ខេត្តសៀមរាប ៖
ប្រាសាទតាព្រហ្មរងការទ្រុឌទ្រោមប្រមាណ៥០%
ព្រមទាំងមានដើមឈើដុះសង្កត់ពីលើទៀត ។
ចម្ងល់ជាច្រើនរបស់អ្នកទេសចរទាំងបរទេស និងខ្មែរ
ចំពោះប្រាសាទបុរាណដ៏មានតម្លៃ តែមានដើមឈើដុះពីលើបែបនេះ ។
បើគេធ្វើដំណើរពីទីប្រជុំជនក្រុងសៀមរាបឆ្ពោះទៅកាន់
ប្រាសាទអង្គរវត្ត និងបន្តដំណើរទៅមុខរហូតដល់ប្រាសាទបាយ័ន
រួចបត់ទៅខាងស្តាំប្រមាណជា២គីឡូម៉ែត្រ
គេនឹងឃើញប្រាសាទដ៏ស្រស់ស្អាតគឺប្រាសាទតាព្រហ្ម
ស្ថិតនៅភូមិស្រះស្រង់ខាងត្បូង សង្កាត់នគរធំ ក្រុងសៀមរាប។
ប្រាសាទតាព្រហ្មឈ្មោះដើមហៅថា «រាជវិហារ» កសាងក្នុងរាជព្រះបាទជ័យវ័រ្មនទី៧ នាឆ្នាំ១១៨៦ ដើម្បីឧទ្ទិសដល់វិញ្ញាណក្ខន្ធព្រះមាតាទ្រង់ ដែលធ្វើរូបស្នងជា «ប្រាជ្ញបារមីមាតា» តម្កល់នៅប្រាង្គកណ្តាល ។ ជាធម្មតាប្រាសាទនៅក្នុងតំបន់អង្គរ ភាគច្រើនក្រុមសាលាបារាំងចុងបូព៌ាប្រទេស បានកាប់ឆ្ការព្រៃ និងជួសជុល ប៉ុន្តែដោយឡែកប្រាសាទតាព្រហ្ម ពុំបានជួសជុលទេ ។ នេះជាចេតនាដែលគេទុកឱ្យឃើញភស្តុតាងនៃការខូចខាតរបស់ប្រាសាទ ដោយសារអាយុកាល ធម្មជាតិ និង មនុស្ស។ ហេតុដូច្នេះហើយ បានជាប្រាសាទតាព្រហ្ម មានថ្មរប៉ាត់រប៉ាយ និងមានដើមឈើ ធំៗដុះចាក់ពីលើប្រាសាទ ។ ជាក់ស្តែង ដើមឈើមួយដើមធំដែលអ្នកទេសចរជាតិ និងអន្តរជាតិចូលចិត្តទស្សនា ព្រមទាំងផ្តិតយករូបភាពនោះ គឺដើម«ស្ពង់» ។
មគ្គុទ្ទេស៍ទេសចរភាសាបារាំង លោកឌី កាលពីពេល ថ្មីៗនេះឱ្យដឹងថា ប្រាសាទតាព្រហ្មត្រូវគេបោះបង់ចោលអស់រយៈពេល៤០០ឆ្នាំ ព្រោះកាលពីសម័យនោះ ព្រះមហាក្សត្រតែងផ្លាស់ពីនគរមួយទៅនគរមួយ ទើបបណ្ដាលឱ្យដើមឈើតូចធំដុះលើប្រាសាទ ។ រហូតដល់សម័យអាណានិគមបារាំងនាឆ្នាំ១៨៦៣ ទើបគេចាប់ផ្ដើមបោសសម្អាតប្រាសាទ ដូចជាកាប់ដើមឈើតូចធំចេញ ។
អ្នកទេសចរជាច្រើនដែលទៅកម្សាន្តនៅប្រាសាទតាព្រហ្មបានកោតសរសើរថា ស្នាដៃរបស់បុព្វបុរសខ្មែរនេះស្រស់ស្អាត និងនៅគង់វង្សយូរអង្វែង សម្រាប់ឱ្យកូនចៅជំនាន់ក្រោយបានទស្សនា ។ អ្នកទេសចរម្នាក់និយាយថា ប្រាសាទតាព្រហ្មមានសោភ័ណភាពគួរឱ្យចង់គយគន់ ៕

0 comments:
Post a Comment