ក្រុងយ៉ាំងហ្គោនៈ
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបាននិយាយពីថ្ងៃអង្គារថា
ការប៉ះទង្គិចជាច្រើនបានផ្ទុះឡើងរវាងកងទ័ពរបស់មីយ៉ាន់ម៉ានិង
ក្រុមឧទ្ទាមនៅតំបន់តាមព្រំដែនភាគខាងជើងភាគតិចចិន
ខណៈជម្លោះជាច្រើននៅតំបន់ជនជាតិភាគតិច
បានលុបលើកិច្ចប្រឹងប្រែងដើម្បីព្រមព្រៀងលើបទឈប់បាញ់ទូទាំង
ប្រទេសមួយ។
ការកើតជាជម្លោះជាថ្មីក្នុងតំបន់កូកាងនៃ រដ្ឋសាន ដែលភាគច្រើនធ្លាប់តែស្ងប់ស្ងាត់អស់រយៈពេលស្ទើរជិត ៦ ឆ្នាំហើយនោះ គេឃើញក្រុមទាហានឧទ្ទាមវាយប្រហារទីតាំងយោធាមីយ៉ាន់ម៉ាក្នុងតំបន់ នេះពីថ្ងៃចន្ទ។
របាយការណ៍មួយរបស់កាសែត Global New Light of Myanmar ជាភាសាអង់គ្លេសបាននិយាយថា៖ «ខណៈរដ្ឋនេះកំពុងបង្កើនកិច្ចប្រឹងប្រែងយ៉ាងពេញទំហឹងដើម្បីឈាន ដល់បទឈប់បាញ់មួយទូទាំងប្រទេស មួយក្រុមដែលធ្វើតាមទំនើងចិត្តនៃតំបន់កូកាងបានពួនស្ទាក់វាយ ប្រហារទាហានរបស់កងទ័ពជាតិ។
របាយការណ៍នោះ បាននិយាយថា ការប៉ះទង្គិចជាច្រើននៅតំបន់ចិនមានជនជាតិភាគតិចលើសលប់បានបង្ក ក្ដី «បារម្ភ» កាន់តែច្រើនក្នុងចំណោមក្រុមពលរដ្ឋនៅក្នុងតំបន់ដែលថា អាចនឹង «មានការប្រយុទ្ធកើតឡើងនៅទីនោះជាថ្មី»។ ការប្រយុទ្ធគ្នានេះកើតឡើងខណៈជម្លោះរវាងយោធា និងក្រុមជនជាតិភាគតិចបានផ្ទុះឡើងនៅក្នុងតំបន់ជាច្រើនទៀតនៅ ក្នុង រដ្ឋសាន និង រដ្ឋកាឈីន ដោយបង្កក្តីមន្ទិលលើកិច្ចប្រឹងប្រែងរដ្ឋាភិបាលដើម្បីចុះហត្ថលេខា កិច្ចព្រមព្រៀងបទឈប់បាញ់ទូទាំងប្រទេសមួយ៕

0 comments:
Post a Comment