ជនពិការ

ជនពិការ គឺជាមនុស្សទន់ខ្សោយនៅក្នុងសង្គម។ ដូចនេះកូនខ្មែរត្រូវស្រឡាញ់ពួកគាត់ ដូចក្រុមគ្រួសាររបស់យើង។

កុមារគឺជា ទំពាំងស្នងឬស្សី។ដូចនេះត្រូវយកចិត្តទុកដាក់ខ្ពស់ចំពោះពួកគេឲ្យបានច្រើន ដើម្បីប្រទេសជាតិរីកចម្រើន។

រក្ខជាតិ

រុក្ខជាតិជាតំណាងនៃសេចក្តីសុខ សុភមង្គល និងភាពរីកចម្រើន។

អង្គរវត្ត

ប្រាសាទអង្គរវត្តគឺជ ា និមិត្តរូមនៃប្រទេសកម្ពុជា ហើយក៏ជាបេតិកភណ្ឌពិភពលោកផងដែរ។

ផ្ទះជនជាតិភាគតិច

ជនជាតិភាគតិចភាគច្រើនរស់នៅ តាមខេត្តដាច់ស្រយាល ដូចជាខេត្តមណ្ឌលគីរី រតនគីរីជាដើម។

Tuesday, March 8, 2016

ទស្សនះកិច្ចរបស់អ្នកឧបត្ថម្ភរបស់សាលាបច្ចេកទេស ដុនបូស្កូនៅកម្ពុជា

កាលពីវេលាព្រឹកថ្ងៃទី ១៩​ ខែ​ កុម្ភៈ​ ឆ្នាំ២០១៦​ សាលាបច្ចេទេសដុនបូស្កូ ខេត្តព្រះសីហនុ មានការប្រារព្ធកម្មវិធ្ធីដើម្បីទទួលMr. Hector Loontjens​ មកពី Netherlandsដែលជាអ្នកឧបត្ថម្ភដ៏ធំទៅដល់សាលាបច្ចេកទេស ដុនបូស្កូនៅកម្ពុជា ជាពិសេស ដុនបូស្កូខេត្តព្រះសីហនុតែម្តង រួមទាំង ភរិយារបស់លោក  Mrs. Helen Loontjens​​ ព្រមទាំងសមាជិករបស់គាត់ទាំងអស់។  
នៅក្នុងកម្មវិធីមានការរាំរបាំប្រពៃណីខ្មែរដែលរាំដោយសិស្សានុសិស្សានិងប្អូនៗមូល
និធិដុនបូស្កូផ្ទាល់តែម្ដង និងមានថ្លេងអំណរគុណពីសំណាកើលោកឪពុកអធិការ
យូជីនខាល់កូ ព្រមទាំងមានការជូននៅកម្រងផ្កាដល់ លោក Hector ផងដែរ។
នៅថ្ងៃី២០  ពួកគាត់ក៏បានបន្តទស្សនា សាលាសណ្ឋាគារ ក៏ដូចជាសាលាបច្ចេកទេសរហូត ដល់ពេលរសៀល។


 
                                   




                                       









Short Course អំពី Radio Report

នៅខែមករា និងខែកុម្ភះ មានអ្នកជំនាញផ្នែក Radio​ Report ប្រចាំនៅអូស្ត្រាលី បានចំណាយពេលវលារបស់គាត់មកបង្រៀនសិស្សផ្នែកទំនាក់ទំនងសង្គម និងសារព័ត៌មានខេត្តព្រះសីហនុ នោះគឺលោកគ្រូWolf Gang

