ការសិក្សាមានរយះពេលត្រឹមតែ ៤៨ម៉ោង ហើយក្នុងរយះពេល២ខែនេះគាត់បង្រៀននៅថ្ងៃ ព្រហសត្តិ៍ ២ម៉ោង និង ថ្ងៃសុក្រ២ម៉ោងដែរ។ ទោះបីជាលោកមានអាយុច្រើនក៏ដោយ ក៏លោកនៅតែខំស្វែងរកូវអ្វីដែលថ្មីសម្រាប់ឲ្យសិស្សឆាប់យល់និងទទួលយកបាន។ តាមសម្តីរបស់សិស្សភាគច្រើនដែលបានចូលរួមក្នុងវគ្គនេះ បានចេញនៅមតិថា <<គាត់ពិតសប្បាយចិត្តព្រោះជំនាញនេះគឺថ្មីសម្រាប់ខ្ញុំ ហើយវាមានសារះសំខាន់ណាស់ក្នុងការចុះយកព័ត៌មានដូចពួកខ្ញុំដែលអនាគតនឹងក្លាយជាអ្នកសារព័ត៌មាន>>។ គាត់បានបន្ថែមទៀតថា ការសិក្សាមានរយះពេលខ្លីតែឆាប់យល់ នឹងមានការអនុវត្តភ្លាមៗដូចជា
- ការចុះយកព័ត៌មានតាមទីតាំងដែបានកំណត់
- របៀបនៃការថតសម្លេង
- ចេះអំពីរបៀបនៃការទប់ស្កាត់នៅបញ្ហាធម្មជាតិដូចជា ខ្យល់ជាដើម
- ការសរសេរ Script
- ការកាត់សម្លេងបន្ទាប់ពីធ្វើការ Record រួច
- ការជ្រើសរើស Background Music ដែលស្របទៅនឹងប្រធានបទ
- ការ Mix សម្លេង ជាដើម។
មិនតែប៉ុណ្ណោះគាត់ក៏បាននាំអ្នកជំនាញម្នាក់ទៀតដើម្បីបង្រៀនពួកគេ ផ្នែកកាត់តសម្លេង ដែលគាត់មានឈ្មោះថា Micheal។ ម៉្យាងវិញទៀតពួកគាត់សង្ឃឹមយ៉ាងម៉ុតមាំថា ចំណេះមួយនេះ នឹងអាចជួលសម្រួល ដល់ការងាររបស់ពួកគេនៅពេលអនាគត ហើយក៏សង្ឃឹមថា លោកគ្រូនឹងមកបង្រៀនសិស្សប្អូនជំនាន់ក្រោយផងដែរ។
0 comments:
Post a Comment