នាពេលបច្ចុប្បន្នកាមេរ៉ាថ្មីៗតែងតែផលិតមកមានកម្រិតចាប់រូប ភាពរាប់សិប Megapixel ដែលអាចចាប់រូបភាពបានយ៉ាងច្បាស់។ ដោយក្នុងនោះអ្នកធ្លាប់មានចម្ងល់ទេថា បើធៀបនិងកាមេរ៉ាតើភ្នែករបស់អ្នកមានកម្រិតចាប់រូបភាពប៉ុន្មាន Megapixel។ ព្រោះអ្នកអាចមើលឃើញនូវទេសភាព ឬវត្ថុនានាបានលើសពីកម្រិតចាប់រូបភាពរបស់កាមេរ៉ា។
ដូចនេះហើយមានការស្រាវជ្រាវមួយរបស់គេហទំព័រ DPPREW បានឲ្យដឹងថាភ្នែករបស់មនុស្សមានកម្រិតចាប់រូបភាពរហូតដល់ទៅ ៥៧៦ Megapixel ឯណោះ។ តួលេខនេះមិនទាន់មានប្រភេទកាមេរ៉ាណាអាចធ្វើបាននៅឡើយទេ។ ដោយគេបានបញ្ជាក់ផងដែរថា ៥៧៦ Megapixel ជាតួលេខសរុបនៃសមត្ថភាពចាប់រូបភាពរបស់ភ្នែក ប៉ុន្តែការប្រើប្រាស់ទូទៅគឺត្រឹមតែជាង ៧០ Megapixel ប៉ុណ្ណោះ។
លើសពីនេះពួកគេបានធ្វើការវិភាគ ទៅលើរបៀបក៏ដូចជាសមត្ថភាពនៃការចាប់រូបភាពរបស់ភ្នែកមនុស្ស ហើយគេបានបែងចែកមុខងារទាំងនោះទៅធៀបជាមួយនឹងមុខងាររបស់ កាមេរ៉ាដែលមានដូចជា៖
ទំហំ Sensor របស់ភ្នែក
|
២២mm x ០,៥mm
|
ប្រភេទ Sensor របស់ភ្នែក
|
Retina , ១០ស្រទាប់
|
កម្រិតចាប់រូបភាពសរុបរបស់ភ្នែក
|
៥៧៦MP
|
កម្រិតចាប់រូបភាពដែល ប្រើប្រាស់ទូទៅ
|
៧៤ MP
|
ប្រភេទ Lens
|
១៦mm & ២៤mm
|
Aperture
|
f 2.1 – f 8.3
|
ចំនួនពណ៌ដែលទទួលយក
|
១០,០០០,០០០ (១០ លាន)
|
0 comments:
Post a Comment