ជនពិការ

ជនពិការ គឺជាមនុស្សទន់ខ្សោយនៅក្នុងសង្គម។ ដូចនេះកូនខ្មែរត្រូវស្រឡាញ់ពួកគាត់ ដូចក្រុមគ្រួសាររបស់យើង។

កុមារគឺជា ទំពាំងស្នងឬស្សី។ដូចនេះត្រូវយកចិត្តទុកដាក់ខ្ពស់ចំពោះពួកគេឲ្យបានច្រើន ដើម្បីប្រទេសជាតិរីកចម្រើន។

រក្ខជាតិ

រុក្ខជាតិជាតំណាងនៃសេចក្តីសុខ សុភមង្គល និងភាពរីកចម្រើន។

អង្គរវត្ត

ប្រាសាទអង្គរវត្តគឺជ ា និមិត្តរូមនៃប្រទេសកម្ពុជា ហើយក៏ជាបេតិកភណ្ឌពិភពលោកផងដែរ។

ផ្ទះជនជាតិភាគតិច

ជនជាតិភាគតិចភាគច្រើនរស់នៅ តាមខេត្តដាច់ស្រយាល ដូចជាខេត្តមណ្ឌលគីរី រតនគីរីជាដើម។

Wednesday, September 9, 2015

កំពត

កំពង់ត្រាច ជាតំបន់ទេសចរណ៍ ដែលមានទីតាំងស្ថិតនៅខេត្តកំពត មានព្រំប្រទល់ ជាប់ប្រទេសវៀតណាម មានទិដ្ឋភាព បែបស្រុកស្រែចម្ការ គួរជាទីកំសាន្ត។ មានផ្លូវមួយខ្សែ កាត់តាមតំបន់ភ្នំវល្លិ៍ ដែលជាអតីតតំបន់ខ្មែរក្រហម។ កាលពីឆ្នាំ១៩៩៤ មានជនបរទេសមួយចំនួន ត្រូវបានពួកខែ្មរក្រហម ចាប់ធ្វើជាចំណាប់ខ្មាំង នៅតំបន់នេះ។


ដើម្បីទៅដល់កំពង់ត្រាច លោកអ្នក ត្រូវធ្វើដំណើរ តាមផ្លូវកែប បន្ទាប់មកបត់ឆ្វេង ដោយកាត់តាម រូបសំណាកសេះស។ បច្ចុប្បន្ននេះ ផ្លូវទៅកាន់កំពង់ត្រាច ត្រូវបានត្រូវបានជួសជុល និងកែលម្អ ដើម្បីផ្តល់ភាពងាយស្រួល ក្នុងការធ្វើដំណើរ។

កំពង់ត្រាចជាទីប្រជុំជនដ៏តូចមួយ ប៉ុន្តែ មានរមណីយដ្ឋានទេសចរណ៍ ជាច្រើន ដូចជា ល្អាងថ្មកំបោរ ដែលមាន ភ្នំមួយនៅក្បែរនោះ។ កាលពីដើម ទីនេះធ្លាប់ជាល្អាងមួយ យ៉ាងធំនៅចំកណ្តាលភ្នំ ប៉ុន្តែក្រោយមក មានថ្មមួយផ្ទាំងយ៉ាងធំបាក់ បិទកន្លែងនោះបាត់ទៅ។

Saturday, July 11, 2015

រៀងរាល់​ថ្ងៃ កុំ​ភ្លេច​បង្រៀន​កូនៗ​របស់​លោក​អ្នក​ពី​ចំណុច​៤ យ៉ាង​នេះ




រូបតំណាងប្រភព៖​ thaivisa
ឪពុកម្ដាយ​គ្រប់រូប​ សុទ្ធតែ​ចង់​ឲ្យ​ កូនៗ​របស់​ខ្លួន​ក្លាយ​ជា​មនុស្ស​ម្នាក់ ​ដែល​រឹងមាំ និង ជោគជ័យ​ក្នុង​វិថី​ជីវិត​នៅ​ពេល​អនាគត។ ​ដោយសារតែ​បែប​នេះ​ហើយ បាន​ជា​ឪពុកម្ដាយ​ទាំងអស់​បាន​ខិតខំ​គ្រប់បែបយ៉ាង​ បើ​ទោះ​បី​ជា​រវល់​ជាមួយ​នឹង​​ការងារ​ប្រចាំថ្ងៃ​យ៉ាងណាក៏ដោយ ព្រោះ​ថា បើ​ខ្វះ​ការ​យក​ចិត្ត​ទុក​ដាក់​​ កូនៗ​របស់​​ខ្លួន​​អាច​នឹង​ក្លាយ​ជា​មនុស្ស​ដែល​មិនល្អ ឬ ជា​មនុស្ស​ដែល​មិន​អាច​ប្រកួត​ប្រជែង​ជាមួយ​នឹង​ពិភព​ខាង​ក្រៅ​បាន​ឡើយ​។ ខាងក្រោម​នេះ គឺជា​គន្លឹះ​សំខាន់ៗ​ដែល​​អ្នក​ដែល​ត្រូវ​បង្រៀន​កូនៗ​របស់​អ្នក​ដើម្បី​ក្លាយ​ជា​មនុស្ស​ជោគជ័យ​នៅ​ពេល​អនាគត៖

​​​១) ​បង្រៀន​​​ឲ្យ​ចេះ​គោរព​អ្នកដទៃ​
​ការ​គោរព​ គឺជា​ចំណុច​មួយ​ដែល​មនុស្ស​គ្រប់រូប​មិន​អាច​ខ្វះ​បាន​ ក្នុង​ការ​ប្រាស្រ័យ​ទាក់ទង​ និង រស់​នៅ​ក្នុង​ជីវិត​ប្រចាំថ្ងៃ។ ​ដូច្នេះ​ហើយ​ ក្នុង​នាម​អ្នក​ជា​ឪពុកម្ដាយ​​ គួរ​ព្យាយាម​​អប់រំ​ និង ពន្យល់​កូនៗ​​ឲ្យ​យល់​ច្បាស់​អំពី​តម្លៃ​នៃ​​ការគោរព​ចំពោះ​អ្នក​ដទៃ​។ ​បើកាលណា​ កូនៗ​របស់​អ្នកចេះ​គោរព​អ្នកដទៃ​ មិន​ប្រើ​សម្ដី​កោងកាង ឬ ច្រឡើសបើស​ជាដើម​ នោះ​មានន័យថា ​ពួកគេ​នឹង​ក្លាយ​ជា​មនុស្ស​ដែល​ត្រូវ​បាន​មនុស្ស​ជុំវិញ​ខ្លួន និង សង្គម​ចូលចិត្ត​ និង ស្រលាញ់​រាប់អាន​​ ដែល​វា​ពិត​ជា​មាន​ប្រយោជន៍​សម្រាប់​ការសិក្សា ធ្វើការ និង រស់នៅ​។

​​២) ​បង្រៀន​​ឲ្យ​ក្លាយ​ជា​មនុស្ស​ស្មោះត្រង់​
ភាព​ស្មោះត្រង់​ពិត​​ជា​សំខាន់​ខ្លាំង​ណាស់​ ព្រោះ​គ្មាន​នរណា​ម្នាក់​ចង់​រស់នៅ​ជាមួយ​ នឹង​មនុស្ស​ដែល​ពូកែ​​បោកប្រាស់​ និង កុហក​ភូតភរ​មិន​ចេះ​ឈប់​នោះ​ឡើយ​។ ​ដូច្នេះ​ហើយ​ ឪពុកម្ដាយ​ទាំងអស់​ត្រូវ​គិត​ឲ្យ​បាន​ច្បាស់​អំពី​ចំណុច​នេះ​ ដើម្បី​រិះរក​វិធី​ធ្វើ​យ៉ាង​ណា​ឲ្យ​កូនៗ​​ក្លាយ​ជា​មនុស្ស​ម្នាក់​ដែល​មាន​ភាព​ស្មោះត្រង់​ ដែល​វា​ជា​តម្លៃ​ដ៏​ធំធេង​មួយ​របស់​មនុស្ស​ទូទៅ​។​ ​​​​កាលណា​អ្នក​អាច​បណ្ដុះ​ភាព​ស្មោះត្រង់​លើ​ខ្លួន​របស់​កូនៗ​របស់​អ្នក​បាន​ហើយ នោះ​ពួកគេ​នឹង​ចូល​ប្រឡូក​ក្នុង​ការងារ​សង្គម​ប្រកប​ដោយ​កិត្តិយស​ និង សេចក្ដីថ្លៃថ្នូរ​។​ ​ភាព​ស្មោះត្រង់​នេះ​​ នឹង​នាំ​ឲ្យ​ពួកគេ​ក្លាយ​ជា​មនុស្ស​ជោគជ័យ​យ៉ាង​ពិត​ប្រាកដ​នៅ​ពេល​អនាគត​ដ៏​ខ្លី​ខាងមុខ​។

