បញ្ចូលអត្ថបទ ៖ ចន្ទ្រគ្រាស
ថ្ងៃសុក្រ ទី២ ខែមករា ឆ្នាំ២០១៥ ម៉ោង ១៥:៤១
គេហទំព័រ «អាស៊ីវ័ន» ចេញផ្សាយកាលពីពេល
ថ្មីៗនេះឱ្យដឹងថា ក្រុមហ៊ុនចិន Xiaomi
បើកទំព័រប្រវត្តិសាស្ត្រថ្មីដោយវាយលុកទីផ្សារឡេបថបដំបូងគេដែល
យកគំរូតាមម៉ូដែលឡេបថប MacBook Air របស់ក្រុមហ៊ុនអាមេរិក Apple ។
យោងតាមកម្រងរូបភាពដែលមាននៅលើគេហទំព័រ Gizmochina
ឱ្យដឹងថា ឡេបថបស៊េរីដំបូងរបស់ក្រុមហ៊ុន Xiaomi មានឈ្មោះ Xiaomi Mi
នេះមានទំហំ១៥អីុញ កម្រិតភ្លឺច្បាស់ Full HD 1080 ភិចស៊ែល
ព្រមទាំងភ្ជាប់ដោយ Processor
ស៊េរីចុងក្រោយគេរបស់ក្រុមហ៊ុនអាមេរិក Intel គឺ Haswell i7-4500u
និងដំណើការដោយប្រព័ន្ធប្រតិបត្តិការ linux OS ។
តាមប្រភព ព័ត៌មានឱ្យដឹងទៀតថា ឡេបថបស៊េរីដំបូងនេះមានតម្លៃ៤៨១ដុល្លារ ថោកជាងផលិតផលរបស់ក្រុមហ៊ុន Apple ដែលទំហំ១១អុីញតម្លៃ៨៩៩ដុល្លារ និងទំហំ១៣តម្លៃ៩៩៩ដុល្លារ ។ ការផលិតឡេបថបយកគំរូតាមក្រុមហ៊ុន Apple នេះត្រូវអតិថិជនរបស់លោកលើកឡើងថា ជាយុទ្ធសាស្ត្រកែប្រែមុខមាត់ថ្មីដើរតាមក្រុមហ៊ុនល្បីឈ្មោះរបស់ ពិភពលោក Apple ពោលគឺដើម្បីស្វាគមន៍ឆ្នាំថ្មី២០១៥ ដែលប្រទេសចិនមានជំនឿថា ជាឆ្នាំនាំជ័យជោគ និងលាភសំណាងមកឱ្យពួកគេក្នុងនិមិត្តរូបជាសត្វពពែ ។
ក្រុមហ៊ុន Xiaomi បង្កើតឡើងក្នុងឆ្នាំ ២០១០ ៕

0 comments:
Post a Comment