ការសិក្សាមានរយះពេលត្រឹមតែ ៤៨ម៉ោង ហើយក្នុងរយះពេល២ខែនេះគាត់បង្រៀននៅថ្ងៃ ព្រហសត្តិ៍ ២ម៉ោង និង ថ្ងៃសុក្រ២ម៉ោងដែរ។ ទោះបីជាលោកមានអាយុច្រើនក៏ដោយ ក៏លោកនៅតែខំស្វែងរកូវអ្វីដែលថ្មីសម្រាប់ឲ្យសិស្សឆាប់យល់និងទទួលយកបាន។​ តាមសម្តីរបស់សិស្សភាគច្រើនដែលបានចូលរួមក្នុងវគ្គនេះ បានចេញនៅមតិថា <<គាត់ពិតសប្បាយចិត្តព្រោះជំនាញនេះគឺថ្មីសម្រាប់ខ្ញុំ ហើយវាមានសារះសំខាន់ណាស់ក្នុងការចុះ​យកព័ត៌មានដូចពួកខ្ញុំដែលអនាគតនឹងក្លាយជាអ្នកសារព័ត៌មាន>>។ គាត់បានបន្ថែមទៀតថា ការសិក្សាមានរយះពេលខ្លីតែឆាប់យល់ នឹងមានការអនុវត្តភ្លាមៗដូចជា
  • ការចុះយកព័ត៌មានតាមទីតាំងដែបានកំណត់ 
  • របៀបនៃការថតសម្លេង
  • ចេះអំពីរបៀបនៃការទប់ស្កាត់នៅបញ្ហាធម្មជាតិដូចជា ខ្យល់ជាដើម
  • ការសរសេរ Script
  • ការកាត់សម្លេងបន្ទាប់ពីធ្វើការ Record រួច
  • ការជ្រើសរើស Background Music ដែលស្របទៅនឹងប្រធានបទ
  • ការ Mix សម្លេង ជាដើម។
មិនតែប៉ុណ្ណោះគាត់ក៏បាននាំអ្នកជំនាញម្នាក់ទៀតដើម្បីបង្រៀនពួកគេ ផ្នែកកាត់តសម្លេង ដែលគាត់មានឈ្មោះថា Micheal។ ម៉្យាងវិញទៀតពួកគាត់សង្ឃឹមយ៉ាងម៉ុតមាំថា ចំណេះមួយនេះ នឹងអាចជួលសម្រួល ដល់ការងាររបស់ពួកគេនៅពេលអនាគត ហើយក៏សង្ឃឹមថា លោកគ្រូនឹងមកបង្រៀនសិស្សប្អូនជំនាន់ក្រោយផងដែរ។

Thursday, March 3, 2016

ភ្នែក​មនុស្ស​ មាន​កម្រិត​ចាប់​រូបភាព​រហូត​ដល់​ ​៥៧៦​ ​Megapixel​

main-qimg-cfa06267e2d85ff6237aa33106005446ប្រភពមកពី News.sabay.com
នា​ពេល​បច្ចុប្បន្ន​កាមេរ៉ា​ថ្មីៗ​តែង​តែ​ផលិត​មក​មាន​កម្រិត​ចាប់​រូប​ ភាព​រាប់​សិប​ Megapixel​​ ដែល​អាច​ចាប់​រូប​ភាព​បាន​យ៉ាង​ច្បាស់​។​ ដោយ​ក្នុង​នោះ​អ្នក​ធ្លាប់​មាន​ចម្ងល់​ទេ​ថា​ បើ​ធៀប​និង​កាមេរ៉ា​តើ​ភ្នែក​របស់​អ្នក​មាន​កម្រិត​ចាប់​រូបភាព​ប៉ុន្មាន Megapixel។ ព្រោះ​អ្នក​អាច​មើល​ឃើញ​នូវ​ទេសភាព​ ឬ​វត្ថុ​នានា​បាន​លើស​ពី​កម្រិត​ចាប់​រូបភាព​របស់​កាមេរ៉ា​។​



