ជនពិការ

ជនពិការ គឺជាមនុស្សទន់ខ្សោយនៅក្នុងសង្គម។ ដូចនេះកូនខ្មែរត្រូវស្រឡាញ់ពួកគាត់ ដូចក្រុមគ្រួសាររបស់យើង។

កុមារគឺជា ទំពាំងស្នងឬស្សី។ដូចនេះត្រូវយកចិត្តទុកដាក់ខ្ពស់ចំពោះពួកគេឲ្យបានច្រើន ដើម្បីប្រទេសជាតិរីកចម្រើន។

រក្ខជាតិ

រុក្ខជាតិជាតំណាងនៃសេចក្តីសុខ សុភមង្គល និងភាពរីកចម្រើន។

អង្គរវត្ត

ប្រាសាទអង្គរវត្តគឺជ ា និមិត្តរូមនៃប្រទេសកម្ពុជា ហើយក៏ជាបេតិកភណ្ឌពិភពលោកផងដែរ។

ផ្ទះជនជាតិភាគតិច

ជនជាតិភាគតិចភាគច្រើនរស់នៅ តាមខេត្តដាច់ស្រយាល ដូចជាខេត្តមណ្ឌលគីរី រតនគីរីជាដើម។

Wednesday, January 20, 2016

រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា


រដ្ឋធម្មនុញ្ញ​គឺ​ជា​ច្បាប់​កំពូល​របស់ ព្រះរាជាណាចក្រកម្ពុជា។រាល់​ច្បាប់​និង​ឯកសារ​គតិយុត្ត​ទាំងឡាយ​របស់​ព្រះរាជាណាចក្រ​កម្ពុជា​ត្រូវ​អនុលោម​ទៅ​​តាម​រដ្ឋធម្មនុញ្ញ​ បើ​ពុំ​នោះ​សោត​ ច្បាប់​និង​ឯកសារ​គតិយុត្ត​ទាំង​នោះ​នឹង​អធមនុញ្ញភាព។



ប្រទេសកម្ពុជា ជាព្រះរាជាណាចក្រ ដែលព្រះមហាក្សត្រ ទ្រង់ប្រតិបត្តិតាមលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស។
        ព្រះរាជាណាចក្រកម្ពុជា ជារដ្ឋឯករាជ្យ អធិបតេយ្យ សន្តិភាព អព្យាក្រិត្យ អចិន្ត្រៃយ៍ មិនចូលបក្សសម្ព័ន្ធ។
        បូរណភាពទឹកដីរបស់ព្រះរាជាណាចក្រកម្ពុជា មិនអាចរំលោភបានដាច់ខាតក្នុងព្រំដែនរបស់ខ្លួនដែល មានកំណត់ក្នុងផែនទីខ្នាត /១០០.០០០ ធ្វើនៅចន្លោះឆ្នាំ ១៩៣៣ដល់១៩៥៣ ហើយដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិ នៅចន្លោះ ឆ្នាំ១៩៦៣ដល់១៩៦៩។
        ព្រះរាជាណាចក្រកម្ពុជា ជារដ្ឋដែលមិនអាចបំបែកបាន។
បាវចនានៃព្រះរាជាណាចក្រកម្ពុជាគឺៈ ជាតិ សាសនា ព្រះមហាក្សត្រ។
ភាសា និង អក្សរ ដែលប្រើប្រាស់ជាផ្លូវការ គឺ ភាសាខ្មែរ និងអក្សរខ្មែរ។
ភ្នំពេញជារាជធានីនៃព្រះរាជាណាចក្រកម្ពុជា។ ទង់ជាតិ ភ្លេងជាតិ និងសញ្ញាជាតិ មានតំណាងនៅក្នុងឧបសម្ពន្ធ័ និង៣។


