Wednesday, February 11, 2015

ធនាគារ​ជាតិ​ខ្វះ​ធនធាន​គាំទ្រ​ធនាគារ​ក្នុង​ស្រុក

ប្រភពមកពី Phnom Penh Post.com
ភ្នំពេញៈ ធនាគារ​ជាតិ​នៃ​កម្ពុជា (NBC) ខ្វះ​ធនធាន​ក្នុង​ការ​ពង្រឹង​ស្ដង់ដារ​បទ​ប្បញ្ញត្តិ និង​ជំនួយ​សង្គ្រោះ​ដល់​ធនាគារ​ដែល​មាន​ដំណើរការ​មិន​សូវ​ល្អ​ក្នុង​អំឡុង​ ពេល​ត្រូវ​ការ។ នេះ​បើ​យោង​តាម​ភ្នាក់ងារ​វាយតម្លៃ​ចំណាត់​ថ្នាក់​ឥណទាន Standard & Poor (S&P)។
វិស័យ​ធនាគារ​របស់​កម្ពុជា​ត្រូវ​បាន​គេ​កត់​សម្គាល់​ថា ជា​វិស័យ​មាន​ហានិភ័យ​ខ្ពស់​ដោយ​ទទួល​បាន​ពិន្ទុ ៩ ក្នុង​ចំណោម ១០ លើ​ការ​វាយតម្លៃ​ហានិភ័យ​របស់​ឧស្សាហកម្ម​ធនាគារ​ប្រចាំ​ប្រទេស (BICRA )ឆ្នាំ​២០១៤ របស់ S&P ចេញ​ផ្សាយ​កាលពី​ថ្ងៃ ទី៦ ខែ​កុម្ភៈ។ ពិន្ទុ​របស់​កម្ពុជា​ស្មើ​នឹង​ប្រទេស​ម៉ុងហ្គោលី ប៉ាពួ​ញូវហ្គីណេ វៀតណាម និង​អាហ្សង់ទីន។
ការ​គាំទ្រ​លក្ខខណ្ឌ​ហិរញ្ញវត្ថុ​ធនាគារ​ដ៏​ធូរ​រលុង​របស់​កម្ពុជា ការ​ផ្ដល់​កម្ចី និង​ការ​បង្ហាញ​ស្ដង់ដារ ច្បាប់​ទន់​ខ្សោយ វប្បធម៌ ការ​ទូទាត់​នៅ​អន់ និង​កង្វះ​សមត្ថភាព​របស់ NBC ដោយ​សារ​តែ​និយតករ ឬ​ការ​បរាជ័យ​របស់​ធនាគារ​ទាំង​អស់​នេះ​ត្រូវ​បាន​គេ​លើក​ឡើង​ជា​មូលហេតុ​ សម្រាប់​ចំណាត់​ថ្នាក់​មាន​ហានិភ័យ​ខ្ពស់។

របាយ​ការណ៍​បាន​បញ្ជាក់​ថា៖ «ធនាគារ​ជាច្រើន​បាន​បរាជ័យ​ក្នុង​រយៈ​ពេល​មួយ​ទសវត្សរ៍​កន្លង​មក ហើយ​អ្នក​ដឹក​នាំ​ខ្វះ​សមត្ថភាព​ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​បាន​ទាន់​ពេល ឬ ផ្ដល់​ការ​គាំទ្រ​ចាំបាច់»។ របាយ​ការណ៍​នេះ​បន្ថែម​ដោយ​សន្មត​ពី​ការ​កម្រិត​របស់ NBC ចំពោះ​កម្រិត​បុគ្គលិក​ជាន់​ទាប។
របាយ​ការណ៍​បន្ត​ថា៖ «រដ្ឋាភិបាល​កាល​ពី​មុន​បាន​ធ្វើ​ឲ្យ​ធនាគារ​ទន់​ខ្សោយ​ទទួល​បរាជ័យ។ ការ​ផ្ដល់​ជំនួយ​ដល់​ធនាគារ​មាន​បញ្ហា​ត្រូវ​បាន​រឹត​បន្តឹង​ដើម្បី​លើក​ កម្ពស់​រចនា​សម្ព័ន្ធ​របស់​ពួកគេ​ឬ​ជំរុញ​ឲ្យ​ពួកគេ​ត្រូវ​បាន​គ្រប់​គ្រង​ ដោយ​ធនាគារ​បរទេស»។
