Wednesday, February 24, 2016

តែបៃតង

ប្រភពមកពី khmerload.com
សុខភាព៖ យោងតាមការសិក្សាស្រាវជា្រវ របស់ប្រទេសជប៉ុន បានឲ្យដឹងថា ការពិសាទឹកតែបៃតង ១ពែង ជារៀងរាល់ថ្ងៃ ផ្តល់នូវអត្ថប្រយោជន៍ ចំពោះសុខភាពយើងយ៉ាងច្រើនលើសលប់។

ឆ្លងតាមការសិក្សាទៅលើមនុស្ស ជាង ៩មុឺននាក់ អាយុចន្លោះ ពី ៤០-៦៩ឆ្នាំ ក្នុងរយៈពេល៤ឆ្នាំ អ្នកស្រាវជ្រាវជប៉ុនបានអះអាងថា មនុស្សដែលបានពិសាទឹកតែបៃតងកាន់តែច្រើន គឺពួកគេមានអាត្រាគេចផុតពីការស្លាប់ ដោយសារជំងឺបេះដូង ជំងឺដាច់សសៃឈាមខួរក្បាល និងជំងឺផ្លូវដង្ហើម ខ្ពស់ជាងមនុស្សដែលមិនបានពិសាវា។
មិនតែប៉ុណ្ណោះចំពោះស្រ្តី ដែលបានពិសាទឹកតែបៃតង ត្រឹមតែ ១ពែងប៉ុណ្ណោះក្នុង១ថ្ងៃ អាចកាត់បន្ថយ ១០% នៃអាត្រាស្លាប់ទាំងវ័យក្មេង ហើយវាអាចកើនទៅដល់ ១៧% ឯណោះប្រសិនបើពួកគេពិសា ៤ ទៅ ៥ពែងក្នុងថ្ងៃ។ លើសពីនេះទៅទៀត នៅក្នុងស្លឹកតែបៃតង មានផ្ទុកសារជាតិប្រឆាំងអុកសុីតកម្មខ្ពស់ ឈ្មោះ Polyphenols រួមទាំង សារជាតិ EGCG ដែលមានសមត្ថភាព ជួយគ្រប់គ្រងសម្ពាធឈាម និងជាតិខ្លាញ់នៅក្នុងរាង្គកាយយើងផងដែរ។
ការសិក្សាខាងលើនេះ គឺត្រូវបានចេញផ្សាយដោយ Annals of Epidemiology ដែលលទ្ធផលទាំងស្រុងខាងលើ គឺមានការផ្គូរផ្គងឃើញថា មនុស្សស្រី និងមនុស្សប្រុស ទទួលបានអត្ថប្រយោជន៍ពីការផឹកទឹកតែបៃតង ស្រដៀងគ្នាផងដែរ៕



0 comments:

Post a Comment