​ដូច​នេះ​ហើយ​មាន​ការ​ស្រាវជ្រាវ​មួយ​របស់​គេហទំព័រ​ DPPREW ​បាន​ឲ្យ​ដឹង​ថា​ភ្នែក​របស់​មនុស្ស​មាន​កម្រិត​ចាប់​រូបភាព​រហូត​ដល់​ទៅ ​៥៧៦​ ​Megapixel​ ឯណោះ​។​ តួលេខ​នេះ​មិន​ទាន់​មាន​ប្រភេទ​កាមេរ៉ា​ណា​អាច​ធ្វើ​បាន​នៅ​ឡើយ​ទេ​។​​ ដោយ​គេ​បាន​បញ្ជាក់​ផង​ដែរ​ថា​ ៥៧៦​ ​Megapixel ជា​តួ​លេខ​សរុប​នៃ​សមត្ថភាព​ចាប់​រូបភាព​របស់​ភ្នែក​ ប៉ុន្តែ​ការ​ប្រើប្រាស់​ទូទៅ​គឺ​ត្រឹម​តែ​ជាង​ ៧០ Megapixel ​ប៉ុណ្ណោះ​។

លើស​ពី​នេះ​ពួក​គេ​បាន​ធ្វើ​ការ​វិភាគ​ ​ទៅ​លើ​របៀប​ក៏​ដូច​ជា​សមត្ថភាព​នៃ​ការ​ចាប់​រូបភាព​របស់​ភ្នែក​មនុស្ស​ ​ហើយ​គេ​បាន​បែង​ចែក​មុខងារ​ទាំង​នោះ​ទៅ​ធៀប​ជា​មួយ​នឹង​មុខ​ងារ​របស់​ កាមេរ៉ា​ដែល​មាន​ដូច​ជា​៖

ទំហំ​ Sensor ​របស់​ភ្នែក​
២២mm x ,mm
ប្រភេទ Sensor របស់​ភ្នែក​
Retina , ១០ស្រទាប់
កម្រិត​ចាប់​រូបភាព​សរុប​របស់​ភ្នែក
៥៧៦MP
កម្រិត​ចាប់​រូបភាព​ដែល​ ​ប្រើប្រាស់​ទូទៅ​
៧៤ MP
ប្រភេទ Lens
១៦mm & ២៤mm
Aperture
f 2.1 – f 8.3
ចំនួន​ពណ៌​ដែល​ទទួល​យក​
១០,០០០,០០០ (១០ លាន)

កម្មវិធី​កែសម្រួល​អក្ខរាវិរុទ្ធ​ជា​ភាសាខ្មែរ​ល្អ​បំផុត សម្រាប់​ការងារ​ការិយាល័យ

Khmer Spelling Checkershttp://news.sabay.com.kh/article/636489
Khmer Spelling Checker ជា​កម្មវិធី​ដែល​បង្កើត​ឡើង ក្នុង​គោល​បំណង​ជម្រុញ​ការ​សរសេរ​ភាសាខ្មែរ​ឲ្យ​បាន​ត្រឹមត្រូវ​ទៅ​តាម​ វេយ្យាករណ៍។





លក្ខណះ​ពិសេស​នៃ​កម្មវិធី​កែសម្រួល​អក្ខរាវិរុទ្ធ​នេះ​​​កាត់​បន្ថយ​​ភាព ​ខុស​ឆ្គង​ក្នុង​ការប្រើប្រាស់​អក្សរសាស្រ្ត​ខ្មែរ​​​ និង​​ជួយ​លើក​កម្ពស់​អក្សរសាស្ត្រ​ជាតិ​​កុំ​ឲ្យ​បាត់បង់​​តម្លៃ។

បញ្ជាក់៖ កម្មវិធី​នេះ​សម្រាប់​តែ Microsoft Word ដែល​នៅ​លើ​កុំព្យូទ័រ​ប៉ុណ្ណោះ។
https://www.youtube.com/watch?feature=player_embedded&v=BPZWyHJNTYs


