Thursday, April 2, 2015

បុរស​​ម្នាក់​​ស្លាប់​ដោយសារ​​ផឹក​​តែ​​ទឹកកក​​ប្រចាំ​​​ថ្ងៃ

ប្រភពមកពី news.sabay.com
Mans-iced-tea-addiction-may-have-killed-his-kidneysបើ​តាម​ការ​ឱ្យ​ដឹង​​ពី​ភ្នាក់​ងារ​ព័ត៌មាន​ UPI បុរស​ម្នាក់​បាន​ស្លាប់ ដោយសារ​បញ្ហា​ខូច​ក្រលៀន បន្ទាប់​ពី​ផឹក​តែ​ទឹកកក​ជាង​បី​លីត្រ​ជា​ប្រចាំ​​ថ្ងៃ។


បុរស​មិន​ស្គាល់​អត្តសញ្ញាណ រស់​នៅ​កណ្ដាល​រដ្ឋ Arkansas ​បាន​ត្អូញត្អែរ​ថា​អស់កម្លាំង និង​រមាស់ ហើយ​លោក​​ត្រូវ​គេ​បញ្ជូន​ទៅ​មន្ទីរ​សង្គ្រោះ​បន្ទាន់​ភ្លាមៗ​នោះដែរ។


ក្រុម​វេជ្ជបណ្ឌិត​បាន​បង្ហាញ​អារម្មណ៍​ភ្ញាក់ផ្អើល ​ពេល​រក​ឃើញសារធាតុ គ្រីស្តាល់​អូសាឡាតកាល់ស្យូម ក្នុង​​បរិវេណ​តម្រងនោម។

ប្រភព​ថា បុរស​ម្នាក់​នេះ​គ្មាន​ប្រវត្តិ​កើត​ជំងឺ​គ្រួស​តម្រងនោម ឬ​ជំងឺ​ផ្សេងៗ​ឡើយ ប៉ុន្តែ​លោក​មាន​​កម្រិត​សារធាតុ អំបិល​​​អូសាឡាត​អាស៊ីត ( Salt of Oxalate Acid)។

ទោះជា​យ៉ាងណា បើតាម​ការ​ធ្វើ​កោសល្យវិច័យ​​អះអាង​ថា ក្រលៀន​របស់​បុរស​វ័យ​៥៦​ឆ្នាំ​បាន​ខូច ដោយសារ​មាន​សារធាតុ អូសាឡាតច្រើន​ពេក។

ក្រុម​វេជ្ជបណ្ឌិត​បាន​សួរ​បុរស​នោះ​ពី​របប​អាហារ ហើយ​អ្នកជំងឺ​ប្រាប់​ថា លោក​បាន​ផឹក​តែ​ទឹកកក​៣លីត្រ​ក្នុង​មួយ​ថ្ងៃ (តែ​ទឹកកក​មានផ្ទុក​សារធាតុ​អូសាឡាត​​ខ្ពស់)។

ករណី​នេះ​គ្រូពេទ្យ​មិន​បាន​បញ្ជាក់​ឱ្យ​ក្បោះក្បាយ​ទេ គ្រាន់​តែ​ប្រាប់​ថា​អ្នកជំងឺ​ទទួល​ទាន​តែ​ទឹកកក​ច្រើន​ពេក ដែល​បណ្ដាល​ឱ្យ​​ក្រលៀន​ខូច។

តែ​ខ្មៅ​សំបូរ​ដោយ Oxalate ៥០ – ១០០មីលីក្រាម​ក្នុង​១០០​មីលីលីត្រ ជា​កម្រិត​មួយ​​ជិតស្មើ​នឹង​សារធាតុ Oxalate មាន​ក្នុង​អាហារ​មួយ​ចំនួន។ ផឹក​តែ​១៦​ពែង​ក្នុង​មួយ​ថ្ងៃ រាងកាយ​មនុស្ស​ស្រូប​យក​សារធាតុ oxalate ​ច្រើន​ជាង​១៥០០មីលីក្រាម (ខ្ពស់​បំផុត) អាច​បង្ក​​ឱ្យ​គ្រោះថ្នាក់ តែ​បើ​ផឹក​២​ឬ​៣​កែវ​ក្នុង​មួយ​ថ្ងៃ មាន​សុវត្ថិភាព បើសិន​មិន​ទទួល​ទាន​អាហារ​មាន​សារធាតុនេះ៕

0 comments:

Post a Comment