៣) ​បង្រៀន​​ឲ្យ​ចេះ​ទទួលខុសត្រូវ​
​​បុគ្គល​មួយ​ចំនូន​មិន​សូវ​ទទួល​​ខុសត្រូវ​នូវ​ទង្វើ​របស់​ខ្លួន​នោះ​ទេ​។  ​​មិនថា​ធ្វើ​អ្វី​ក៏​ដោយ ការទទួលខុសត្រូវ​គឺ​ជា​គន្លឹះ​ដ៏​សំខាន់​ដែល​ជួយ​ឲ្យ​មនុស្ស​ទទួល​សម្រេច​គោលដៅ​ ឬ ជោគជ័យ​តាមបំណង​របស់​ខ្លួន​។ ​​ចំពោះ​ការងារ​ជា​ក្រុម​វិញ បើ​សមាជិក​ណា​ម្នាក់​ជា​មនុស្ស​ដែល​មិន​ចេះ​ទទួល​ខុស​ត្រូវ​​នោះ​ វា​នឹង​ធ្វើ​ឲ្យ​ការងារ​ទាំង​មូល​មិន​ងាយ​នឹង​សម្រេច​បាន​ឡើយ​ ដូច្នេះ​ហើយ​បាន​ជា​ គេ​ទាមទារ​ឲ្យ​​សមាជិក​ទាំងអស់​ត្រូវ​មាន​ទំនួល​ខុស​ត្រូវ​ខ្ពស់​បំផុត​ លើ​អ្វី​ដែល​​កំពុង​ធ្វើ​។ ​​ដោយសារ​តែ​ ការ​ទទួល​វា​​សំខាន់​បែបនេះ​ហើយ​ អ្នក​ត្រូវ​តែ​បង្រៀន​កូនៗ​ឲ្យ​ចេះ​ទទួល​ខុស​ត្រូវ​លើ​អ្វី​ដែល​ពួក​គេ​បាន​ធ្វើ​ មិន​ថា​ជា​រឿង​តូច ឬ រឿង​ធំ​ក្តី​ ព្រោះ​ថា​វា​ពិត​​អាច​ជួយ​សាង​ផ្លូវ​ដ៏​រឹងមាំ​មួយ​ នាំ​កូនៗ​ទៅ​រក​ភាព​ជោគជ័យ​មិនខាន។


​៤)​បង្រៀន​ឲ្យ​ចេះ​អធ្យាស្រ័យ​
​​​​ចំណុច​សំខាន់​មួយ​ដែល​អ្នក​មិន​គួរ​មើល​រំលង​នោះ​គឺ​ ការ​បង្រៀន​កូន​របស់​អ្នក​ឲ្យ​ក្លាយ​ជា​ មនុស្ស​ដែល​ចេះ​អធ្យាស្រ័យ​។ គ្មាន​នរណា​ម្នាក់​ដែល​មិន​ចេះ​ខុស​នោះ​ទេ ដូច្នេះ​មាន​តែ​ការ​អធ្យាស្រ័យ​ប៉ុណ្ណោះ​ដែល​អាច​ជួយ​​មនុស្ស​ឲ្យ​​មាន​ឱកាស​កែប្រែ​កំហុស​របស់​ខ្លួន​ឡើង​វិញ​៕

Thursday, July 9, 2015

CAMERA SLR-style mirrorless

ប្រភេទ  :SLR-style mirrorless

CAMERA CANON Canon EOS 5DS

CAMERA CANON Canon EOS 5DS
cover
កាមេរ៉ាទំហំ 50.6 មេហ្គាភិចសែលរបស់កាមេរ៉ាទាំងពីរនេះ​ជា​ប្រភេទ Full Frame ភ្ជាប់​មក​ជាមួយ​កែវ Lense។




លក្ខណៈសម្បត្តិលំអិតផ្សេងទៀតរបស់ Canon 5DS និង 5DSr
ស៊ិនស័រ

Monday, June 29, 2015

ពិធីករ វិទ្យុ​ប៉ុស្តិ៍លេខ៣ ​លោក វ៉ា វណ្ណៈ ​ទទួលមរណភាព នៅព្រឹកមិញ

ប្រភពមកពី KHMERLOAD.COM

ផ្តល់សិទ្ធដោយ កោះសន្តិភាពរាជធានីភ្នំពេញ ៖ ​ពិធីករវិទ្យុ ល្បី​ឈ្មោះ ប្រចំាស្ថានីយ៍វិទ្យុ​ ប៉ុស្តិ៍លេខ៣ ​លោក វ៉ា វណ្ណៈ​ បានទទួលមរណភាព​ហើយ នៅម៉ោង៥ និង៣០នាទី​ព្រឹក ថ្ងៃទី២៩ មិថុនា ២០១៥​ បន្ទាប់ពីតស៊ូ ជាមួយ​ជំងឺ លើសឈាម​អស់រយៈពេល ជាច្រើនឆ្នាំ ។

Tuesday, June 16, 2015

CNRP Plans to Summon Hun Sen for Questioning

ប្រភពមកពី cambodiadialy.com
CNRP lawmaker Um Sam An, who has helped lead the opposition’s recent campaign to reveal Vietnamese incursions into Cambodian territory

Monday, June 15, 2015

រឿងខោជើងខ្លី


  1. អំពីសាច់រឿង:
  • ចំណងជើងរឿង:​ អ្នកលេងខោជើងខ្លី
  • Title of Story: Dengerous Boys
  • អ្នកដឹកនាំរឿង :ផូច ផាសិធ ( Poj Paseth)
  • រយះពេល:១២០នាទី
  • ប្រភេទរឿង:​ ខេមរនិយម
  • ចម្រៀង: She's not alone
  • តារាសម្តែង:

Wednesday, May 27, 2015

វិធីសាស្ត្រ​​ទាក់ទង​មិត្ត​ស្រី​ជនជាតិ​ស្បែក​ស

ប្រភពមកពីNewsabay.com
27សម្រាប់​បុរសៗ​​​អាស៊ី​​ វា​ជា​រឿង​លំបាក​ក្នុង​ការ​ណាត់​ជួប​ទាក់ទង​នារីៗ​​​ជា​ជន​ជាតិ​ស្បែក​ស ​ដូច​ជា​ជន​ជាតិ​អឺរ៉ុប និង​អាមេរិក​ជា​ដើម។ មូលហេតុ​សំខាន់​មួយ​ក្នុង​ចំណោម​មូលហេតុ​ជា​ច្រើន​នោះ​​គឺ​ដោយ​សារ​តែ​​​វប្បធម៌​​ខុស​គ្នា​ខ្លាំង​រវាង​អាស៊ី និង​ពួក​គេ​ពី​​​ជនជាតិ​​​អឺរ៉ុប ឬ​​អាមេរិក។ យ៉ាង​ណា​ក្ដី ប្រសិន​បើ​អ្នក​ជា​មនុស្ស​មាន​ចិត្ត​ស្រលាញ់​នារី​ជនជាតិ​ស្បែក​ស អ្នក​អាច​សាក​ល្បង​វិធី​សាស្រ្ដ​មួយ​ចំនួន​ដូច​ខាង​ក្រោម៖


