Monday, November 17, 2014

កិច្ចសម្ភាសន៍

កញ្ញា​ អុក សុភ័ទ្រ្ធា មាន​អាយុ២១ឆ្នាំ ។ មានស្រុកកំណើតនៅ ភូមិព្រៃក្រឡាខាងលិច ឃុំទូកមាសខាងលិច ស្រុកបន្ទាយមាស ខេត្ត កំពត។នាងគឺជាសិស្សនៃសាលា បច្ចេកទេសដុនបូស្កូកែប ជំនាន់ទី៤។កញ្ញា មានបងប្អូន៤នាក់ ។ហើយជាកូនទី១នៅក្នុងគ្រួសារ។​ ឪពុកម្តាយរបស់នាងគឺជាកសិករ។គ្រួសាររបស់នាងគឺមានជីវភាពជា មធ្យម។
បច្ចុប្បន្ននាងស្នាក់នៅក្នុងសាលា បច្ចេកទេសដុនបូស្កូកែប ផ្ទាល់តែម្តង។

នៅពេលទំនេរ នាងចូលចិត្ត មើលកាសែត ស្តាប់ចំរៀង ធ្វើកិច្ចការផ្ទះ។
មូលហេតុដែលនាងសំរេចចិត្តមកសិក្សានៅសាលាមួយនេះ ដោយសារតែ យល់ថា សាលា​នេះគឺជាសាលាដែលល្អដែលអាចបណ្តុសបណ្តាលនាងបាន សាលាមានវិន័យល្អ គ្រូមានបទពិសោធន៍ ។​ ហើយមូលហេតុដែលសំខាន់ដែលនាងសំរេចចិត្តជ្រើសរើសមុខវិជ្ជា ទំនាក់ទំនាក់សង្គម ព្រោះនាងចង់ក្លាយទៅជាអ្នក DESIGN ម្នាក់។ ហើយផ្នែកដែលនាងជ្រើសរើសនៅឆ្នាំទី២គឺខាង AUDIO VISUAL ។
ជាពិសេសនាងមានបំណងជួយជ្រោមជ្រែងគ្រួសាររបស់នាងឲ្យមានជីវភាពប្រសើរឡើងបាន។
ខ្ញុំសង្ឃឹមថា ក្តីបំណងរបស់នាងនឹងបានសំរេច។ម្យ៉ាងវិញទៀតខ្ញុំសូមឲ្យនាងរៀនពូកែ មានសុខភាពល្អ គ្រួសារមានសុភមង្គល និងមានភាពរីករាយជានិច្ច។

​​​​                                                                                           អ្នកសម្ភាសន៍
                                                                                                                                                                         ពេជ្រ ស្រីវណ្ណ

0 comments:

Post a Comment