Wednesday, February 11, 2015

អតីត​អគ្គលេខាធិការ UN ថា ការឈ្លានពាន​របស់​អា​មេ​រិ​ក ធ្វើ​ឲ្យ​មាន​ក្រុម IS

ប្រភពមកពី​ ann.com.kh

លោក កូហ្វី អាណាន់ អតីត​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ បាន​និយាយថា សកម្មភាព​របស់​អាមេរិក​ដែល​បាន​ឈ្លានពាន​លើ​ប្រទេស​អ៊ីរ៉ាក់ កាលពី​ឆ្នាំ ២០០៣ គឺជា​ទង្វើ​ខុសឆ្គង ដោយបាន​ជំរុញ​ឲ្យ​មាន​កំហឹង​ខ្លាំង ឈានដល់​ការបង្កើត​ក្រុម​សកម្មប្រយុទ្ធ​រដ្ឋ​ឥស្លាម (IS) ។
អំឡុងពេល​ថ្លែង​ក្នុង​កិច្ចប្រជុំ​សន្តិសុខ នៅ​ឡឺ​ម៉​ង់ លើក​នោះ លោក កូហ្វី អាណាន់ ក៏បាន​ស្តីបន្ទោស​ដល់​បណ្តា​មហាអំណាច​ក្នុង​តំបន់​ផងដែរ ពាក់ព័ន្ធ​នឹង​ការឈ្លានពាន​ដល់​ប្រទេស​អ៊ីរ៉ាក់។
អតីត​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​រូបនេះ បាន​បន្ថែមទៀតថា អតីត​កងកម្លាំង​សន្តិសុខ​ឈ្លានពាន​អ៊ីរ៉ាក់​មួយចំនួន ក៏បាន​ចុះចូល​ជាមួយ​ពួក IS នេះដែរ៕
- See more at: http://ann.com.kh/post/21441204500259325354328925.html#sthash.WUHDMs5Z.dpuf

0 comments:

Post a Comment