Tuesday, February 10, 2015

រដ្ឋមន្ត្រី ក្រសួងអប់រំ ត្រៀមចាត់វិធានការ ភាពមិនប្រក្រតី នៅថ្ងៃបុណ្យ នៃក្តីស្រឡាញ់

ប្រភពមកពី​ Khmerload​​

កម្ពុជា៖ ដោយមើលឃើញ ពីក្តីបារម្ភ ចំពោះប្រជាជន ជាពិសេសគឺ ឪពុកម្តាយឬ អាណាព្យបាល ដែលតែងតែ កើតមានឡើង រៀងរាល់ថ្ងៃ ទី១៤ ខែកុម្ភៈ ក៏ព្រោះតែ ការយល់ខុស របស់យុវវ័យ មួយចំនួនទៅលើ អត្ថន័យនៃ ទិវាបុណ្យនៃ ក្តីស្រឡាញ់ ហេតុនេះហើយ ទើបក្រសួង អប់រំ យុវជន និងកីឡា បានចេញសេចក្តី ណែនាំមួយ ស្តីពីវិធានការ ទប់ស្កាត់ភាព មិនប្រក្រតី នានាសម្រាប់ ថ្ងៃបុណ្យមួយនេះ។
ឯកឧត្តម ហង់ ជួនណារ៉ុន រដ្ឋមន្ត្រី ក្រសួងអប់រំ យុវជន និងកីឡា បានបញ្ចេញ សេចក្តីណែនាំ ជាផ្លូវការមួយ ដែលមាន៤ចំនុច ធំៗនិង សំខាន់ៗ ដើម្បីដាក់ ជូនទៅដល់ គ្រឹះស្ថានសិក្សា សាធារណៈ និងឯកជន នានា ក្នុងការចូលរួម ចំណែកដើម្បី ពង្រឹង និងអនុវត្ត បទបញ្ជាផ្ទៃក្នុង ឲ្យបានម៉ឺងម៉ាត់ សម្រាប់ទប់ស្កាត់ ភាពមិនប្រក្រតី ក្នុងទិវាបុណ្យ នៃក្តីស្រឡាញ់ (Valentine’s Day)។

គួរបញ្ជាក់ផងដែរថា ថ្ងៃបុណ្យនៃក្តីស្រឡាញ់ ត្រូវបានយុវវ័យ ខ្មែរយើងមួយ ចំនួនមាន ការយល់ខុស ពីអត្ថន័យ របស់ថ្ងៃបុណ្យ មួយនេះ ដោយពួកគេ យល់ថាវាជា ថ្ងៃដ៏ពិសេស មួយសម្រាប់ គូសង្សារ របស់ពួកគេ ឬក៏អ្នកខ្លះ អាចលះបង់ ខ្លួនប្រាណ នៅក្នុងថ្ងៃ ជាដើម តែរឿង ទាំងនេះសុទ្ធ តែខុសស្រឡះ ពីអត្ថន័យ ពិតប្រាកដ នៃពិធីបុណ្យ មួយនេះ៕
តើប្រិយមិត្តយល់ យ៉ាងណាដែរ?

0 comments:

Post a Comment