
លោកឪពុក
ចន បូស្កូ បានកើតនៅថ្ងៃទី១៦ ខែសីហា ឆ្នាំ១៨១៥។ លោកពុករស់នៅពីនាក់ម្តាយរបស់គាត់ ម៉ាការីតា តាំងតែពីអាយុ ២ឆ្នាំ មកម៉្លេះ ព្រោះឪពុករបស់លោកជូសែបបានស្លាប់ដោយជំងឺ។ ពួកគាត់រស់នៅយ៉ាងលំបាកវេទនា ប៉ុន្តែពោពេញដោយការស្រឡាញ់។បំណងប្រាថ្នារបស់លោកតាំងតែពីតូចគឺចង់ក្លាយជាអ្នក បូជាចារ្យ ដោយសារតែលោកចង់ផ្សព្វផ្សាយឲ្យមនុស្សទូទៅចស្គាល់អំពើល្អនិងចង់ឲ្យពួកគេធ្វើអំពើល្អគ្រប់គ្នា។នៅទីបំផុតលោកឪពុកបូស្កូក៏បានសម្រេចនូវគោលបំណងដ៏ធំធេងមួយនេះ ហើយក្តីស្រឡាញ់ មេត្តា ករុណា របស់លោកក៏បានរីកសុះសាយជាង១០០ប្រទេស។ហើយលោកបានដាក់ឈ្មោះអ្នកដែលស្ម័គ្រចិត្តចូលរួមមូលនិធិរបស់លោកថា
" គ្រួសារសាឡេស៊ាន "ដែលក្តីស្រឡាញ់មួយនេះបានជួយសង្រ្គោះយុវជនក្រីក្របានយ៉ាងច្រើនរហូតមកដល់បច្ចុប្បន្ន។
លោកបានស្លាប់នៅថ្ងៃទី៣១ខែមករា ឆ្នាំ ១៨៨៨។ក្រោយពីលោកបានស្លាប់គ្រួសារសាឡេស៊ាន និងយុវជនដុនបូស្កូតែងតែរំឮកខួបនៃថ្ងៃស្លាប់របស់លោកជានិច្ច។ ហើយនៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៥ខាងមុខនេះ យុវជនដុនបូស្កូនិងគ្រួសារសាឡេស៊ាន នឹងបា្ររព្ធពិធីគំរប់ខួប២០០ឆ្នាំឪពុកដុនបូស្កូទូទាំងពិភពលោក ក្នុងនោះប្រទេសកម្ពុជារបស់យើងក៏បានរៀបចំកម្មវិធីនេះដែល ក្នុងគោលបំណងដូចគ្នា។ ហើយ គ្រប់យុវជន ដុនបូស្កូទាំងអស់នឹងត្រូវមកជួបជុំគ្នានៅ
សាលាបច្ចេកទេស ដុនបូស្កូ ភ្នំពេញ។ អាស្រ័យហេតុនេះសូមបងប្អូនអញ្ជើញចូលរួមក្នុងកម្មវិធីនេះ ដើម្បី បង្កើត នូវសេចក្តីស្រឡាញ់ មេត្តា និង ករុណាទាំងអស់គ្នា។