សូម​ទស្សនា​ការ​ណែនាំ​ពី កម្មវិធី​កែសម្រួល​អក្ខរាវិរុទ្ធ​ខាង​ក្រោម​នេះ

Huawei សម្ពោធ​ Tablet ថ្មី Matebook ក្នុង​​ពិព័រណ៍ WMC 2016

Huawei Matebook (5)ប្រភពមកពី  news.sabay.com
ក្រុមហ៊ុន Huawei  បាន​សម្ពោធ tablet ថ្មី​ Huawei Matebook ដែល​ជា​ឧបករណ៍​២​រួម​គ្នា​តែ​មួយ ​ជា Tablet ផង ជា​កំព្យូទ័រ​ផង ​រចនា​ឡើង​យ៉ាង​ពិសេស​សម្រាប់​អ្នក​ប្រើប្រាស់​ជា​អ្នក​ប្រកប​មុខរបរ​ជំនួញ កាល​ពី​ថ្ងៃ​ទី​២១ ខែ​កុម្ភៈ នៅ​ទីក្រុង Barcelona ប្រទេស​អេ​ស្ប៉ា​ញ ក្នុង​សន្និសីទ​ទូរសព្ទ​ពិភពលោក WMC 2016។

Matebook ជា​ឧបករណ៍​មាន​មុខងារ​មាន​គុណ​ប្រយោជន៍​យ៉ាង​ច្រើន ​ងាយ​ស្រួល​ដាក់​តាម​ខ្លួន មាន​ប្រសិទ្ធិភាពសម្រាប់​ការងារ និង​លេង​កម្សាន្ត​​។



លោក Richard Yu អគ្គនាយក​ប្រតិបត្តិ​ជាន់​ខ្ពស់​ក្រុមហ៊ុន Huawei ផ្នែក Consumer Business Group បាន​ថ្លែងថា “​ជាមួយ​នឹង tablet នេះ Huawei កំពុង​តែ​បង្ហាញ​សក្តានុពល​​នៃ​ការ​រចនា និង​គុណភាព​នៃ​ការ​ផលិត​ ដោយ​នាំ​យក​នូវ​ផលិតផល​ដែល​រចនា​ឡើង​យ៉ាង​ប្រណីត​ទៅ​កាន់​ទីផ្សារ​ ដែល tablet នេះ​ផ្តល់​នូវ​មុខមាត់​ថ្មី​ដល់​ការ​ធ្វើ​ជំនួញ ហើយ​ដែល​អាច​ត​ភ្ជាប់​ជាមួយ​ឧបករណ៍​ផ្សេងៗ​បាន​ស្ទើរ​គ្រប់​កាលៈទេសៈ​”។

លោក​បន្ត​ទៀត​ថា “Huawei បាន​ទទួល​ភាព​ជោគជ័យ​ក្នុង​ការ​នាំ​យក​បទពិសោធន៍​នៃ​ភាព​ឥត​ខ្ចោះ ដើម្បី​រចនា​ឡើង​ផលិតផល​ឧបករណ៍​ចល័ត​ដែល​ទាំង​គុណភាព និង​ការ​រចនា ​ល្អ​ដាច់​គេ​សម្រាប់​បម្រើ​ទីផ្សារ​អតិថិជន​ប្រកប​មុខ​ជំនួញ​”។

Huawei Matebook (4)

កម្រាស់​ស្តើង​អស្ចារ្យ – Tablet ដ៏​ថ្មី​សន្លាង​ជាមួយ​នឹង​ការ​រចនា​ទំនើប​ទាន់​សម័យ​
ជាមួយ​នឹង​ការ​ច្របាច់​បញ្ចូល​គ្នា​រវាង​មុខងារ​ទូរស័ព្ទ​ចល័ត​ដែល​មាន​ សមត្ថភាព​ខ្ពស់ និង​មុខងារ​កម្មវិធី​ដ៏​សម្បូរ​របស់​កុំព្យូទ័រ laptop នោះ Matebook ត្រូវ​បាន​រចនា​ឡើង​ជាមួយ​នឹង​ភាព​ទាក់ទាញ​មិន​អាច​ប្រកែក​បាន​។ រចនា​ឡើង​ជាមួយ​កម្រាស់​ដ៏​ស្តើង និង​រលោង​ចែង​ចាំង tablet នេះ​ត្រូវ​បាន​បំពាក់​ដោយ​តួ​អាលុយមីញ៉ូម​គុណភាព​ខ្ពស់​ដែល​ផ្តល់​នូវ​ភាព​ ប្រណីត និង​ទាន់សម័យ។ កម្រាស់​ដ៏​ស្តើង និង​ទម្ងន់​ដ៏​ស្រាល​ត្រឹម​តែ ៦៤០ ក្រាម ធ្វើ​ឲ្យ​អ្នក​ប្រើប្រាស់​ងាយ​ស្រួល​ដាក់​តាម​ខ្លួន​។