ជាមួយ​នឹង​ធនាគារ​ចំនួន ៤៤ (រួម​ទាំង​ធនាគារ​ឯកទេស) ប្រាក់​ចំណេញ​ពី​មូលធន​វិនិយោគ​ជា​មធ្យម​គឺ ៨,១ ភាគរយ​នៅ​ចន្លោះ​ពី ឆ្នាំ​២០០៩ ដល់ ឆ្នាំ​២០១៣ កំណើន​ឥណទាន​កើន​ឡើង​ប្រហែល ៣០ ភាគរយ​ក្នុង​មួយ​ឆ្នាំ ហើយ​អនុបាត​ប្រាក់​កម្ចី​ធៀប​ទៅ​នឹង​ប្រាក់​បញ្ញើ​ជិត ១០០ ភាគរយ។ ចំណុច​នេះ S&P សន្និដ្ឋាន​ថា វិស័យ​ធនាគារ​នឹង​នៅ​តែ​ងាយ​ទទួល​រងគ្រោះ​ដោយ​សារ​តែ​ការ​ប្រកួត​ប្រជែង​ កាន់​តែ​ខ្លាំង និង​អនុបាត​រួម​តូច។
របាយ​ការណ៍​បញ្ជាក់​ថា៖ «យើង​រំពឹង​ថា ឧស្សាហកម្ម​ធនាគារ​របស់​កម្ពុជា​នៅ​តែ «អស្ថិរភាព​ជា​មធ្យម» ក្នុង​រយៈ​ពេល​ពីរ​ឆ្នាំ​ក្រោយ​ដោយ​សារ​តែ​ប្រព័ន្ធ​លើស​ពី​សមត្ថភាព និង​សមត្ថភាព​រក​ប្រាក់​ចំណូល​នៅ​ទាប។ នេះ​ភាគ​ច្រើន​បណ្ដាល​មក​ពី​មាន​ធនាគារ​ច្រើន​ពេក​នៅ​ក្នុង​សេដ្ឋកិច្ច​ តូច»។
ក្រុមហ៊ុន​វាយតម្លៃ​ពិភពលោក​មួយ​នេះ​បាន​ស្នើ​ឲ្យ NBC រឹត​បន្តឹង​ការ​ផ្ដល់​អាជ្ញាប័ណ្ណ​ថ្មី និង​ការ​ជំរុញ​ឲ្យ​មាន​ការ​ច្របាច់​បញ្ចូល​គ្នា​រវាង​ធនាគារ​ថ្មី និង​ធនាគារ​ដែល​មាន​ស្រាប់ និង​ផ្ដល់​ការ​ប្រមូល​ទិន្នន័យ​កាន់​តែ​ប្រសើរ​ដើម្បី​កែលម្អ​ធនធាន​ វាយតម្លៃ​ហានិភ័យ ពេល​ដែល​មិន​មាន​ការ​រឹតបន្តឹង​បទ​ប្បញ្ញត្តិ​លើ​កម្ចី និង​កំណើន​ឥណទាន។
យោង​តាម S&P ធនាគារ​ជាតិ​នៃ​កម្ពុជា (NBC) កំពុង​ត្រួត​ពិនិត្យ​សំណើ​ដើម្បី​ដាក់​ការ​ពន្យារ​ពេល​លើ​ការ​ផ្ដល់​ អាជ្ញាប័ណ្ណ​ធនាគារ​ថ្មីៗ​ដោយ​សារ​តែ​សមត្ថភាព​នៃ​ការ​ត្រួត​ពិនិត្យ​របស់​ ខ្លួន​នៅ​មាន​កម្រិត និង​ធនធាន​មិន​គ្រប់​គ្រាន់។
លោក​ស្រី ជា សិរី អគ្គ​នាយក NBC បាន​ថ្លែង​ថា និយតករ​ដាក់​ការ​ខាត​បង់​កាន់​តែ​ខ្ពស់​ក្នុង​ការ​ស្រូប​យក​តម្រូវការ​មូលធន ​លើ​ធនាគារ​ក្នុង​ស្រុក​ក្នុង​ករណី​មាន​វិបត្តិ ហើយ​ថា មាន​តែ​ធនាគារ​ដែល​មាន​លក្ខណៈ​ល្អ​ប្រសើរ និង​មាន​ដំណើរ​ការ​ល្អ​ប៉ុណ្ណោះ​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ទទួល​ប្រាក់​បញ្ញើ​ របស់​អតិថិជន​បាន។
