កំពង់ត្រាច ជាតំបន់ទេសចរណ៍ ដែលមានទីតាំងស្ថិតនៅខេត្តកំពត មានព្រំប្រទល់
ជាប់ប្រទេសវៀតណាម មានទិដ្ឋភាព បែបស្រុកស្រែចម្ការ គួរជាទីកំសាន្ត។
មានផ្លូវមួយខ្សែ កាត់តាមតំបន់ភ្នំវល្លិ៍ ដែលជាអតីតតំបន់ខ្មែរក្រហម។
កាលពីឆ្នាំ១៩៩៤ មានជនបរទេសមួយចំនួន ត្រូវបានពួកខែ្មរក្រហម
ចាប់ធ្វើជាចំណាប់ខ្មាំង នៅតំបន់នេះ។
ដើម្បីទៅដល់កំពង់ត្រាច លោកអ្នក ត្រូវធ្វើដំណើរ តាមផ្លូវកែប បន្ទាប់មកបត់ឆ្វេង ដោយកាត់តាម រូបសំណាកសេះស។ បច្ចុប្បន្ននេះ ផ្លូវទៅកាន់កំពង់ត្រាច ត្រូវបានត្រូវបានជួសជុល និងកែលម្អ ដើម្បីផ្តល់ភាពងាយស្រួល ក្នុងការធ្វើដំណើរ។
កំពង់ត្រាចជាទីប្រជុំជនដ៏តូចមួយ ប៉ុន្តែ មានរមណីយដ្ឋានទេសចរណ៍ ជាច្រើន ដូចជា ល្អាងថ្មកំបោរ ដែលមាន ភ្នំមួយនៅក្បែរនោះ។ កាលពីដើម ទីនេះធ្លាប់ជាល្អាងមួយ យ៉ាងធំនៅចំកណ្តាលភ្នំ ប៉ុន្តែក្រោយមក មានថ្មមួយផ្ទាំងយ៉ាងធំបាក់ បិទកន្លែងនោះបាត់ទៅ។