​​​​១. ទៅ​កន្លែង​ដែល​នារី​ស្បែ​ស​ចូលចិត្ត​ទៅ​​

Tuesday, May 26, 2015

ឃុំខ្លួន មន្ត្រីយោធាម្នាក់ ពីបទ «ឆបោក ប្រាក់» ជិត៣ម៉ឺន ដុល្លារអាមេរិក

ប្រភពមកពី Khmerload.com
ភ្នំពេញ: កាលពីព្រឹកថ្ងៃអង្គារ ទី២៦ ខែឧសភា ឆ្នាំ២០១៥នេះ ចៅក្រមស៊ើបសួរ នៃ សាលាដំបូង រាជធានីភ្នំពេញ បានចេញដីកាឃុំខ្លួន មន្ត្រី យោធាម្នាក់ នៃកងយោធពលខេមរភូមិន្ទ ពី បទ«ឆបោកប្រាក់» ចំនួនជិតត៣ម៉ឺនដុល្លារអាមេរិក និងបានបញ្ជូនខ្លួនគាត់ទៅឃុំខ្លួន ជាបណ្តោះ អាសន្ន នៅក្នុងពន្ធនាគារព្រៃស ដើម្បីរង់ចាំដោះស្រាយតាមនីតិវិធីច្បាប់។

Thursday, April 2, 2015

៤​វិធី​ហាត់ប្រាណ ​អាច​កាត់បន្ថយ​ខ្លាញ់​ដើម​ដៃ​

ប្រភពមកពី news.sabay.com
prettygirlhealing333ក្ដី​កង្វល់​របស់​មនុស្ស​ភាគច្រើន​ គឺ​ខ្លាញ់​ដែល​នៅ​ជាប់​ដើម​ដៃ​ ជា​ពិសេស​គឺ​ស្ត្រី​តែម្ដង ​ព្រោះ​មាន​សាច់​យារ​អាក្រក់​មើល​។  ប្រសិនបើ​អ្នក​ចង់​ធ្វើឲ្យ​ខ្លាញ់​ដៃ​បាត់​នោះ ​អ្នក​ត្រូវ​​​ចាប់ផ្ដើម​ទទួល​យក​ទម្លាប់​ល្អ​ចំពោះ​សុខភាព​ ដោយ​គ្រាន់តែ​ធ្វើ​លំ​ហាត់ប្រាណ​៤​វិធី​ខាងក្រោម​នេះ៖
១. លោតអន្ទាក់
 វា​មិន​ត្រឹមតែ​អាច​ជួយ​កាត់បន្ថយ​ជាតិ​ខ្លាញ់​នៅ​ដៃ​បាន​ទេ តែ​វា​ក៏​អាច​ជួយ​កាត់​បន្ថយ​ខ្លាញ់​ទាំងអស់​នៃ​រាងកាយ​របស់​អ្នក​ទៀត​ផង។ វិធី​អនុវត្តន៍៖ គ្រាន់តែ​យក​ខ្សែ​មក​លោត​ទៅ​មុខ ថយក្រោយ​ដែល​មាន​ចលនា​ជា​រង្វង់ បែបនេះ​ធ្វើឲ្យ​សាច់ដុំ​មាន​ចលនា និង​អាច​ស្រក​ខ្លាញ់​បាន។

បុរស​​ម្នាក់​​ស្លាប់​ដោយសារ​​ផឹក​​តែ​​ទឹកកក​​ប្រចាំ​​​ថ្ងៃ

ប្រភពមកពី news.sabay.com
Mans-iced-tea-addiction-may-have-killed-his-kidneysបើ​តាម​ការ​ឱ្យ​ដឹង​​ពី​ភ្នាក់​ងារ​ព័ត៌មាន​ UPI បុរស​ម្នាក់​បាន​ស្លាប់ ដោយសារ​បញ្ហា​ខូច​ក្រលៀន បន្ទាប់​ពី​ផឹក​តែ​ទឹកកក​ជាង​បី​លីត្រ​ជា​ប្រចាំ​​ថ្ងៃ។


បុរស​មិន​ស្គាល់​អត្តសញ្ញាណ រស់​នៅ​កណ្ដាល​រដ្ឋ Arkansas ​បាន​ត្អូញត្អែរ​ថា​អស់កម្លាំង និង​រមាស់ ហើយ​លោក​​ត្រូវ​គេ​បញ្ជូន​ទៅ​មន្ទីរ​សង្គ្រោះ​បន្ទាន់​ភ្លាមៗ​នោះដែរ។

លី អ៊ីវ៉ាធីណា លេចឮថា ផ្ទុះជម្លោះ ជាមួយកវី និពន្ធ យឹម តាស្រង់

ប្រភពមកពី khmerload.com
ភ្នំពេញ៖ តារាចម្រៀងស្រីដ៏ល្បីល្បាញ លី អ៊ីវ៉ាធីណា បន្ទាប់ពីរងរឿងរ៉ាវថា នាងងាកមកស្និទ្ធនឹង មនុស្សស្រីដូចគ្នា កាលពីពេល ថ្មីៗនេះកន្លងមក នាងមិនបាន ចេញមុខបកស្រាយ អ្វីទេ។ នាងនៅតែ បន្តបណ្ដើរគ្នា យ៉ាងបើក ចំហរតែម្ដង ។ ជាក់ស្ដែង ក្នុងថ្ងៃមង្គលការ អ្នកឧកញ៉ា គិត ម៉េង និង លោក ជំទាវ ម៉ៅ ចំណាន នាងបានអង្គុយយ៉ាង កៀកកើយ ជាមួយស្រី ដែលជាប់ មន្ទិលស្នេហា ជាមួយគ្នា គ្មានខ្វល់នឹង ពាក្យចចាមអារ៉ាម ឬមាត់ចាប មាត់ព្រាបឡើយ ។
រឿងរ៉ាវខាងលើនេះ លី អ៊ីវ៉ាធីណា មិនទាន់បកស្រាយរួចស្រេចផង ស្រាប់តែមានពាក្យ ចចាមអារ៉ាមថ្មី មកទៀតថា នាងកំពុងតែ ផ្ទុះជំលោះ ក្ដៅគគុកជាមួយ កវី និពន្ធល្បីល្បាញ លោក យឹម តាស្រង់ ដែលទំនាស់នេះ ធ្វើឲ្យនាង និង យឹម តាស្រង់ មើលមុខគ្នាលែងចំ ។
គេបានឃើញកំពូល អ្នកនិពន្ធចម្រៀង ដ៏ល្បីល្បាញ លោក យឹម តាស្រង់ បង្ហោះពាក្យពេចន៍ មួយចំនួន ក្នុង Facebook របស់លោកថា លោកមិនបានសុំឲ្យតារាចម្រៀង ល្បីណា ច្រៀងបទ លោកទេ បើពេញចិត្ត ក៏ច្រៀង មិនពេញចិត្ត ក៏អត់ទៅ ។ លោកមិនត្រឹមតែ បានពោលពាក្យ អស់ទាំងនេះទេ តែលោក ហាក់បង្ហាញអារម្មណ៍ អន់ចិត្ត លាយលំ នឹងការខឹង សម្បារផងដែរ ព្រោះមើលទៅ ដូចជាមាន តារាចម្រៀង ល្បីណាមួយ ធ្វើឲ្យលោក អាក់អន់ ស្រពោនចិត្ត ហើយតារាចម្រៀង ម្នាក់នោះ ល្បីមិនធម្មតាឡើយ ។
 