លោក​ស្រី​បាន​បន្ត​ថា៖ «ដូច​អាជីវកម្ម​ផ្សេង​ទៀត​ដែរ អាជីវកម្ម​ណា​ដែល​មិន​មាន​ដំណើរ​ការ​ល្អ​នឹង​បរាជ័យ»។ លោក​ស្រី​បន្ថែម​ថា ការ​បាត់​បង់​ការ​ទាញ​យក​មូលធន​របស់​កម្ពុជា​មាន ១៥ ភាគរយ គឺ​ជិត​ពីរ​ដង​នៃ​ចំនួន​មធ្យម ៨ ភាគរយ​នៅ​អន្តរជាតិ។
លោក​ស្រី​លើក​ឡើង​ថា៖ «ការងារ​របស់​យើង​នឹង​ធ្វើ​ឲ្យ​ប្រាកដ​ថា អាជីវកម្ម​ដែល​បរាជ័យ​នឹង​បរាជ័យ​តាម​លក្ខណៈ​មាន​របៀប និង​មិន​បណ្ដាល​ឲ្យ​មាន​ការ​បង្អាក់​ដំណើរការ​ដល់​ប្រព័ន្ធ​ធនាគារ និង​សេដ្ឋកិច្ច​នោះ​ទេ»។
តំណាង​ធនាគារ​ក្នុង​ស្រុក​បាន​ជំទាស់​នឹង​ការ​វិភាគ​របស់ S&P អំពី​និយតករ​ធនាគារ​របស់​កម្ពុជា ដោយ​លើក​ឡើង​ថា ច្បាប់​ធនាគារ​របស់​កម្ពុជា និង​បទ​ប្បញ្ញត្តិ​របស់ NBC គាំទ្រ​ដល់​ក្រុមហ៊ុន ដែល​ងាយ​ទទួល​រង​គ្រោះ​មិន​ឲ្យ​បរាជ័យ។
លោក អ៊ិន ចាន់នី អគ្គ​នាយក​ធនាគារ​អេស៊ីលីដា បាន​ថ្លែង​ថា៖ «ពួកគេ [NBC] នឹង​មិន​អនុញ្ញាត​ឲ្យ​អ្នក​នៅ​តែ​ទន់​ខ្សោយ​នោះ​ទេ»។
ច្បាប់​ធនាគារ​របស់​កម្ពុជា​អនុញ្ញាត​ឲ្យ​អ្នក​មាន​អាជ្ញាប័ណ្ណ​បន្ទាប់​ ពី​ឋានៈ​ជា​ធនាគារ​ពាណិជ្ជ​មក​នៅ​ជា​ធនាគារ​ឯកទេស​នៅ​ពេល​ដែល​ទុន​បម្រុង​ អប្បបរមា​មិន​បាន​ឆ្លើយ​តប​ក្នុង​រយៈ​ពេល​យូរ។ ច្បាប់​នេះ​ទាមទារ​អ្នក​កាន់​អាជ្ញាប័ណ្ណ​ធនាគារ​ពាណិជ្ជ​ត្រូវ​តែ​មាន​ មូលធន​ស្មើ​នឹង ៣៧ លាន​ដុល្លារ​អាមេរិក ហើយ​ធនាគារ​ឯកទេស​ត្រូវ​តែ​មាន​មូលធន ៧,៥ លាន​ដុល្លារ។
មិន​ដូច​ធនាគារ​ពាណិជ្ជ​ដែល​ត្រូវ​បាន​អនុញ្ញាត​ដោយ​ច្បាប់​ក្នុង​ការ​ ទទួល​យក​ប្រាក់​សន្សំ និង​ផ្ដល់​ប្រាក់​កម្ចី ធនាគារ​ឯកទេស​នៅ​ក្នុង​ប្រទេស​កម្ពុជា មាន​អាជ្ញាប័ណ្ណ​តែ​ផ្ដល់​ប្រាក់​កម្ចី​តែ​ប៉ុណ្ណោះ។
លោក អ៊ិន ចាន់នី បាន​លើក​ឡើង​ថា៖ «ប៉ុន្តែ​ការ​អនុញ្ញាត​ឲ្យ​ធនាគារ​ពាណិជ្ជ​បន្ទាប​ខ្លួន​មក​ត្រឹម​ធនាគារ​ ឯកទេស ធនាគារ​នេះ​អាច​បន្ត​បម្រើ​អតិថិជន​របស់​ខ្លួន​ជាមួយ​ផលិត​ផល​ផ្សេងៗ​គ្នា ហើយ​វា​បន្ត​ដោះ​ស្រាយ​បញ្ហា​របស់​ខ្លួន​បាន​បើ​មាន​ករណី​ណា​មួយ​ជាមួយ​ អតិថិជន​ព្រម​ទាំង​ការ​តភ្ជាប់​នឹង​តម្រូវការ​បទ​ប្បញ្ញត្តិ»។