ស្រោម​ក្តារ​ចុច ក្តារ​ចុច និង Touchpad –  ទាន់​សម័យ និង​ងាយស្រួល​ប្រើប្រាស់
​ស្រោម​ក្តារ​ចុច​របស់ Huawei Matebook ត្រូវ​បាន​រចនា​ឡើង​ដើម្បីងាយស្រួល​ប្រើប្រាស់ ដែល​ស្បែក PU ដ៏​ស្រទន់​នោះ​គឺ​ស៊ី​គ្នា​បំផុត​ទៅ​នឹង​ការ​ប្រើប្រាស់​មុខងារ​ដ៏​សម្បូរ​ លើ​ឧបករណ៍​នេះ​។ ស្រោម​ក្តារ​ចុច​នេះ​ មាន​ភាព​រឹងមាំ​ អាយុកាល​ប្រើប្រាស់​ធន់​ជាប់​បាន​យូរ​​។ វា​មាន​កម្រាស់​ត្រឹម​តែ ១,៥​មិល្លីម៉ែត្រ​ប៉ុណ្ណោះ​ជា​មួយ​បន្ទះ​តួ​អក្សរ​ដាច់​ៗ​ពី​គ្នា ធ្វើ​ឲ្យ​បរិវេណ​លើ​ក្តា​រចុច​ទូលាយ​បញ្ចៀស​​ការ​រាល​ដៃ​វាយ​ខុស​តួអក្សរ។

អេក្រង់​ច្បាស់​ត្រជាក់​ភ្នែក – ភាព​ភ្លឺ​ច្បាស់ និង​ឆ្លាត​វៃ​នឹក​ស្មាន​មិន​ដល់​
អេក្រង់ touch screen ប្រភេទ IPS ទំហំ ១២ អ៊ី​ញ ដែល​អាច​ប្រើ​បាន​ច្រើន​បែប​ផែន​របស់ Matebook ត្រូវ​បាន​បំពាក់​បន្ថែម​ជាមួយ​នឹង​ស៊ុម​ដ៏​ស្តើង​បំផុត ហើយ​ផ្ទៃ​អេក្រង់​មិន​ជ្រៅ​ចុះ​ទៅ​ក្នុង​នោះ​ទេ គឺ​ស្ថិត​មក​លើ ៨៤%​។ អេក្រង់​របស់ Matebook មាន Resolution 2160×1440 និង​មាន​មុំ 160​ ដឺក្រេ​ពេញ​ភ្នែក​​។

Huawei MWC, Barcelona 2016

​ថ្ម​កាន់​បាន​យូរ – រចនា​ឡើង​សម្រាប់​ការ​ប្រើប្រាស់​គ្រប់ពេលវេលា​
Matebook មាន​​ថ្ម​ប្រភេទ Lithium ​កម្រិត​ថាមពល​ថ្ម​ដល់​ទៅ ៣៣,៧ វ៉ាត់​ម៉ោង និង​អាច​ដំណើរការ​បាន​ ៩ ម៉ោង​សម្រាប់​ការ​ប្រើប្រាស់​បែប​ការងារ​ ៩​ម៉ោង​ជាប់ៗ​គ្នា​សម្រាប់​ការ​ប្រើ​អ៊ីនធឺណិត និង ២៩ ម៉ោង​សម្រាប់​ការ​ចាក់​តន្ត្រី​។

