ប្រភពមកពី Khmerload
ភ្នំពេញៈ នៅក្នុងថ្ងៃមង្គលការ របស់តារា ចម្រៀងស្រី ល្បីឈ្មោះ ប្រចាំផលិតកម្ម ហង្សមាស អ្នកនាង ពេជ្រ សោភា កាល ពីដើមខែកុម្ភៈ កន្លងទៅនេះ នាងបានបញ្ចេញ ក្បាច់រាំ យ៉ាងរស់រវើកមើល ទៅឡូយមិនចាញ់ កូនក្រមុំបរទេស ប៉ុន្តែបន្ទាប់ពី តារាស្រីរូបនេះ បានរៀបការ រួចនាង ក៏ប្រញាប់ប្រញាល់ ចេញមុខសុំទោស ទស្សនិកជន ជាសាធារណៈ ទៅលើការ បញ្ចេញក្បាច់រាំ មិនប្រណីដៃ របស់នាង ក្នុងថ្ងៃរៀបការ កាលពីពេល កន្លងទៅ ។
អ្នកនាង ពេជ្រ សោភា បានធ្វើឲ្យមហាជន មួយចំនួនធំ មានការភ្ញាក់ ផ្អើលយ៉ាងខ្លាំង នៅក្នុងថ្ងៃរៀប អាពាហ៍ពិពាហ៍ របស់ខ្លួន ដោយនាងពុំ បានរៀបឫកពារ ធ្វើរម្យទមច្រើនឡើយ ផ្ទុយទៅវិញ នាងបែរជា បញ្ចេញក្បាច់រំា ក្រមិចក្រមើម មើលទៅទ្បូយមិនចាញ់ កូនក្រមុំបរទេស ប៉ុន្មានឡើយ ហើយនាង ក៏ជាកូនក្រមុំ ដែលមានភាព លេចធ្លោខ្លាំង ប្រចាំឆ្នាំ នេះផងដែរ ។
បន្ទាប់ពីតារា ចម្រៀងស្រីល្បីឈ្មោះ រៀបការរួច តារាចម្រៀងរូបនេះ ក៏ប្រញាប់ប្រញាល់ សរសេរសារសុំទោស មហាជនបង្ហោះ នៅលើបណ្តាញ ទំនាក់ទំនងសង្គម Facebook ផ្ទាល់ខ្លួនរបស់នាងថា “សុំទោស បើសិនមានការ មិនសមរម្យ នេះជាការ សំណូមពររបស់ fan នាងខ្ញុំ និងភ្ញៀវដែល ចូលរួម... សង្ឃឹមបងប្អូនយល់” ។
នៅក្នុងនោះផងដែរ តារាស្រីថ្គាមខ្លារូបនេះ បាននិយាយបង្ហាញពី ភាពកក់ក្តៅ និងរំភើបចិត្តទៀតថា “ ខ្ញុំសប្បាយចិត្ត ណាស់ដឹងទេ ខ្ញុំមានប្តីល្អ ម្តាយក្មេកល្អ អ្វីដែលសំខាន់ ខ្ញុំបានបំពេញ មុខឲ្យគ្រួសារ រៀបការធ្វើគ្រប់ ពិធីទាំងអស់ ដោយអត់ចោល សូម្បីមួយកម្មវិធី ហេតុដូច្នេះថ្ងៃរៀបការ គឺជាថ្ងៃដែលខ្ញុំ មានក្តីសុខ ខ្លាំងជាងគេ ” ៕
0 comments:
Post a Comment