ប្រភពពីអ្នកជិតដិត លី អ៊ីវ៉ាធីណា បាននិយាយថា គ្មានណាក្រៅពី លី អ៊ីវ៉ាធីណា នោះទេ ដែលធ្វើឲ្យ លោក យឹម តាស្រង់ក្រៅក្រហាយ ព្រោះរឿង កើតឡើង ដោយសារ លី អ៊ីវ៉ាធីណា មិនព្រមច្រៀង បទចម្រៀងដែល យឹម តាស្រង់ សរសេរឲ្យ រួចក៏កើត ជាជំលោះ ក្ដៅគគុក មើលមុខគ្នា មិនចំតែម្ដង ។ ថ្វីត្បិតក្នុង ឱកាសចូលឆ្នាំថ្មី លី អ៊ីវ៉ាធីណា មានបទចម្រៀង ច្រៀង ច្រើនមែន តែបន្ទាប់ពីនេះ មិនប្រាកដឡើយថា នៅមានបទ ច្រើនច្រៀងទៀត ព្រោះនាងបាន ធ្វើឲ្យម្ចាស់ អ្នកនិពន្ធល្បីរូប នេះអន់ចិត្ត ថែមទាំងមើល មុខគ្នាមិន ចំទៀតផង ។
កវីនិពន្ធ យឹម តាស្រង់ និង លី អ៊ីវ៉ាធីណា សុទ្ធតែមិនទាន់សុំការបំភ្លឺ បានដូចគ្នា ក្នុងពេលនេះ ព្រោះទូរស័ព្ទមិន អាចទាក់ទងបាន ។
គួររំឭកផងដែរថា មួយរយៈចុងក្រោយនេះ លី អ៊ីវ៉ាធីណា សម្បូរទៅដោយបទចម្រៀងល្បី ៗ ភាគច្រើន ត្រូវបានសរសេរ ដោយកវី យឹម តាស្រង់ នេះផងដែរ ដូចជាបទ «ចូលចិត្តឲ្យ អូនយំម្ល៉េះ» ដែលបទនេះ កំពុងតែ ល្បីល្បាញខ្លាំង បំផុតរបស់ ធីណា ក្នុងពេលបច្ចុប្បន្ននេះ ៕

លោក​គ្រូ​ Lee រៀបរាប់​ពី​​​ចំណុច​​​ខ្វះ​ខាត​របស់​​ ​U-22​​​ កម្ពុជា​

ប្រភពមកពី news.sabay.com
Cambodia-vs-Phillipines6លោក​គ្រូ​បង្វឹក​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា​បាន​បង្ហាញ​ពី​​ចំណុច​ខ្វះ​ខាត​របស់​ក្រុម​​ជម្រើស​ជាតិ​​​អាយុ​ក្រោម​២២​ឆ្នាំ​ បន្ទាប់​ពី​បញ្ចប់​យុទ្ធនាការ​​ប្រកួត​វគ្គ​ជម្រុះ​​នៅ​​ពូល​ G ​​នៃ​ពានរង្វាន់​ 2016 AFC U-23 Championship ​​ពី​ថ្ងៃ​ទី​២៧ ដល់​ថ្ងៃ​ទី ៣១ នៅ​ប្រទេស​​ថៃ​​ដែល​ជា​លទ្ធផល​ក្រុម​កម្ពុជា​ឈ្នះ​១​ និង​ចាញ់​២។លោក​ Lee Tae Hoon បាន​ឲ្យ​ដឹង​ថា​ កីឡាករ​​​១១​នាក់​លើ​ទីលាន​ទាំង​៣​ប្រកួត​កន្លង​មក​នៅ​

Sunday, March 22, 2015

ប្រភពមកពី​ VOA
លោក​ស្រី​បណ្ឌិត​ជែលឌិន រិជម៉ុន​ (Geraldine Richmond)​ ​ជំនួយការ​ពិសេស​របស់​លោក​ប្រធានាធិបតី​បារ៉ាក់ អូបាម៉ា ​និង​ជា​ប្រេសិត​វិទ្យា​សាស្រ្ត​អាមេរិក​ប្រចាំ​តំបន់​អាស៊ី​អាគ្នេយ៍​ក្នុង​អំឡុង​បំពេញ​ទស្សនកិច្ច​នៅ​ក្នុង​ប្រទេស​កម្ពុជា។ (រូបភាព​ដោយ ស្ថានទូត​អាមេរិក​ភ្នំពេញ)
លោក ​ស្រី​បណ្ឌិត​ជែលឌិន រិជម៉ុន​ (Geraldine Richmond)​ ​ជំនួយការ​ពិសេស​របស់​លោក​ប្រធានាធិបតី​បារ៉ាក់ អូបាម៉ា ​និង​ជា​ប្រេសិត​វិទ្យា​សាស្រ្ត​អាមេរិក​ប្រចាំ​តំបន់​អាស៊ី​អាគ្នេយ៍​ក្នុង ​
លោក ​ស្រី​បណ្ឌិត​ជែលឌិន រិជម៉ុន​ (Geraldine Richmond)​ ​ជំនួយការ​ពិសេស​របស់​លោក​ប្រធានាធិបតី​បារ៉ាក់ អូបាម៉ា ​និង​ជា​ប្រេសិត​វិទ្យា​សាស្រ្ត​អាមេរិក​ប្រចាំ​តំបន់​អាស៊ី​អាគ្នេយ៍​ក្នុង ​អំឡុង​បំពេញ​ទស្សនកិច្ច​នៅ​ក្នុង​ប្រទេស​កម្ពុជា។ (រូបភាព​ដោយ ស្ថានទូត​អាមេរិក​ភ្នំពេញ)

ក្មេងស្រី​ដែល​លក់​ដូរ​នៅ​អង្គរវត្ត​នៅ​តែ​មាន​ការ​លំបាក​ក្នុង​ការ​សិក្សា

ប្រភពមកពី news.sabay.com
ក្មេង​ស្រី​ដែល​លក់​ដូរ​វត្ថុ​អនុស្សាវរីយ៍​ដល់​អ្នក​ទេសចរ​នៅ​ប្រាសាទ​អង្គរវត្ត​កាល​ពី​ថ្ងៃ​សុក្រ​ទី​២០ ខែ​មីនា ឆ្នាំ​២០១៥។ (នៅ វណ្ណារិន/VOA)
ប៉ុន្មាន​ម៉ោង​មុន​ពេល​ លោកស្រី Michelle Obama អញ្ចើញ​មក​ដល់​ខេត្ត​សៀមរាប​ដែល​ជា​ខេត្ត​ទេសចរណ៍​ដ៏​សំខាន់​របស់​ប្រទេស​ កម្ពុជា​ ​កម្ពុជា​មាន​ការ​មមាញឹក​ក្នុង​ការ​ចាប់​ផ្តើម​ប្រកប​ការងារ​ផ្ទាល់​ខ្លួន​ រៀងៗ​ខ្លួន​ជា​ធម្មតា។ ព្រះសង្ឃ​នៅ​តាម​វត្ត​អារាម​មាន​ការ​សូត្រ​មន្ត​ប្រតិបត្តិ​ កសិករ​ចេញ​ធ្វើ​ស្រែ​ចម្ការ​ និង​សិស្សានុសិស្ស​ធ្វើ​ដំណើរ​ទៅ​កាន់​សាលារៀន​រៀងៗ​ខ្លួន។

អ្នក​រត់​សំបុត្រ​បារាំង​ម្នាក់​ចំណាយ​ពេល​៣៣​ឆ្នាំ​សាងសង់​រាជវាំង​មួយ​ធ្វើ​ពី​ដុំ​ក្រួស​តូច​ៗ​

ប្រភពមកពី news.sabay.com
26CE46A000000578-3004102-image-a-5_1426855747616ដូច​ពាក្យ​ថា​ទីក្រុង​រ៉ូម​មិន​មែន​សាងសង់​តែ​មួយ​ថ្ងៃ​ហើយ​នោះ​ទេ បុរស​ចំណាស់​ជនជាតិ​បារាំង​មួយ​រូប​បាន​ចំណាយ​ពេល​ស្ទើរ​តែ​ពាក់​កណ្ដាល​ ជីវិត​របស់​គាត់​ដើម្បី​សាង​សង់​រាជវាំង​មួយ​ដោយ​ប្រើ​ដុំ​ថ្ម​តូច​ៗ​ដែល​ គាត់​ប្រមូល​បាន​។

