Wednesday, February 11, 2015

ក្រុម​FBI ស៊ើបអង្កេត​លើ​ក្រុម​វាយប្រហារ​តាម​អ៊ី​ធឺ​ណេ​ត ដែល​គំរាម​ដល់​សន្តិសុខ​គ្រួសារ​មេដឹកនាំ​អាមេរិក - See more at: http://ann.com.kh/post/44168846511262252815856554.html#sthash.ZMsZAUxB.dpuf

ប្រភពមកពី​ ann.com.kh
ក្រុង​វ៉ាស៊ីនតោន: បើតាម​មន្ត្រី​អ្នកនាំពាក្យ​របស់​សេត​វិមាន​បាន​និយាយ ក្រុម​ភ្នាក់ងារ​ស៊ើបអង្កេត​របស់​អាមេរិក បាន​នឹង​កំពុងធ្វើការ​ស្រាវជ្រាវ​អំពី ការ ផុសចេញ​នូវ​សារ​មួយ ក្នុង​គណនី​Twitterរបស់​កាសែត​Newsweek ពី​សំណាក់​Hackerរបស់​ក្រុម​ឧទ្ទាម​ឥស្លាម ដែល​សារ​នោះ​មាន​អត្ថន័យ​គម្រាម​ទៅដល់​សន្តិសុខ​របស់​ក្រុម​គ្រូ​សារ​លោក​ប្រធានាធិបតី Barak Obama។ កាសែត Newsweek បានឱ្យដឹងថា មតិ​ព័ត៌មាន​ក្នុង Twitter ត្រូវបាន​គេ​Hackយក​អស់​រយះពេល១៤នាទី មុន​ពេលដែល​អង្គការ​ព័ត៌មាន​នេះ អាចធ្វើ​ការគ្រប់គ្រង​មកលើ​គណនី​របស់ខ្លួន​វិញ។ អំឡុងពេល​នៃ​ការ​Hackយក​នោះ គណនី​បាន​បង្ហោះ​ចេញ​នូវ​សារ​នឹ​រូបភាព​មួយចំនួន​ក្នុងនោះ​មាន​សារ​មួយ​ដែល​សំដៅ​ចំពោះ ភរិយា​របស់លោក​ប្រធានាធិបតី​អាមេរិក លោកស្រី Micheal Obama ស្ត្រី​ទីមួយ​របស់​អាមេរិក ដោយ​វា​បាន​និយាយថា”ពួកយើង​កំពុង​សម្លឹង​មក​អ្នក កូន​របស់​អ្នក នឹង​ប្តី​របស់​អ្នក” សារ​មួយទៀត​ក៏បាន​សរសេរថា ខ​ណះ​ពេលដែល​សហរដ្ឋអាមេរិក​ជាមួយនឹង​ផ្កាយរណប​របស់ខ្លួន​កំពុងតែ​សម្លាប់​បងប្អូន​របស់​យើង​នៅ ស៊ី​រី អ៊ីរ៉ាក់ នឹង​អាហ្កានីស្ថាន​នោះ​យើង​នឹង​បំផ្លាញ​អ្នកឯង​វិញ​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​អ៊ី​ន​ធឺ​ណេ​ត​ពី​ខាងក្នុង​មក”៕ - See more at: http://ann.com.kh/post/44168846511262252815856554.html#sthash.ZMsZAUxB.dpuf

0 comments:

Post a Comment