ប្រសិទ្ធិភាព​នៃ​សមត្ថភាព និង​ភាព​ឆា្ល​តវៃ – រចនា​ឡើង​ដើម្បី​មុខងារ​កម្មវិធី​ច្រើន​សម្បូរបែប​
Matebook ដើរ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ​ Windows 10 និង​បំពាក់​ដោយ​អង្គ​ប្រតិបត្តិ​របស់ Intel ស៊េរី​ M Core ដែល​ផ្តល់​នូវ​ល្បឿន​លឿន និង​មុខងារ​កម្មវិធី​សម្រាប់​មុខ​ជំនួញ​យ៉ាងច្រើន រួម​ទាំង​កម្មវិធី Microsoft Office ដែល​អ្នក​អាច​ប្រើ​បាន​គ្រប់ពេល​។ ឧបករណ៍​នេះ​អាច​មាន​ RAM រហូត​ដល់​ទៅ​ 8GB ប្រភេទ LPDDR3 និង​ទំហំ​ផ្ទុក​ប្រភេទ SSD រហូត​ដល់​ទៅ 512GB​។ ដោយ​ប្រើប្រាស់​ឧបករណ៍​គុណភាព​ខ្ពស់ និង​ល្បឿន​លឿន Huawei បាន​រចនា Matebook ឡើង​ដោយ​គ្មាន​កង្ហារ​ជំនួយ​នោះទេ ដែល​ធ្វើ​ឲ្យ tablet នេះ​អាច​ដំណើរ​ការ​ដោយ​គ្មាន​សំឡេង​រំខាន​នៅ​ពេល​ប្រើប្រាស់​។


MatePen – លើស​ពី​ប៊ិច Stylus ធម្មតា​
ប៊ិច Stylus ធម្មតា​អាច​ប្រើ​បាន​ត្រឹម​តែ​សរសេរ​កំណត់ត្រា​ តែ​ប៊ិន Stylus MatePen របស់ Matebook មាន​​ប្រព័ន្ធ​រំញោច​ដល់​ទៅ ២០៤៨ កម្រិត ដែល​អាច​ចាប់​បាន​រាល់​ចលនា និង​ការ​គូស​វាស ឬ​ប្រើ​ប្រាស់​តាម​ដែល​អ្នក​ប្រើប្រាស់​ចង់​បាន​យ៉ាង​លឿន​បំផុត​ដូច​ ផ្លេកបន្ទោរ​។

មុខងារ​ប៉ះ​ភ្លាម​ ដោះ​សោ​ភ្លាម​ដ៏​រហ័ស​ដំបូង​គេ​លើ​លោក​
Matebook ផ្តល់​ប្រព័ន្ធ​ការពារ​ដ៏​រឹងមាំ​ជា​ទី​ទុក​ចិត្ត ​ខណៈ​ដែល​មុខងារ​ប្រើ​ក្រយៅដៃ​ មាន​ល្បឿន​លឿន ដែល​មាន​ប្រព័ន្ធ​រំញោច ៣៦០​ដឺក្រេ ធ្វើ​ឲ្យ​ការ​ស្កេន​ក្រយៅដៃ​អ្នក​រហ័ស​ជា​ទី​បំផុត​។ ប៉ះ sensor ភ្លាម ដោះ​សោ​អេក្រង់​ភ្លែត។

Matebook នឹង​មក​ដល់​ទីផ្សារ​អាស៊ី​អ៊ឺរ៉ុប និង​អាមេរិក​ខាង​ជើង​នៅ​ប៉ុន្មាន​ខែ​ខាង​មុខ​នេះ ដោយ​មាន ជម្រើស​ពណ៌​ពីរ គឺ​ប្រផេះ និង​មាស​។ ឯ​តម្លៃ​ចាប់​ផ្ដើម​ពី ៦៩៩ ដុល្លារ

Huawei MWC, Barcelona 2016

​ពាន​រង្វាន់​ពី WMC 2016
Huawei Matebook បាន​ទទួល​ការ​ត្រួតពិនិត្យ​យ៉ាង​ម៉ត់ចត់​ពី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ជាច្រើន បណ្តា​អ្នក​និពន្ធ​ និង​សារព័ត៌មាន​ល្បីៗ​នៅ​លើ​ពិភពលោក និង​ចាត់​ទុក​ថា Matebook ជា “Tablet ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍​” ដោយ​អះអាង​ថា វា​មាន​អេក្រង់​ល្អ អស្ចារ្យ ថាមពល​ថ្ម​ល្អ​ឥត​ខ្ចោះ ការ​រចនា​ល្អ​ឯក​ កម្មវិធី ស្កេន​ក្រយៅដៃ​ល្បឿន​លឿន ព្រម​ទាំង​ទទួល​ពាន​រង្វាន់​ចំនួន​១៣​ក្នុង​ពិព័ណ៌រ។