លោក Grant Knuckey អគ្គ​នាយក​ធនាគារ ANZ Royal បាន​លើក​ឡើង​ពី​ការ​គាំទ្រ​ដូច​គ្នា​នេះ​ចំពោះ​និយ័តករ​ជាតិ ដោយ​លើក​ឡើង​ថា ឥរិយាបថ​របស់ NBC ឆ្ពោះ​ទៅ​រក​ការ​ផ្ដល់​ធនាគារ​ជាមួយ​នឹង​ជំនួយ​សង្គ្រោះ​សាធារណៈ​គឺជា​វិធី​ មួយ​ដ៏​ត្រឹម​ត្រូវ។ លោក​បន្ត​ថា៖ «ប្រសិន​បើ​ធនាគារ​ដែល​ទន់​ខ្សោយ​រំពឹង​លើ​ការ​គាំទ្រ នេះ​គ្រាន់​តែ​បង្កើត​ឲ្យ​មាន​គ្រោះថ្នាក់​សីលធម៌ និង​ថែម​ទាំង​ធ្វើ​ឲ្យ​ស្ដង់ដារ​កាន់​តែ​ចុះ​ខ្សោយ»។
លោក Knuckey បន្ថែម​ថា ខណៈ​ស្ដង់ដារ​ផ្ដល់​ប្រាក់​កម្ចី​នៅ​កម្ពុជា​មាន​ភាព​ធូរ​រលុង​ពេក ហើយ​ត្រូវ​ការ​និយតករ​ទប់ស្កាត់​កំណើន​ឥណទាន​មិន​ឲ្យ​កើន​ឡើង​ហួស​ពី​ប្រាក់ ​បញ្ញើ​ខ្លាំង​ពេក ទស្សនៈ​របស់ S&P ស្ដីពី «វប្បធម៌​ទូទាត់​ទន់​ខ្សោយ» របស់​ប្រទេស​កម្ពុជា គឺ​មិន​ត្រឹម​ត្រូវ​ទេ។
លោក Stephen Higgins ដៃគូ​គ្រប់​គ្រង​របស់​ក្រុមហ៊ុន​វិនិយោគ Mekong Strategic Partners បាន​ថ្លែង​ថា ការ​វិភាគ​របស់ S&P គឺ​ហួស​សម័យ ហើយ​ថា បរិយាកាស​បទ​ប្បញ្ញត្តិ​របស់​ប្រទេស​កម្ពុជា​ត្រូវ​បាន​កែលម្អ។
លោក​ថ្លែង​ថា៖ «បើ​សម្លឹង​មើល​ទៅ​លើ​ការ​ត្រួត​ពិនិត្យ​របស់​បទ​ប្បញ្ញត្តិ និង​ការ​ពង្រឹង​លើ​កំណត់ត្រា​ការ​អនុវត្ត ពួកគេ [S&P] នឹង​ត្រឡប់​ទៅ​មើល​រយៈ​ពេល ១៥ ឆ្នាំ​មុន​នៅ​ពេល​ដែល​ធនាគារ​ជាច្រើន​បាន​ដួល​រលំ។ ប្រព័ន្ធ​នេះ​បាន​ផ្លាស់​ប្តូរ​គួរ​ឲ្យ​កត់​សម្គាល់​នៅ​ពេល​នោះ»។
លោក​បញ្ជាក់​ថា៖ «ផល​ប៉ះពាល់​មួយ​ក្នុង​ចំណោម​ផល​ប៉ះពាល់​ជាច្រើន​នៃ​ការ​មាន​សេដ្ឋកិច្ច​ពឹង ​លើ​ប្រាក់​ដុល្លារ​ខ្ពស់​គឺថា​សមត្ថភាព​របស់ NBC ក្នុង​ការ​ផ្ដល់​ជំនួយ​សង្គ្រោះ​ដល់​ធនាគារ​ដែល​នឹង​ដួល​រលំ​នឹង​ត្រូវ​បាន​ ទប់​ស្កាត់​ដោយ​សារ​ជា​ធម្មតា​

0 comments:

Post a Comment