បុរស​ពោះ​ម៉ាយ​ខាង​លើ​មាន​ឈ្មោះ​ថា Ferdinand Cheval បាន​រៀប​រាប់​ថា​លោក​តែង​តែ​ប្រមូល​គ្រាប់​ក្រួស​តូច​និង​ធំ​តាម​ទំហំ​និង​ ភាព​ស្រស់​ស្អាត​របស់​វា តាម​ផ្លូវ​ដែល​លោក​ទៅ​ចែក​សំបុត្រ​ឱ្យ​អ្នក​ស្រុក​នៅ​បារាំង​ ហើយ​ពេល​ទំនេរ​ លោក​តែង​រុញ​រទេះ​ដើរ​រើស​ថ្ម​ទាំង​នោះ​ចម្ងាយ​ផ្លូវ​ប្រហែល​២៨​គីឡូ​ម៉ែត្រ ​ដើម្បី​ទុក​កសាង​ប្រាសាទ​ក្នុង​ក្ដី​ស្រមៃ​របស់​លោក​។
  លោក​ក៏​បាន​បន្ត​ថា​ គម្រោង​ការ​នេះ​បាន​ចាប់​ផ្ដើម​នៅ​ឆ្នាំ​១៨៧៩ បន្ទាប់​ពី​ការ​ដើរ​រើស​ដុំ​ថ្ម​ទាំង​នោះ​ក្លាយ​ជា​ចំណូល​ចិត្ត​របស់​លោក​ រួច​មក​។ ជា​លទ្ធផល រាជវាំង​ធ្វើ​ពី​ក្រួស​ក៏​បាន​បញ្ចប់​រួច​រាល់​ដោយ​មាន​សសរ​ ចន្ទល់​ និង​ក្លោង​ទ្វារ​ចូល​យ៉ាង​ប្រណិត​មិន​គួរ​ឱ្យ​ជឿ។

តាម​ការ​ឱ្យ​បន្ថែម​ពី​លោក Cheval ជញ្ជាំង​ផ្នែក​ខាង​ក្រៅ​មាន​ប្រវែង​២៤​ម៉ែត្រ កម្ពស់​១០​ម៉ែត្រ​ដែល​បាន​ប្រើ​រយៈ​ពេល​២២​ឆ្នាំ​ទើប​រួច​រាល់ ដោយ​លោក​ប្រើ​ដុំ​ក្រួស​ជាមួយ​កំបោរ បាយអ និង​ស៊ីម៉ងត៍​។
ម្ចាស់​គម្រោង​ដ៏​អស្ចារ្យ​នេះ​បាន​សុំ​ឱ្យ​យក​សព​របស់​គាត់​ទៅ​កប់​នៅ​ ក្រោម​ប្រាសាទ​នោះ​ នៅ​ពេល​ដែល​លោក​ស្លាប់​។ ប៉ុន្តែ​សំណើ​នេះ​មិន​ត្រូវ​បាន​អនុញ្ញាត​ដោយ​រដ្ឋ​អំណាច​ទេ ហើយ​លោក​ Cheval ក៏​បាន​សាងសង់​ចេតិយ​សម្រាប់​ខ្លួន​លោក​នៅ​ទី​កប់​ខ្មោច​ ជា​កន្លែង​ដែល​សព​របស់​លោក​ត្រូវ​បាន​គេ​បញ្ចុះ​នៅ​ឆ្នាំ​១៩២៤ មួយ​ឆ្នាំ​ក្រោយ​ការ​បញ្ចប់​ការ​សាងសង់​ប្រាសាទ​របស់​លោក​។

សូម​ទស្សនា​រូបភាព​រាជវាំង​ដែល​បុរស​រត់​សំបុត្រ​ជន​ជាតិ​បារាំង​បាន​កសាង​ដោយ​ផ្ទាល់​ក្នុង​រយៈ​ពេល​៣៣​ឆ្នាំ​មក​នេះ​៖

26CE47D000000578-3004102-image-a-12_1426855795887

26CE49B400000578-3004102-image-a-9_1426855776835

26CE478C00000578-3004102-image-a-4_1426855747373

26CE422000000578-3004102-image-a-8_1426855764143

26CE492800000578-3004102-image-a-6_1426855747637

ប្រែ​សម្រួល​៖ សុគន្ធី
ប្រភព៖ dailymail

Nikon ណែនាំ​កាមេរ៉ា​ស៊េរី​ថ្មី​សមត្ថភាព​កាន់​តែ​អស្ចារ្យ

ប្រភពមកពី​ news.sabay.com
Nikon-D7200-with-Nikkor-300mm-f4-lensក្រុមហ៊ុន Nikon បាន​បង្ហាញ​ប្រភេទ​កាមេរ៉ាស៊េរី​ថ្មី​ D7200 ជា​ប្រភេទ​កាមេរ៉ា​ឌីជីថល​ក្នុង​ទម្រង់ DX SLR ដែល​បន្ថែម​នៅ​សមត្ថភាព​កាន់​តែ​អស្ចារ្យ​សម្រាប់​ការ​ថតរូប។


D7200 បង្ហាញ​នៅ​ប្រព័ន្ធ​ការ​ផ្តោត​លើ​រូបភាព​ដោយ​ស្វ័យប្រវត្តិ​បូករួម​នៅ​ សមត្ថភាព​ចាប់​យក​រូបភាព​១០០​ប៉ុស្ត ជាមួយ​ការ​ចុច​ថត​មួយ​ដង​ឲ្យ​ជាប់។

Thursday, February 26, 2015

មិននឹកស្មានដល់! នារីស្អាត និងចិត្ដ ធម៌ម្នាក់នេះ ស្លាប់ទាំងវ័យក្មេង បន្ទាប់ពី ហាត់ប្រាណ

ប្រភពមកពី ​Khmerloard
អង់គ្លេស ៖ នេះពិតជារឿងមួយ ដ៏នឹកស្មានមិនដល់ឡើយ ដែល នារីវ័យក្មេងម្នាក់ បានស្លាប់ ភ្លាមៗ ដោយសារតែប្រតិកម្ម ជាមួយនឹង សណ្តែកដី ហើយនាង ទៅធ្វើលំហាត់ប្រាណបន្ថែមទៀត ។
នារីវ័យក្មេងរូបនេះ មានឈ្មោះថា Maisie Durant បានស្លាប់ បាត់បង់ជីវិត នៅអាយុ ២១ ឆ្នាំ និងនាង ត្រូវបានគេជឿជាក់ថា ស្លាប់ ដោយសារតែ ជំងឺដ៏កម្រម្យ៉ាង ដែលគេហៅថា Exercise-induced anaphylaxis (EIA) ដែលមានន័យថា ជំងឺប្រតិកម្ម កាន់តែខ្លាំង ក្លាឡើង ក្រោយពី ហាត់ប្រាណរួច។ ក្នុងនោះដែរ មុនពេល នាងស្លាប់ គឺនាងបានទៅ ហាត់ប្រាណ អស់មួយស្របក់ បន្ទាប់មក ក៏ត្រលប់ មកផ្ទះវិញ ដោយយក នំធ្វើពីសណ្តែក យកមកទុកញ៉ាំ នៅផ្ទះផងដែរ ខណៈដែល នាងពុំដឹងថា នំនោះ មានផ្ទុកសណ្ដែកដី។ លុះដល់ពេល នាងញ៉ាំរួចហើយ ក៏បានសន្លប់បាត់ស្មារតី រហូតដល់ ឳពុករបស់នាង បញ្ជូនទៅមន្ទីរពេទ្យ តែជាអកុសល នាងបានស្លាប់ បាត់បង់ជីវិត នៅចំពោះមុខឪពុក បាត់ទៅហើយ។