        ព្រះរាជាណាចក្រកម្ពុជា អនុវត្តប្រព័ន្ធសេដ្ឋកិច្ចទីផ្សារ។
        ការរៀបចំ និងការប្រព្រឹត្តទៅនែប្រព័ន្ធសេដ្ឋកិច្ចនេះ នឹងមានកំណត់ក្នុងច្បាប់។
        ការយកពន្ធដារនឹងអាចធ្វើទៅបាន លុះត្រាតែមាន ច្បាប់។
        ទ្រព្យសម្បត្តិរបស់រដ្ឋមានជាអាទិ៍ ដីធ្លី ក្រោមដី ភ្នំ សមុទ្រ បាតសមុទ្រ ក្រោមបាតសមុទ្រ ឆ្នេរសមុទ្រ អាកាស កោះទន្លេ ព្រែក ស្ទឹងបឹង ព្រៃឈើ ធនធានធម្មជាតិ មជ្ឈមណ្តលសេដ្ឋកិច្ចវប្បធម៌ មូលដ្ឋានការពារប្រទេសជាតិ សំណង់ផ្សេងៗ ទៀតដែលបានកំណត់ថាជារបស់រដ្ឋ។
        ការគ្រប់គ្រងការប្រើប្រាស់ និងការចាត់ចែងលើទ្រព្យសម្បត្តិ រដ្ឋនឹងត្រូវកំណត់ក្នុងច្បាប់។
        រដ្ឋត្រូវរក្សាការពារបរិស្ថាន និងតុល្យភាពនៃភគទ្រព្យធម្មជាតិ ហើយត្រូវចាត់ចែងឥ្យមានផែនការច្បាស់លាស់ក្នុងការគ្រប់គ្រង មានជាអាទិ៍ សីធ្លី ឬឹកអាកាស ខ្យល់ ភោគោត្តសាស្ត្រ ប្រពន្ធ័អេកូឡូស៊ី រ៉ែ ឋាមពល ប្រេងកាត និងឧស្ម័ន ថ្ម និង ខ្សាច់ ត្យូងថ្ម ព្រៃឈើ និងអនុផល ព្រៃឈើ ពពួកសត្វព្រៃមច្ចាជាតិ ធនធានជលផល។
        ពលរដ្ឋមានសិទ្ធិលក់ដូរផលិតផលរបស់ខ្លួនដោយសេរី។ ការតម្រូវឲ្យលក់ផលិតផលជូនរដ្ឋ ឬការយកភោគផល ឬទ្រព្យសម្បត្តិឯកជន ទៅប្រើប្រាស់ ទោះបីមួយរយះពេលក៏ដោយ ត្រូវហាមឃាត់ វៀរលែងតែក្នុងករណីពិសេសដែលមានច្បាប់អនុញ្ញាត។
        រដ្ឋជុំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ចគ្រប់វិស័យ ជាពិសេសវិស័យកសិកម្ម សិប្បកម្ម ឧស្សាហកម្ម ចាប់ពីតំបន់ដាច់ស្រយាលដោយយកចិត្តទុកដាក់ទៅលើនយោបាយទឹកភ្លើង ផ្លូវ និងមធ្យោបាយដឹកជញ្ជូនបច្ចេកទេសឬំនើបនិងប្រព័ន្ធឥណទាន។
        រដ្ឋយកចិត្តទុកដាក់ ជួយដោះស្រាយមធ្យោបាយ ផលិតផល ជូនកសិករ សិប្បករ និងជួយរកទីផ្សារលក់ផលិតផល។
        រដ្ឋយកចិត្តទុកដាក់គ្រប់គ្រងទីផ្សារជួយឲ្យជីវភាពរស់នៅ របស់ប្រជាពលរដ្ឋមានកម្រិតសមរម្យ។
        រដ្ឋហាមឃាត់ និងផ្តន្ទាទោសជាទម្ងន់ដល់ជនណាដែលនាំចូលផលិតផល លក់ដូរ គ្រឿងញៀន ទំនិញក្លែងក្លាយហួសរយះពេលប្រើ ដែលប៉ះពាល់ដល់សុខភាពអាយុជីវិតរបស់ អ្នកប្រើ។