សម្រាប់​ព័ត៌មាន​ បន្ថែម​សូម​ចូល​ទៅ​កាន់ www.consumer.huawei.com/kh និង Facebook: Huawei Mobile Cambodia

ស្គាល់​​ម៉ាក​រថយន្ត​ល្បីៗ​ ចុះ​មាន​ដឹង​ថា​ជា​ផលិតផល​ប្រទេស​​ណា​​អត់?

ប្រភពមកពី news.sabay.comMazada-02
Porsche, Lexus, Toyota, Rolls-Royce ឬ​ Bentley គឺ​សុទ្ធ​សឹង​តែ​រថយន្ត​ម៉ាក​ល្បី​ដែល​មនុស្ស​​ភាគ​​ច្រើន​បាន​ស្គាល់​​​ ដោយ​មាន​មួយ​ចំនួន​តូច​ប្រហែល​ជា​មិន​ទាន់​បាន​ដឹង​នៅ​ឡើយ​ទេ​ម៉ាក​រថយន្ត​ ល្បីៗ​ទាំង​នេះ​មាន​ប្រភព​ពី​ប្រទេស​ណា។



១.Porsche ៖ ជា​ក្រុមហ៊ុន​របស់​ប្រទេស​អាល្លឺម៉ង់​ ​ដែល​មាន​ស្នាក់​ការ​កណ្ដាល​ក្នុង​ទីក្រុង​ Stuttgart

២. Toyota ៖ ជា​ក្រុមហ៊ុន​របស់​ប្រទេស​ជប៉ុន​​ ​ដែល​មាន​ស្នាក់​ការ​កណ្ដាល​ក្នុង​ទីក្រុង​ Toyota ផ្ទាល់​

៣. Lexus ៖ ជា​ផ្នែក​មួយ​នៃ​ក្រុមហ៊ុន​ Toyota ដែល​​មាន​ស្នាក់​ការ​កណ្ដាល​នៅ​ទីក្រុង​ Nagoya ប្រទេស​ជប៉ុន

​​៤. Rolls-Royce ៖ ជា​ក្រុមហ៊ុន​របស់​ប្រទេស​អង់គ្លេស​ ដែល​​មាន​ស្នាក់​ការ​កណ្ដាល​នៅ​ទីក្រុង​ Derby