វិធីទាំង៧យ៉ាង អាចជួយ កច្ចាត់ ស្នាមជ្រួញ ត្រង់កន្ទុយភ្នែក របស់អ្នកបាន

ប្រភពមកពី ​Khmerloard
ជាការពិត ស្នាមជើងសត្វក្អែក រឺក៏អាច និយាយបានថា ស្នាមជ្រួញ ត្រង់កន្ទុយភ្នែក គឺតែងតែ កើតឡើង លើមនុស្ស ជាច្រើនលាននាក់ លើ ពិភព លោក មិនថាប្រុស ឬ ស្រីឡើយ។ ចុះសម្រាប់អ្នក តើដឹងពី វិធីក្នុងការដោះស្រាយ ជាមួយនឹង បញ្ហានេះដែររឺទេ? ថ្ងៃនេះ ខ្មែរឡូត នឹងជម្រាប នូវគំនិតល្អៗ ក្នុងការជួយប្រិយមិត្ត ឲ្យកច្ចាត់ ពីបញ្ហាស្នាមកន្ទុយភ្នែកនេះ៖
១) ប្រេងគ្រាប់កប្បាស៖  ប្រេងគ្រាប់កប្បាស អាចជួយកច្ចាត់ នូវស្នាមជ្រួញ ត្រង់កន្ទុយ ភ្នែកបាន ដោយ ធម្មជាតិ។ បន្ថែមពីនេះទៅទៀត ប្រេង គ្រាប់កប្បាសនេះ ផ្ទុកជាតិវីតាមីន E B និង សារធាតុចិញ្ចឹម មួយចំនួន ផងដែរ ដែលអាច ជួយព្យាបាល នូវបញ្ហា ស្នាមជ្រួញ នៅត្រង់កន្ទុយភ្នែក។

៧ ចំនុច ដែលជួយ ឲ្យអ្នក មើលទៅ ក្មេងជាងវ័យ

ប្រភពមកពី ​Khmerloard
ជាការពិត នារីគ្រប់រូប សុទ្ធតែចង់ឲ្យ មានសម្រស់ក្មេងជាងវ័យ ទោះបីជាពួកគេ មានវ័យណា ក៏ដោយ។  ជាក់ស្ដែង នៅពេលឈានចូលវ័យ ចាស់ជាងមុន ស្បែករបស់អ្នកនឹងចាប់ផ្ដើម បាត់បង់នូវ សំនើម ដែលងាយនឹងឡើងអាចម៍រុយ ហើយស្ងួត និង ជ្រាវជ្រួញ ។ នៅទីនេះនឹងប្រាប់អ្នកពី គន្លឹះដ៏សំខាន់ខ្លះៗ សម្រាប់ឲ្យអ្នក ក្មេងជាងវ័យបាន ចំនុចសំខាន់នោះ គឺ ត្រូវថែរក្សាស្បែក របស់អ្នក ឲ្យមាន សុខភាពល្អ ។ 
១. បន្ថែម វីតាមីន C
វិធីមួយដ៏ល្អបំផុត អាចឲ្យអ្នករក្សាភាពក្មេងបាន គឺបន្ថែមនូវ វីតាមីនC ដែលសម្បូរទៅ ដោយសារជាតិ ខូលីជេន ធ្វើឲ្យស្បែករបស់អ្នកមើលទៅ ស្រស់ថ្លា និង ក្មេងវ័យ ។ លើសពីនេះ វីតាមីន C ល្អ សម្រាប់ស្បែករបស់អ្នកគ្រប់ផ្នែក ដូច្នេះវាពិតជាសំខាន់ណាស់ ដែលអ្នកគួរតែទទួលទាន អាហារសម្បូរវីតាមីន C ដួចជា ក្រូច គីវី ទំពាំងបាយជូរ ប៉េងបោះ និង ស្តូប៊ឺរី ជាដើម។
២. បង្កើនជាតិប្រូតេអ៊ីន
ដោយសារតែ ប្រូតេអ៊ីនដើរតូរ យ៉ាងសំខាន់ស្ទើរតែ គ្រប់ផ្នែកនៃស្បែក និង រូបរាងខាងក្រៅ ទើបជាហេតុផល ដែលអ្នកគួរជ្រើសរើសយកអាហារ ដែលមានជាតិ ប្រូតេអ៊ីន ដូចជា ត្រី ទ្រូងមាន់ សាច់ចំឡកគោ មកទទួលទាន ។ ចំពោះអាហារដែល មានជាតិធាត់តិច មាន ស៊ុត គ្រប់ធញ្ញជាតិ ហើយសណ្ដែកសៀង ដែលជាប្រភពនៃប្រូតេអ៊ីន ។
៣. ប្រេងអូលីវ
ប្រសិនបើអ្នក ចូលចិត្តទទួលទាន សាឡាដ អ្នកគួរតែជ្រើសរើសប្រើប្រាស់ប្រេង អូលីវចូលទៅក្នុងសាឡាដ ។ នៅពេលដែលអ្នកទទួលទាន បន្លែ និង ប្រេងអូលីវ នឹងរលាយទៅជា វីតាមីន C, E នៅក្នុងខ្លួន ហើយជូយឲ្យសារធាតុ antiovidants ដ៏ទៃប្រសើរឡើង ។ 
៤. កុំប្រើប្រាស់ម្សៅផាត់
ទោះបីជាម្សៅផាត់ មានគុណសម្បត្តិរបស់វា ក៏ដោយ ប៉ុន្តែនៅពេល ដែលអ្នក ប្រើប្រាស់ម្សៅផាត់យូរទៅ នឹងធ្វើឲ្យ ស្បែកមុខ របស់អ្នក ស្ងួតស្រអាប់ និង ឆាប់ចាស់ ។ យ៉ាងណាមិញបើអ្នក ចង់រក្សាស្បែកមុខរបស់ អ្នកឲ្យមើលទៅនៅក្មេង បានយូរ អ្នកគួរចៀសវាង ប្រើប្រាស់ម្សៅផាត់ ។
៥. Bronzer ( ជាប្រភេទ ម្សៅស្អិតសម្រាប់បិតបាំងស្នាម )
គ្រប់ស្នាមអុជខ្មៅ និង សា្នមខ្មៅពីកម្ដៅថ្ងៃ  ដែលកើតមានឡើង នៅលើស្បែក វាងាយក្នុង ការបិទបាំងជាមួយ  bronzer  ។ បន្ថែមពីនេះ Bronzer មិនត្រឹមតែ អាចប្ដូរពណ៌ស្បែកនោះទេ វាក៏ជួយឲ្យស្បែក របស់អ្នកមើលទៅស្រស់ស្អាតដែរ។ ជាពិសេសអ្នកអាចលាបវា នៅត្រង់បរិវេនច្រមុះ ចង្ការ និង ថ្កាស់ ។
៦. ថែរក្សាដៃរបស់អ្នក ជារៀងរាល់ថ្ងៃ
នៅពេលដែល ការថែរក្សាស្បែកមុខ គឺជាចំណុចដ៏សំខាន់ ត្រូវយកចិត្តទុកដាក់ជា ប្រចាំថ្ងៃនោះ អ្នកក៏មិនត្រូវភ្លេច ពីការ ថែរក្សាដៃ របស់អ្នក ឲ្យបានល្អ គ្រប់ពេលផងដែរ  ។ បើសិនជាអ្នកមិនចង់ ចំណាយច្រើន អ្នកអាចប្រើប្រាស់ ឡេលាបខ្លួន មកប្រើប្រាស់បាន មិនចាំបាច់តែ ឡេសម្រាប់លាបតែដៃ នោះទេ។
៧. ជ្រើសរើស ការតុបតែងមុខ ដែលត្រឹមត្រូវ
តើអ្នកមាន ដឹងទេថា ពណ៌ដែលអ្នក ប្រើប្រាស់តុបតែងមុខ អាចបង្ហាញនូវស្នាមអុចខ្មៅ និង ជ្រួញ ? ដើម្បីឲ្យមើលទៅក្មេងវ័យ អ្នកត្រូវជ្រើស ពណ៌ដែលសាកសម ជាមួយមាត់ ភ្នែក និង ចង្ការ  ដែលមានភាពធម្មជាតិ ហើយមិនត្រូវប្រើ ពណ៌ដែល ភ្លឺ និង ដុតខ្លាំងនោះទេ ។