        អំណាចតុលាការជាអំណាចឯករាជ្យ។
        អំណាចតុលាការធានារក្សាអនាគត និងការពារសិទ្ធិសេរីភាប របស់ប្រជាពលរដ្ឋ។
        អំណាចតុលាការគ្របដណ្តប់ទៅលើរឿងក្តីទាំងអស់រួមទាំងរឿងក្តីរដ្ឋផង។
អំណាចនេះ ត្រូវប្រគល់ឲ្យតុលាការកំពូល និងសាលាជំរះក្តីគ្រប់ផ្នែកនិងគ្រប់ជាន់ថ្នាក់។
        ការជំនុំជម្រះក្តីផ្តល់ងយុត្តិធម៌ ត្រូវធ្វើក្នុងនាមប្រជារាស្ត្រខ្មែរ តាមនិតិតវិធីនិង ច្បាប់ជាធរមាន។
        មានតែចៅក្រមទេដែលមានសិទ្ធិជំរះក្តី។ ចៅក្រមត្រូវបំពេញភារកិច្ចនេះដោយគោរពច្បាប់យ៉ាងម៉ឺងម៉ាត់និង ឲ្យអស់ពីដួងចិត្តនិងសម្បជញ្ជៈរបស់ខ្លួន។
        គ្មានអង្គការណាមួយនៃអំណាចនីតិបញ្ញត្តិ​ ឬនីតិ ប្រតិបត្តិអាចទទួលអំណាចតុលាការអ្វីបានឡើយ។
        មានតែអង្គការអយ្យការទេ ដែលមានសិទ្ធិធ្វើបណ្តឹងអាជ្ញា។
        ព្រះមហាក្សត្រទ្រង់ជាអ្នកធានាឯករាជ្យនៃអំណាចតុលាការ។
ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមជួយព្រះមហាក្សត្រក្នុងកិច្ចការនេះ។
        ចៅក្រមមិនអាចត្រូវគេដកពីមុខងារបានទេ។ ប៉ុន្តែឧត្តមក្រុមព្រឹក្សានៃអង្គចៅក្រមសម្រេចដាក់វិន័យលើចៅក្រម ដែលបានប្រព្រឹត្តខុស។
        ឧត្តមក្រុមព្រឹក្សានៃអង្គការចៅក្រមនឹងត្រូវបង្កើតដោយច្បាប់ រៀបចំអង្គការមួយ ដែលនឹងកំណត់សមាសភាពនិងមុខងារ។
        ឧត្តមក្រុមព្រឹក្សានៃអង្គចៅក្រម ស្ថិតក្រោមព្រះរាជា​ធិបតីភាពនៃព្រះមហាក្សត្រ។ព្រះមហាក្សត្រព្រះអង្គទ្រង់អាចចាប់ តាំងព្រះរាជតំណាងម្នាក់របស់ព្រះអង្គឲ្យធ្វើជាអធិបតី នៃឧត្តមក្រុម ព្រឹក្សានៃអង្គចៅក្រមនេះ។
        ឧត្តមក្រុមព្រឹក្សានៃអង្គចៅក្រមលើកសេចក្តីស្នើ ថ្ចាយព្រះមហាក្សត្រអំពីការតែងតាំងចៅក្រម និងព្រះរាជាអាជ្ញាអមសាលាជំរះក្តីទាំងអស់។
        ឧត្តមក្រុមព្រឹក្សានៃអង្គចៅក្រម ក្នុងមុខការដាក់ពិន័យចំពោះចៅ ក្រម និងព្រះរាជាអាជ្ញាត្រូវប្រជុំក្រោមអធិបតីភាពនៃ ប្រធានតុលាការ កំពូល ឬអគ្គរាជអាជ្ញាអម តុលាការកំពូល អាស្រ័យដោយករណី ទាក់ទង​នឹងចៅក្រមឬព្រះរាជអាជ្ញា។
        លក្ខន្តិកៈនៃចៅក្រម និងព្រះរាជាអាជ្ញា និងការរៀបចំ អង្គការតុលាការ នឹងត្រូវកំណត់ក្នុងច្បាប់ដោយឡែក។

Tuesday, January 19, 2016

ការបង្រៀនរបស់ អ្នកសារព័ត៌មានពិសេស លោក អិចណែត



កាលពីថ្ងៃ សៅរ៍ទី០៩ខែមករាឆ្នាំ២០១៦ មានក្រុមការងារម្នាក់ ដែលមកពីកាសែតកោះសន្តិភាព ជាអតីតសិស្សផ្នែកទំនាក់ទំនងសង្គម និង សារពត៌មានជំនាន់ទី៤ ក្នុងឆ្នាំ២០១០ដល់២០១២ នៃសាលាបច្ចេកទេសដុនបូស្កូខេត្ត ព្រះសីហនុ ដើម្បីធ្វើ Short Cause នៅថ្ងៃនោះដែរ លោក អិច ណែត បានបង្ហាញ​អំពីតួនាទីរបស់អ្នកកាសែត ក៏ដូចជាចែលរំលែកបទពិសោធន៍ផ្ទាល់របស់គាត់​ទៅដល់សិស្ស​ប្អូន​ជំនាន់ទី៨។
នៅពេលគាត់ជួបជាមួយពួកខ្ញុំ គាត់បានសំណេះសំណាល ណែនាំខ្លួនរបស់គាត់ ព្រមទាំងការណែនាំរបស់សិស្សប្អូនផងដែរ។ បន្ទាប់ពីបញ្ចប់ការណែនាំ លោក អិច ណែត ក៏បានលើកអំពីពត៌មានមួយមកបង្ហាញ រួចគាត់ និយាយថា៖‌”នៅក្នុងពត៌មានមួយ គឺដាច់ខាត ត្រូវមាន W5 និង H1​ គឺ What Why When Where and Who និងH1 គឺ How”
រួចគាត់ក៏បន្តទៀតថា                                                                                           
-        What: គឺជាអ្វីដែលបានកើតឡើង។
-        When: តើហេតុការណ៍មួយនោះកើតឡើងនៅពេលណា?
-        Where: វាបានកើតឡើងនៅកន្លែងណា?
-        Why: មូលហេតុអ្វីដែលវាកើតឡើង?
-        Who: តើនរណាជាអ្នកជាអ្នកបង្ក?
-        How: តើវាកើតឡើងដោយរបៀបណា?
មិនតែប៉ុណ្ណោះលោកណែតក៏បានបន្ថែមទៀតថា៖ ការសរសេរពត៌មានដែលល្អ គឺយើងត្រូវគិតអំពី៖

