Wednesday, January 20, 2016

រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា


រដ្ឋធម្មនុញ្ញ​គឺ​ជា​ច្បាប់​កំពូល​របស់ ព្រះរាជាណាចក្រកម្ពុជា។រាល់​ច្បាប់​និង​ឯកសារ​គតិយុត្ត​ទាំងឡាយ​របស់​ព្រះរាជាណាចក្រ​កម្ពុជា​ត្រូវ​អនុលោម​ទៅ​​តាម​រដ្ឋធម្មនុញ្ញ​ បើ​ពុំ​នោះ​សោត​ ច្បាប់​និង​ឯកសារ​គតិយុត្ត​ទាំង​នោះ​នឹង​អធមនុញ្ញភាព។



ប្រទេសកម្ពុជា ជាព្រះរាជាណាចក្រ ដែលព្រះមហាក្សត្រ ទ្រង់ប្រតិបត្តិតាមលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស។
        ព្រះរាជាណាចក្រកម្ពុជា ជារដ្ឋឯករាជ្យ អធិបតេយ្យ សន្តិភាព អព្យាក្រិត្យ អចិន្ត្រៃយ៍ មិនចូលបក្សសម្ព័ន្ធ។
        បូរណភាពទឹកដីរបស់ព្រះរាជាណាចក្រកម្ពុជា មិនអាចរំលោភបានដាច់ខាតក្នុងព្រំដែនរបស់ខ្លួនដែល មានកំណត់ក្នុងផែនទីខ្នាត /១០០.០០០ ធ្វើនៅចន្លោះឆ្នាំ ១៩៣៣ដល់១៩៥៣ ហើយដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិ នៅចន្លោះ ឆ្នាំ១៩៦៣ដល់១៩៦៩។
        ព្រះរាជាណាចក្រកម្ពុជា ជារដ្ឋដែលមិនអាចបំបែកបាន។
បាវចនានៃព្រះរាជាណាចក្រកម្ពុជាគឺៈ ជាតិ សាសនា ព្រះមហាក្សត្រ។
ភាសា និង អក្សរ ដែលប្រើប្រាស់ជាផ្លូវការ គឺ ភាសាខ្មែរ និងអក្សរខ្មែរ។
ភ្នំពេញជារាជធានីនៃព្រះរាជាណាចក្រកម្ពុជា។ ទង់ជាតិ ភ្លេងជាតិ និងសញ្ញាជាតិ មានតំណាងនៅក្នុងឧបសម្ពន្ធ័ និង៣។


        ព្រះរាជាណាចក្រកម្ពុជា អនុវត្តប្រព័ន្ធសេដ្ឋកិច្ចទីផ្សារ។
        ការរៀបចំ និងការប្រព្រឹត្តទៅនែប្រព័ន្ធសេដ្ឋកិច្ចនេះ នឹងមានកំណត់ក្នុងច្បាប់។
        ការយកពន្ធដារនឹងអាចធ្វើទៅបាន លុះត្រាតែមាន ច្បាប់។
        ទ្រព្យសម្បត្តិរបស់រដ្ឋមានជាអាទិ៍ ដីធ្លី ក្រោមដី ភ្នំ សមុទ្រ បាតសមុទ្រ ក្រោមបាតសមុទ្រ ឆ្នេរសមុទ្រ អាកាស កោះទន្លេ ព្រែក ស្ទឹងបឹង ព្រៃឈើ ធនធានធម្មជាតិ មជ្ឈមណ្តលសេដ្ឋកិច្ចវប្បធម៌ មូលដ្ឋានការពារប្រទេសជាតិ សំណង់ផ្សេងៗ ទៀតដែលបានកំណត់ថាជារបស់រដ្ឋ។
        ការគ្រប់គ្រងការប្រើប្រាស់ និងការចាត់ចែងលើទ្រព្យសម្បត្តិ រដ្ឋនឹងត្រូវកំណត់ក្នុងច្បាប់។
        រដ្ឋត្រូវរក្សាការពារបរិស្ថាន និងតុល្យភាពនៃភគទ្រព្យធម្មជាតិ ហើយត្រូវចាត់ចែងឥ្យមានផែនការច្បាស់លាស់ក្នុងការគ្រប់គ្រង មានជាអាទិ៍ សីធ្លី ឬឹកអាកាស ខ្យល់ ភោគោត្តសាស្ត្រ ប្រពន្ធ័អេកូឡូស៊ី រ៉ែ ឋាមពល ប្រេងកាត និងឧស្ម័ន ថ្ម និង ខ្សាច់ ត្យូងថ្ម ព្រៃឈើ និងអនុផល ព្រៃឈើ ពពួកសត្វព្រៃមច្ចាជាតិ ធនធានជលផល។
        ពលរដ្ឋមានសិទ្ធិលក់ដូរផលិតផលរបស់ខ្លួនដោយសេរី។ ការតម្រូវឲ្យលក់ផលិតផលជូនរដ្ឋ ឬការយកភោគផល ឬទ្រព្យសម្បត្តិឯកជន ទៅប្រើប្រាស់ ទោះបីមួយរយះពេលក៏ដោយ ត្រូវហាមឃាត់ វៀរលែងតែក្នុងករណីពិសេសដែលមានច្បាប់អនុញ្ញាត។
        រដ្ឋជុំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ចគ្រប់វិស័យ ជាពិសេសវិស័យកសិកម្ម សិប្បកម្ម ឧស្សាហកម្ម ចាប់ពីតំបន់ដាច់ស្រយាលដោយយកចិត្តទុកដាក់ទៅលើនយោបាយទឹកភ្លើង ផ្លូវ និងមធ្យោបាយដឹកជញ្ជូនបច្ចេកទេសឬំនើបនិងប្រព័ន្ធឥណទាន។
        រដ្ឋយកចិត្តទុកដាក់ ជួយដោះស្រាយមធ្យោបាយ ផលិតផល ជូនកសិករ សិប្បករ និងជួយរកទីផ្សារលក់ផលិតផល។
        រដ្ឋយកចិត្តទុកដាក់គ្រប់គ្រងទីផ្សារជួយឲ្យជីវភាពរស់នៅ របស់ប្រជាពលរដ្ឋមានកម្រិតសមរម្យ។
        រដ្ឋហាមឃាត់ និងផ្តន្ទាទោសជាទម្ងន់ដល់ជនណាដែលនាំចូលផលិតផល លក់ដូរ គ្រឿងញៀន ទំនិញក្លែងក្លាយហួសរយះពេលប្រើ ដែលប៉ះពាល់ដល់សុខភាពអាយុជីវិតរបស់ អ្នកប្រើ។



