ជនរងគ្រោះឈ្មោះវង់ វ៉ុន ភេទប្រុស អាយុ២៦ឆ្នាំ មានទីលំនៅភូមិព្រែកថ្មី ឃុំព្រែកដំបង ស្រុកមុខកំពូល ខេត្តកណ្តាល ។
តាមប្រភពបានឱ្យដឹងថា មុនពេលកើតហេតុកម្មកររងគ្រោះបានមកធ្វើការងារសំណង់ជាធម្មតា ខណៈ កំពុងធ្វើការ សុខៗស្រាប់តែផ្ទាំង បេតុងជណ្តើរ ដែលមានទំហំ ៤ម៉ែត្របានបាក់មកសង្កត់ លើជើងទាំង២របស់ ជនរងគ្រោះជាប់បណ្តាលឱ្យ របួសធ្ងន់តែម្តង។
ប្រភពបន្តថា ហេតុការណ៍បាក់បេតុងជណ្តើរនេះបានកើតឡើងតាំងពីវេលាម៉ោង២ និង២០នាទីរសៀល ថ្ងៃដដែល ប៉ុន្តែគេព្យាយាម លាក់ បាំង ហើយទើបតែ មានការភ្ញាក់ផ្អើលនៅ វេលាម៉ោង៣រសៀល ពេលគេយករថយន្តស្ទូច មកស្ទូចយកផ្ទាំងបេតុង ជណ្តើរចេញដើម្បីយក កម្មករ រងគ្រោះបញ្ជូន ទៅសង្គ្រោះ ដោយប្រើអស់ ពេលជិត៣ម៉ោង។
ប្រភពបានបង្ហើបឱ្យដឹងថា សំណង់ភោជនីយដ្ឋានខាងលើនេះសាងសង់អត់ច្បាប់ ហើយទើបសង់បាន ៣ជាន់ប៉ុណ្ណោះ៕
0 comments:
Post a Comment