាក់​ពេល​​ប៉ះ​ក្រុម​ខ្សោយ​ជាង​ខ្លួន​ជាដើម​។ ប្រការ​ទាំង​អស់​នេះ​អាច​មកពី​កីឡាករ​មាន​ពេល​ហាត់​​​ជុំ​គ្នា​តិច​ពេក ​ហ្វឹកហ្វឺន​ផ្នែក​កម្លាំង​មិន​បាន​ច្រើន​ ពី​ព្រោះ​​មាន​ការ​ប្រកួត​ច្រើន​និង​ជាប់​មក​រហូត។

«ចំណុច​ខ្វះ​ខាត​របស់​កីឡាករ​កម្ពុជា​​គឺ​ការ​ការពារ​ បច្ចេកទេស ​ហើយ​​កម្លាំង​នៅ​មាន​កម្រិត​ដែរ​និយាយ​រួម ​ពួកគេ​អាច​លេង​បាន​ល្អ​ត្រឹម​៧០​នាទី​ប៉ុណ្ណោះ​​​។ ចំណុច​​ទាំង​នេះ​ត្រូវ​តែ​កែប្រែ​ឡើង​វិញ​»។ លោក Lee Tae Hoon បាន​និយាយ​​។​​
​​
ក្រុម U-22​ កម្ពុជា​បាន​ប្រកួត​ចាញ់​ថៃ​​ដោយ​លទ្ធផល ​២-១ ដែល​​ម្ចាស់​ផ្ទះ​ថៃ​បាន​យក​៣​ពិន្ទុ​ពី​កម្ពុជា​នៅ​នាទី​បន្ថែម​៩០+​ទៅ​ហើយ។ ក្រុម​កម្ពុជា​បាន​យក​ឈ្នះ​ហ្វីលីពីន​ដោយ​លទ្ធផល​ ៣-១ ប៉ុន្តែ​១​គ្រាប់​របស់​ហ្វីលីពីន​​ក៏​រក​បាន​នៅ​នាទី​បន្ថែម​៩០+​ដែរ​ដែល​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ខក​ចិត្ត​យ៉ាង​ខ្លាំង​ ពី​ព្រោះ​ដល់​នាទី​ចុង​ក្រោយ​ហើយ​បែរ​ជា​ឲ្យ​គេ​ស៊ុត​ចូល​ទៅ​វិញ៕
 U-22 Cambodian National Team 1 (7)

0 comments:

Post a Comment