ដោយឡែកអ្នកដែលធ្វើការងារក្នុងវិស័យទេសចរណ៍មានការងារមមាញឹក យ៉ាងខ្លាំង។ ពួកគាត់ក្រោកពីព្រឹកព្រហាម ២ ទៅ ៣ ម៉ោងមុនពេលព្រះអាទិត្យរះដើម្បី រៀបចំទទួលភ្ញៀវទេសចរណ៍ដែលមកទស្សនាព្រះអាទិត្យរះនាម៉ោងប្រមាណ ៦.៣០នាទី។ នៅក្នុងនោះ ក៏មានសិស្សស្រីមួយចំនួនផងដែរ ដែលមកប្រកបរបរក្នុងវិស័យទេសចរណ៍ផងដែរ ដើម្បីយកកម្រៃបន្តិចបន្តួចទៅផ្គត់ផ្គង់គ្រួសារនិង ថ្លៃសម្ភារៈការសិក្សា។
ប្អូនស្រី ព្រុំ រស្មី ជាសិស្សថ្នាក់ទី៨នៃវិទ្យាល័យ ហ៊ុន សែន សៀមរាបត្រូវក្រោក ចាប់តាំងពីម៉ោង៥ព្រឹក ដើម្បីមកលក់សៀវភៅប្រត្តិសាស្រ្តអង្គរ ជាភាសាអង់គ្លេសដល់ ភ្ញៀវទេសចរណ៍ដែលមកលេងនៅប្រាសាទអង្គរវត្ត។ រស្មីអាចទទួលបានប្រាក់ កម្រៃពី៣ទៅ១០ដុល្លារក្នុងមួយថ្ងៃៗ។
«មុខរបរខ្ញុំតែប៉ុណ្ណឹង ខ្ញុំមកលក់សៀវភៅដើម្បីយកប្រាក់ចិញ្ចឹមគ្រួសារ។ ពេលព្រឹក ខ្ញុំមកលក់សៀវភៅ ពេលថ្ងៃខ្ញុំទៅសាលា ហើយម៉ោង៥ល្ងាចខ្ញុំមកទីនេះវិញ ដើម្បី លក់សៀវភៅ»។ នេះបើតាមសម្តីរបស់ប្អូនស្រី ព្រុំ រស្មី អាយុ១៧ឆ្នាំនិងជាកូនទីកូនទី៧ ក្នុងគ្រួសារដែលមានសមាជិក៩នាក់។
រស្មីបានប្រាប់ VOA ថា នាងទំនងនឹងអាចបោះបង់ការសិក្សានាពេលខាងមុខដោយនាងរៀនមិនពូកែ ហើយនាងចង់ផ្តោតអាម្មណ៍ទៅលើមុខរបររបស់នាង។
0 comments:
Post a Comment