៥. Bentley ៖ ជា​ក្រុមហ៊ុន​របស់​ប្រទេស​អង់គ្លេស​ ដែល​​មាន​ស្នាក់​ការ​កណ្ដាល​នៅ​ទីក្រុង​ Crewe

៦. Land Rover ៖ ជា​ផ្នែក​មួយ​នៃ​ក្រុមហ៊ុន​របស់​ប្រទេស​អង់គ្លេស​ ដែល​​មាន​ស្នាក់​ការ​កណ្ដាល​នៅ​ទីក្រុង​ Coventry

៧. Lamborghini ៖ ជា​ក្រុមហ៊ុន​របស់​ប្រទេស​អ៊ីតាលី​​ ដែល​​មាន​ស្នាក់​ការ​កណ្ដាល​នៅ​​ក្នុង​សហគមន៍​ Sant’Agata Bolognese

៨. Ferrari ៖ ជា​ក្រុមហ៊ុន​របស់​ប្រទេស​អ៊ីតាលី​​ ដែល​​មាន​ស្នាក់​ការ​កណ្ដាល​នៅ​ទីក្រុង​ Maranello

៩. Mazda​ ៖ ជា​ក្រុមហ៊ុន​របស់​ប្រទេស​ជប៉ុន​​ ​ដែល​មាន​ស្នាក់​ការ​កណ្ដាល​ក្នុង​ទីក្រុង Fuchu

១០. Audi ៖ ជា​ក្រុមហ៊ុន​របស់​ប្រទេស​អាល្លឺម៉ង់​ ​ដែល​មាន​ស្នាក់​ការ​កណ្ដាល​ក្នុង​ទីក្រុង Ingolstadt

១១. BMW ៖ ជា​ក្រុមហ៊ុន​របស់​ប្រទេស​អាល្លឺម៉ង់​ ​ដែល​មាន​ស្នាក់​ការ​កណ្ដាល​ក្នុង​ទីក្រុង​ Munich

១២. Chevrolet ៖ ជា​ក្រុមហ៊ុន​របស់​​សហរដ្ឋអាមេរិក​ ដែល​មាន​ស្នាក់​ការ​កណ្ដាល​ក្នុង​ទីក្រុងDetroit

Tuesday, March 1, 2016

ការចុះមកទស្សនះកិច្ចរបស់លោកឪពុក អាន ហេល ហ្វេរនានដេស អារទីមី



នៅថ្ងៃទី០១ខែមីនាឆ្នាំ២០១៦នាវេលាម៉ោង០៤:០០នាទី លោកឪពុកអាន ហេល​ហ្វេរនានដេស អារទីមី បានអញ្ជើញ ចុុះមក ទស្សនកិច្ចនៅសាលាបច្ចេកទេសដុនបូស្កូខេត្តព្រះសីហនុ។ លោកឪពុក អាន ហេល ហ្វេរនានដេស អារទីមី គឺជាលោកឪពុកអធិការដុន បូស្កូជំនាន់ទី១០ របស់គ្រួសារសាលេស៊ាន។​ចំពោះ វត្តមានរបស់លោកពិតជាពិសេសសម្រាប់ ដុនបូស្កូនៅក្រុងព្រះសីហនុ ក៏ដូចជាដុនបូស្កូនៅប្រទេសកម្ពុជាទាំង មូលផងដែរ។ គោលបំណងដែលលោកមកទស្សនៈកិច្ចនៅប្រទេសកម្ពុជា ក្នុងគោលបំណងមកសួរសុខទុកកូនៗជាទីស្រឡាញ់របស់លោក និងក្នុងគោលបំណង​មកទស្សនាប្រាសាទអង្គរវត្ត​ដែលជា បេតិកភណ្ឌពិភពលោកផងដែរ។ មុនពេលដែលលោកឪពុកបានមក​ដល់​ សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ Volunteer  ព្រមទាំងបុគ្គលិកទាំងអស់ មានការត្រៀម​ខ្លួនរួចជាស្រេច​ក្នុងការធ្វើការស្វាគមន៍ចំពោះលោកឪពុក។ ពេលដែលលោកបានមកដល់សិស្សានុសិស្សមានការ សប្បាយរីករាយជាខ្លាំង ព្រោះបានជួមផ្ទាល់ជាមួយលោក។
កិច្ចចាប់ផ្តើមនៃកម្មវិធី មានការប្រកាសពីកម្មវិធីប្រព្រឹត្តទៅ ដែលកម្មវិធី រួមមាន
  • ការរាំរបាំជូនពរពី សិស្សផ្នែកលេខាអិការ
  • ការថ្លែងសុន្ទរកថា ពីសំណាក់លោក​ពុកអធិការប្រចាំខេត្តព្រះសីហនុ គឺលោកពុក យូជីនខាល់កូ។
  • ការរាំរបាំលោកកីរបស់ក្រុមក្មេង Children Fun Of DonBosco Sihanoukville។ 
  • ការថ្លែងអំណរគុណពីតំណាងសិស្សទៅកាន់លោកឪពុក
  • ការថ្លែងសុន្ទរកថារបស់លោកឪពុកអធិការ ដុនបូស្កូ ជំនាន់ទី១០ អាន ហេល ហ្វេរនានដេស អារទីមី
និងបញ្ចប់កម្មវិធីដោយសិស្សានុសិស្ស ធ្វើការសំពះលោកឪពុកម្តងម្នាក់ៗ ដើម្បីបិទកម្មវិធី។