គន្លឹះសំខាន់ៗទាំង៨យ៉ាង​ អាចកម្ចាត់ បញ្ហាកើតមុន លើដងខ្លួនបាន

ប្រភពមកពី ​Khmerloard
ជាការពិត មិនថាបុរស រឺក៏នារីនោះទេ តែងតែខ្វល់ខ្វាយ នូវបញ្ហាកើតមុន លើដងខ្លួន ព្រោះពិបាក បញ្ចេញសាច់ នៅពេលស្លៀក សំលៀកបំពាក់ ម្តងៗ ទៅចូលរួម ក្នុងកម្មវិធីផ្សេងៗ។ ប៉ុន្តែថ្ងៃនេះ ប្រិយមិត្តនឹងជ្រាប ពីគន្លឹះមួយចំនួន ក្នុងការកច្ចាត់មុន ដែលកើតលើ ដងខ្លួនទាំងមូល របស់អ្នកបាន៖
១) ឧស្សាហ៍ងូតទឹក៖ ចំពោះចំនុចនេះ ជាចំនុចធម្មតាបំផុតពិតមែន សម្រាប់មនុស្សគ្រប់រូប ប៉ុន្តែតើអ្នក ដឹងទេថា ប្រសិនបើអ្នកមិនសូវ សម្អាតស្បែករបស់អ្នក ឲ្យបានល្អនោះទេ បញ្ហាមុននៅតែបន្ត កើតមានជាដរាប។ ដូច្នេះវិធីដែលល្អ អ្នកគួរតែងូតទឹក បន្ទាប់ពីចេញ ធ្វើការ  រឺក៏បន្ទាប់ពី អ្នកបើកញើស ខ្លាំង ដើម្បីជម្រះធូលីដី ដែលជាប់លើខ្លួន។

ដឹងទេថា អាហារសំខាន់ៗ ទាំង៣នេះ អាចការពារ បញ្ហាសក់ជ្រុះបាន

ប្រភពមកពី ​Khmerloard
កាលពីប៉ុន្មានខែមុន ខ្មែរឡូតបានចុះផ្សាយ នូវអត្ថបទមួយចំនួន ដែលទាក់ទង ពីមូលហេតុ និងវិធីបញ្ឈប់ បញ្ហាជ្រុះសក់ ទៅកាន់ប្រិយមិត្ត ឲ្យបានជ្រាប។ ប៉ុន្តែថ្ងៃនេះ ប្រិយមិត្ត នឹងយល់ដឹងបន្ថែមទៀត ពីអាហារសំខាន់ៗ ជួយការពារបញ្ហាជ្រុះសក់ផងដែរ៖
១) ត្រី៖ ចំពោះត្រី មានប្រយោជន៍ខ្លាំងណាស់ លើផ្នែកសុខភាព និងសម្រស់របស់អ្នក ។ មិនតែប៉ុណ្ណោះ ត្រីក៏អាចជួយការពារសរសៃសក់ របស់អ្នក កុំឲ្យជ្រុះបានផងដែរ។ បន្ថែមពីនេះទៅទៀត ត្រីដែលល្អបំផុត មានដូចជា ត្រីសាម៉ុង ត្រីធូណា ព្រោះពពួកត្រីទាំងនេះ សម្បូរជាតិ ខ្លាញ់អូមេហ្កា៣ ដែលជួយ លើសរសៃសក់របស់អ្នក បានយ៉ាងល្អ និងការពារបញ្ហាសក់ជ្រុះទៀតផង។
២) បន្លែពណ៍បៃតង៖ បន្លែដែលមានពណ៍បៃតង មានដូចជា ស្ពៃជាដើម វាបានផ្ទុកនូវជាតិវីតាមីន ជាតិរ៉ែ និងសារធាតុប្រឆាំងនឹងអុកស៊ីតកម្ម។ ដូច្នេះអ្នកគួរតែបន្ថែម បន្លែពណ៍បៃតង ឲ្យបានច្រើន ក្នុងរបបអាហារ របស់អ្នក រឺក៏អ្នកអាចក្រឡុក យកមកពិសារ

អ្នកវិទ្យាសាស្រ្ត រន្ធត់យ៉ាងខ្លាំង ក្រោយស្គេន រូបចម្លាក់ព្រះពុទ្ធ ព្រះជន្ម ១ពាន់វស្សា មួយអង្គ ស្រាប់តែ ប្រទះឃើញ សាកសព នៅក្នុងនោះ

ប្រភពមកពី ​Khmerloard
ហូឡង់៖ យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា ក្រុមអ្នកវិទ្យាសាស្រ្ត និងអ្នកស្រាវជ្រាវ ជាច្រើននាក់ មានការភ្ញាក់ផ្អើល និងរន្ធត់ យ៉ាងខ្លាំង បន្ទាប់ពីធ្វើការ ស្គេន (Scan) រូបចម្លាក់ព្រះពុទ្ធ មួយអង្គ ដែលមាន ព្រះជន្ម ជាង១,០០០វស្សា ស្រាប់តែ ប្រទះឃើញ សាកសព នៅក្នុងរូបចម្លាក់នោះ។
លោក Erik Bruijn អ្នកជំនាញ ខាងព្រះពុទ្ធសាសនា ដែលបានដឹកនាំ ការសិក្សា ស្រាវជ្រាវនេះ បានកំណត់ថា សាកសព ដែលស្ថិត នៅក្នុងរូបចម្លាក់ ព្រះពុទ្ធនេះ គឺជាព្រះសង្ឃ មួយអង្គ ដែលមានឈ្មោះថា Liuquan ជាអ្នកកាន់កាប់ កន្លែងតាំងសមាធិមួយ មានឈ្មោះ Chinese Meditation School។

