Sunday, March 22, 2015

អ្នក​រត់​សំបុត្រ​បារាំង​ម្នាក់​ចំណាយ​ពេល​៣៣​ឆ្នាំ​សាងសង់​រាជវាំង​មួយ​ធ្វើ​ពី​ដុំ​ក្រួស​តូច​ៗ​

ប្រភពមកពី news.sabay.com
26CE46A000000578-3004102-image-a-5_1426855747616ដូច​ពាក្យ​ថា​ទីក្រុង​រ៉ូម​មិន​មែន​សាងសង់​តែ​មួយ​ថ្ងៃ​ហើយ​នោះ​ទេ បុរស​ចំណាស់​ជនជាតិ​បារាំង​មួយ​រូប​បាន​ចំណាយ​ពេល​ស្ទើរ​តែ​ពាក់​កណ្ដាល​ ជីវិត​របស់​គាត់​ដើម្បី​សាង​សង់​រាជវាំង​មួយ​ដោយ​ប្រើ​ដុំ​ថ្ម​តូច​ៗ​ដែល​ គាត់​ប្រមូល​បាន​។

បុរស​ពោះ​ម៉ាយ​ខាង​លើ​មាន​ឈ្មោះ​ថា Ferdinand Cheval បាន​រៀប​រាប់​ថា​លោក​តែង​តែ​ប្រមូល​គ្រាប់​ក្រួស​តូច​និង​ធំ​តាម​ទំហំ​និង​ ភាព​ស្រស់​ស្អាត​របស់​វា តាម​ផ្លូវ​ដែល​លោក​ទៅ​ចែក​សំបុត្រ​ឱ្យ​អ្នក​ស្រុក​នៅ​បារាំង​ ហើយ​ពេល​ទំនេរ​ លោក​តែង​រុញ​រទេះ​ដើរ​រើស​ថ្ម​ទាំង​នោះ​ចម្ងាយ​ផ្លូវ​ប្រហែល​២៨​គីឡូ​ម៉ែត្រ ​ដើម្បី​ទុក​កសាង​ប្រាសាទ​ក្នុង​ក្ដី​ស្រមៃ​របស់​លោក​។
  លោក​ក៏​បាន​បន្ត​ថា​ គម្រោង​ការ​នេះ​បាន​ចាប់​ផ្ដើម​នៅ​ឆ្នាំ​១៨៧៩ បន្ទាប់​ពី​ការ​ដើរ​រើស​ដុំ​ថ្ម​ទាំង​នោះ​ក្លាយ​ជា​ចំណូល​ចិត្ត​របស់​លោក​ រួច​មក​។ ជា​លទ្ធផល រាជវាំង​ធ្វើ​ពី​ក្រួស​ក៏​បាន​បញ្ចប់​រួច​រាល់​ដោយ​មាន​សសរ​ ចន្ទល់​ និង​ក្លោង​ទ្វារ​ចូល​យ៉ាង​ប្រណិត​មិន​គួរ​ឱ្យ​ជឿ។

តាម​ការ​ឱ្យ​បន្ថែម​ពី​លោក Cheval ជញ្ជាំង​ផ្នែក​ខាង​ក្រៅ​មាន​ប្រវែង​២៤​ម៉ែត្រ កម្ពស់​១០​ម៉ែត្រ​ដែល​បាន​ប្រើ​រយៈ​ពេល​២២​ឆ្នាំ​ទើប​រួច​រាល់ ដោយ​លោក​ប្រើ​ដុំ​ក្រួស​ជាមួយ​កំបោរ បាយអ និង​ស៊ីម៉ងត៍​។
ម្ចាស់​គម្រោង​ដ៏​អស្ចារ្យ​នេះ​បាន​សុំ​ឱ្យ​យក​សព​របស់​គាត់​ទៅ​កប់​នៅ​ ក្រោម​ប្រាសាទ​នោះ​ នៅ​ពេល​ដែល​លោក​ស្លាប់​។ ប៉ុន្តែ​សំណើ​នេះ​មិន​ត្រូវ​បាន​អនុញ្ញាត​ដោយ​រដ្ឋ​អំណាច​ទេ ហើយ​លោក​ Cheval ក៏​បាន​សាងសង់​ចេតិយ​សម្រាប់​ខ្លួន​លោក​នៅ​ទី​កប់​ខ្មោច​ ជា​កន្លែង​ដែល​សព​របស់​លោក​ត្រូវ​បាន​គេ​បញ្ចុះ​នៅ​ឆ្នាំ​១៩២៤ មួយ​ឆ្នាំ​ក្រោយ​ការ​បញ្ចប់​ការ​សាងសង់​ប្រាសាទ​របស់​លោក​។

សូម​ទស្សនា​រូបភាព​រាជវាំង​ដែល​បុរស​រត់​សំបុត្រ​ជន​ជាតិ​បារាំង​បាន​កសាង​ដោយ​ផ្ទាល់​ក្នុង​រយៈ​ពេល​៣៣​ឆ្នាំ​មក​នេះ​៖

26CE47D000000578-3004102-image-a-12_1426855795887

26CE49B400000578-3004102-image-a-9_1426855776835

26CE478C00000578-3004102-image-a-4_1426855747373

26CE422000000578-3004102-image-a-8_1426855764143

26CE492800000578-3004102-image-a-6_1426855747637

ប្រែ​សម្រួល​៖ សុគន្ធី
ប្រភព៖ dailymail

0 comments:

Post a Comment