-        ចំណងជើងនៃពត៌មាន មិនវែងពេច (ខ្លី ប៉ុន្តែ ខ្លឹម)
-        ផ្តើមសេចក្តី ប្រមូលយកចំណុចសំខាន់ៗ
-        តួសេចក្តី ត្រូវសរសេរពីចំណុចដេលសំខាន់ៗបន្តបន្ទាប់
-        បញ្ចប់ លើកយកចំណុចសំខាន់ៗបន្តបន្ទាប់
ឧទាហរណ៍៖ បើសិនជាមានពត៌មានមួយដែលក្នុងហេតុការណ៍នៅមានអ្នកស្លាប់និងអ្នក របួស។ ដូចនេះរឿងដែលយើងត្រូវលើកយកមកនិយាយមុនគេគឺ យើងត្រូវនិយាយពី អ្នកស្លាប់ ទើបយើង​លើកយកអ្នករងរបួសមកនិយាយជាក្រោយ។
ពត៌មានបែងចែកជាច្រើនប្រភេទ មានដូចជា៖

-        ពត៌មានសន្តិសុខ និងសង្គម គឺយើងត្រូវនិយាយអំពីអ្វីដែលពាក់ពាន់ទៅនឹង សន្តិសុខ ដូចជា គ្រោះថ្នាក់ចរាចរណ៍ ភ្លើងឆេះផ្ទះ ជាដើម។
-        ពត៌មានសេដ្ឋកិច្ច មុននឹងសរសេរអត្ថបទគឺយើត្រូវគិតអំពីសំណួរក៏ដូចជា រឿងរ៉ាវដែលជាប់ពាក់ព័ន្ធ។
-        ពត៌មានបច្ចេកវិទ្យា ជ្រើសរើស TopPic អ្វីដែលពេញនិយម។
-        ពត៌មានទាន់ហេតុការណ៍ គឺយើងត្រូវមានបណ្តាញជាច្រើន ដើម្បីទទួលបាន ពត៌មាន ភ្លាមៗ។
-        ពត៌មាន Profile គឺត្រូវលើកយកបុគ្គលណាម្នាក់ដែលមានភាពលេចធ្លោនៅ ក្នុងសង្គម ដោយមិនបំភ្លើស និងត្រូវមានការមកស្រាយបំភ្លឺពីម្ចាស់ Profile
គាត់បានបញ្ជាក់ថា៖ ក្នងនាមជាអ្នកសារពត៌មានម្នាក់ យើងត្រូវដឹងច្បាស់អំពី របស់អ្នកដែលមានតួនាទីសំខាន់នៅក្នុងសង្គមប្រទេស ក៏ដូចជា នៅក្នុងពិភពលោក។
មួយវិញទៀតលោក ណែត បានពន្យល់អំពី ពត៌មានណោក្នុង គឺជាពត៌មាន ពាក់កណ្តាលសម្រេច ឬក៏អាចនិយាយបានថា ពត៌មានជូនដំណឹង។ ចំណែកពត៌មាននៅក្នុងកាសេតឬនៅក្នុងទស្សនាវដ្តី ហៅថា ពត៌មានសម្រេច។
នៅពេលបញ្ចប់គាត់ក៏បាននិយាយពីបទពិសោធន៍របស់គាត់។ មិនថាក្នុនាមជា អ្នកសារពត៌មាន ឬក៏ជាក្នុងនាមជាអ្វីក៏ដោយ ដែលមានតួនាទី នៅក្នុងសង្គមគឺ ត្រូវមាន ចិត្ត តស៊ូ ព្យាយាម បន្ទាបខ្លួន និង អត់ធ្មត់ជានិច្ច និងត្រូវទំនាក់ទំនង មនុស្សជុំវិញខ្លួន ឲ្យបានច្រើន ព្រោះមនុស្សទាំងអស់នោះហើយដេលជាប្រភពនៃពត៌មានរបស់ពួកយើងទាំងអស់ គ្នា។