        អំណាចតុលាការជាអំណាចឯករាជ្យ។
        អំណាចតុលាការធានារក្សាអនាគត និងការពារសិទ្ធិសេរីភាប របស់ប្រជាពលរដ្ឋ។
        អំណាចតុលាការគ្របដណ្តប់ទៅលើរឿងក្តីទាំងអស់រួមទាំងរឿងក្តីរដ្ឋផង។
អំណាចនេះ ត្រូវប្រគល់ឲ្យតុលាការកំពូល និងសាលាជំរះក្តីគ្រប់ផ្នែកនិងគ្រប់ជាន់ថ្នាក់។
        ការជំនុំជម្រះក្តីផ្តល់ងយុត្តិធម៌ ត្រូវធ្វើក្នុងនាមប្រជារាស្ត្រខ្មែរ តាមនិតិតវិធីនិង ច្បាប់ជាធរមាន។
        មានតែចៅក្រមទេដែលមានសិទ្ធិជំរះក្តី។ ចៅក្រមត្រូវបំពេញភារកិច្ចនេះដោយគោរពច្បាប់យ៉ាងម៉ឺងម៉ាត់និង ឲ្យអស់ពីដួងចិត្តនិងសម្បជញ្ជៈរបស់ខ្លួន។
        គ្មានអង្គការណាមួយនៃអំណាចនីតិបញ្ញត្តិ​ ឬនីតិ ប្រតិបត្តិអាចទទួលអំណាចតុលាការអ្វីបានឡើយ។
        មានតែអង្គការអយ្យការទេ ដែលមានសិទ្ធិធ្វើបណ្តឹងអាជ្ញា។
        ព្រះមហាក្សត្រទ្រង់ជាអ្នកធានាឯករាជ្យនៃអំណាចតុលាការ។
ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមជួយព្រះមហាក្សត្រក្នុងកិច្ចការនេះ។
        ចៅក្រមមិនអាចត្រូវគេដកពីមុខងារបានទេ។ ប៉ុន្តែឧត្តមក្រុមព្រឹក្សានៃអង្គចៅក្រមសម្រេចដាក់វិន័យលើចៅក្រម ដែលបានប្រព្រឹត្តខុស។
        ឧត្តមក្រុមព្រឹក្សានៃអង្គការចៅក្រមនឹងត្រូវបង្កើតដោយច្បាប់ រៀបចំអង្គការមួយ ដែលនឹងកំណត់សមាសភាពនិងមុខងារ។
        ឧត្តមក្រុមព្រឹក្សានៃអង្គចៅក្រម ស្ថិតក្រោមព្រះរាជា​ធិបតីភាពនៃព្រះមហាក្សត្រ។ព្រះមហាក្សត្រព្រះអង្គទ្រង់អាចចាប់ តាំងព្រះរាជតំណាងម្នាក់របស់ព្រះអង្គឲ្យធ្វើជាអធិបតី នៃឧត្តមក្រុម ព្រឹក្សានៃអង្គចៅក្រមនេះ។
        ឧត្តមក្រុមព្រឹក្សានៃអង្គចៅក្រមលើកសេចក្តីស្នើ ថ្ចាយព្រះមហាក្សត្រអំពីការតែងតាំងចៅក្រម និងព្រះរាជាអាជ្ញាអមសាលាជំរះក្តីទាំងអស់។
        ឧត្តមក្រុមព្រឹក្សានៃអង្គចៅក្រម ក្នុងមុខការដាក់ពិន័យចំពោះចៅ ក្រម និងព្រះរាជាអាជ្ញាត្រូវប្រជុំក្រោមអធិបតីភាពនៃ ប្រធានតុលាការ កំពូល ឬអគ្គរាជអាជ្ញាអម តុលាការកំពូល អាស្រ័យដោយករណី ទាក់ទង​នឹងចៅក្រមឬព្រះរាជអាជ្ញា។
        លក្ខន្តិកៈនៃចៅក្រម និងព្រះរាជាអាជ្ញា និងការរៀបចំ អង្គការតុលាការ នឹងត្រូវកំណត់ក្នុងច្បាប់ដោយឡែក។

0 comments:

Post a Comment