អាឡិច ត្រូវបានបញ្ជូនចេញ ពីកម្ពុជា ហើយ

ប្រភពមកពី Khmerloard
ភ្នំពេញ៖ ជើងហោះហើរថៃអ៊ែរវេ TG 585 ដែលដឹកលោក អាឡិច នៅម៉ោង ៨ និង៥៨នាទីយប់ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៥នេះ បានវិលកង់ហោះហើរបោះពួយទៅលើវេហារចាកចេញពីប្រទេសកម្ពុជាហើយ ជាមួយការស្រែកតវ៉ា ពីក្រុមអ្នកគាំទ្រប្រមាណ ១០០នាក់ នៅមុខព្រលានយន្តហោះអន្តរជាតិភ្នំពេញ។
បើតាមការបញ្ជាក់ពីមន្រ្តីអាកាសចរណ៍បានឲ្យដឹងថា ជើងហោះហើររបស់លោកអាឡិច នឹងចុះចត នៅទីក្រុងបាងកក បន្ទាប់មកទើបមាន ការផ្លាស់ប្តូរជើង ហោះហើរ ហោះឆ្ពោះទៅកាន់ទីក្រុងម៉ាឌ្រីត ប្រទេសអេស្ប៉ាញ។
លោក អាឡិច អ្នកប្រឆាំងគម្រោងអភិវឌ្ឍន៍វារីអគ្គិសនីតំបន់អារ៉ែង នៅខេត្តកោះកុង ហើយត្រូវបាន គេប្រសិទ្ធនាម ថាជាអ្នក ការពារ បរិស្ថាន ត្រូវបានកម្លាំង សមត្ថកិច្ចចាប់ខ្លួន នៅម៉ោងប្រមាណ ១ និង៣០នាទី រសៀលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៥ ក្នុងភោជនីយដ្ឋាន មួយកន្លែងក្បែរ ផ្សាររាត្រី បន្ទាប់ពីទិដ្ឋាការរបស់លោកផុតសុពលភាពកាល ពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៥កន្លងទៅ។
លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានឲ្យដឹងផងដែរថា លោក អាឡិច មិនត្រឹមតែមិនស្តាប់អាជ្ញាធរ និងសមត្ថកិច្ចកម្ពុជា នោះទេ សូម្បីតែអាណាព្យាបាលរបស់ខ្លួន ពោលឯកអគ្គរដ្ឋទូតអេស្ប៉ាញប្រចាំនៅកម្ពុជាប្រាប់ ឲ្យចេញពីកម្ពុជា ក៏លោកមិនស្តាប់ផងដែរ។
នៅព្រឹកថ្ងៃទី២៣ ខែកុម្ភៈ សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសអញ្ជើញចុះចែកសញ្ញាប័ត្រ ដល់និស្សិតសកលវិទ្យាល័យជាតិគ្រប់គ្រង បានគាំទ្រដល់ ចំណាត់ការរបស់ក្រសួងមហាផ្ទៃ ក៏ដូចជាអគ្គនាយកដ្ឋានអន្តោប្រវេសន៍ កម្ពុជា។ សម្តេច បានឲ្យលោក អាឡិច ចាកចេញ ពីកម្ពុជា មួយរយៈពេលសិន កុំនៅបង្កព្យុះភ្លៀងនៅកម្ពុជា។
សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍បញ្ជាក់ថា «គ្រាន់តែរឿងចឹងសោះ ឆ្លេឆ្លា សរសេរលិខិតថ្វាយ ព្រះមហាក្សត្រ ហើយមករវល់ ជាមួយនាយករដ្ឋមន្រ្តី រកតែពេលដេកគ្មាន ផ្តាំផ្ញើតាមមាត់អត់ទេ។ លិខិតរបស់អគ្គនាយក អន្តោប្រវេសន៍ប្រាប់ថា លោកឯងអស់វីសារ ហើយ វីសារគេគង់តែ ធ្វើទេកុំឆ្ងល់ពេក។ បើអ្នកឯងអស់ទិដ្ឋាការហើយ ត្រូវតែចេញ»។
បុរសជនជាតិអេស្ប៉ាញ លោក អាឡិកហ្សង់ដ្រូ ហ្គន់ហ្សាឡេស ដេវិតសិន បានមករស់នៅ ក្នុងប្រទេសកម្ពុជាជាង ១០ឆ្នាំ មកហើយ ហើយទិដ្ឋាការរបស់លោក ផុតកំណត់កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៥ កន្លងទៅនេះ ។
អគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៃក្រសួងមហាផ្ទៃ បានបដិសេធមិន បន្តទិដ្ឋាការ ឲ្យរូបលោករស់នៅ ក្នុងប្រទេស កម្ពុជា បន្តទៅទៀតនោះ ទេ។
ការមិនបន្តទិដ្ឋាការ គឺបានធ្វើឡើង បន្ទាប់ពីបុរសអេស្ប៉ាញរូបនេះ បានធ្វើសកម្មភាពតវ៉ាប្រឆាំងយ៉ាងខ្លាំង និង គម្រោងសាងសង់វារី អគ្គីសនីនៅតំបន់អារ៉ែង ខេត្តកោះកុង របស់ក្រុមហ៊ុនចិន ស៊ីណូហាយដ្រូ។
ការមិនផ្តល់ទិដ្ឋការនេះ បានធ្វើឲ្យប្រធានបក្សប្រឆាំង លោក សម រង្ស៊ី និង លោក កឹម សុខា ចេញមុខស្វែងរក កិច្ចអន្តរាគមន៍ពីលោក ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ លោក ស ខេង និងព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ផងដែរ។ ទោះជាយ៉ាងណា កិច្ចអន្តរាគមន៍របស់លោក សម រង្ស៊ី និង លោក កឹម សុខា មិនមានប្រសិទ្ធភាពនោះទេ។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា កម្ពុជា ជាប្រទេសមាន អធិបតេយ្យភាពរបស់ខ្លួន មិនថាជនបរទេស ឬ ប្រជាពលរដ្ឋខ្មែរនោះទេ អ្នកដែលធ្វើខុសច្បាប់ត្រូវតែមានទោស៕



ចំណុចទាំង១០ ដែលមនុស្ស ជាច្រើន យល់ខុស ចំពោះថ្មទូរស័ព្ទ ស្មាតហ្វូន សព្វថ្ងៃនេះ!

ប្រភពមកពី​ khmerloard
បរទេស៖ ថ្មីៗនេះក្រុម អ្នកវិទ្យាសាស្ត្រ បានបញ្ចេញ របាយការណ៍ ដែល ឆ្លុះបញ្ចាំងពី ការយល់ខុស របស់មនុស្ស ជាច្រើនពាក់ព័ន្ធ ទៅនឹងថ្មទូរស័ព្ទ ស្មាតហ្វូន ដែលយើង កំពុងតែប្រើប្រាស់ រាល់ថ្ងៃនេះ។
ខាងក្រោមនេះ គឺជាចំណុច ទាំង១០យ៉ាង ដែលមនុស្ស ជាច្រើនជុំវិញ ពិភពលោក តែងតែគិត និងយល់ខុស ចំពោះថ្មទូរស័ព្ទ៖

រូបភាព នៃការប្រើប្រាស់ ទូរស័ព្ទស្មាតហ្វូន
១.យល់ថា ថ្មទូរស័ព្ទ មានអង្គចងចាំ
មិនមែនជា ការពិតឡើយ។ មនុស្សជាច្រើន យល់ថា ការសាកថ្មទូរស័ព្ទ ជាទៀងទាត់ គឺជារឿង ដ៏ត្រឹមត្រូវមួយ ឧទាហរណ៍ ពួកគេមិនដែល សាកថ្មនៅពេល ដែលវាមានថាមពល លើសពី ៥០%ឡើយ តែនេះមិនមែន ជាការពិតឡើយ អ្នកអាចសាកថ្ម នៅពេលដែល វាមានថាមពល ប៉ុណ្ណាក៏បាន ម្យ៉ាងវិញទៀត ការធ្វើបែបនេះ ក៏មិនបាន ធ្វើឲ្យប៉ះពាល់ ដល់ថ្មទូរស័ព្ទ ស្មាតហ្វូន របស់អ្នក នោះដែរ។
២.ឆ្នាំងសាក ដែលមិនមែន ជាផលិតផល ដើមអាចធ្វើ ឲ្យថ្មទូរស័ព្ទខូច
បើទោះជា ឆ្នាំងសាក ដែលខុសពី ផលិតផលដើម មិនមែនជា ជម្រើសល្អ បំផុតក៏ដោយ (ដែលពេលខ្លះ វាចំណាយពេល យូរក្នុងការ សាកថ្មឲ្យពេញ) តែវាមិនបាន បំផ្លាញថ្មទូរស័ព្ទ នោះទេ ដរាបណា ឆ្នាំងសាកនោះ នៅល្អនិង មាន ដំណើរការ ធម្មតា។
៣.សាកថ្មទូរស័ព្ទ ពេញមួយយប់ ឆាប់ធ្វើឲ្យខូចថ្ម
ខុសទាំងស្រុង។ ទូរស័ព្ទស្មាតហ្វូន សឹងតែទាំងអស់ ទៅហើយដែល អាចដឹងពី បរិមាណនៃ ថាមពលថ្ម របស់វា ហើយវាក៏នឹង ឈប់សាកថ្ម ដោយខ្លួនឯង នៅពេលណា ដែលវាសាកថ្មពេញ។ ដូច្នេះវាមិន មែនជាបញ្ហាឡើយ នៅពេលណា ដែលអ្នកសាក ទុកចោល នៅពេលយប់ ជាប្រចាំនោះ។
៤.មិនត្រូវប្រើ ទូរស័ព្ទពេល កំពុងសាកថ្ម
មនុស្សជាច្រើន បានយល់ថា ការប្រើទូរស័ព្ទ ពេលកំពុងសាកថ្ម វានឹងបង្ក ឲ្យមានផល ប៉ះពាល់អាក្រក់ មកដល់គុណភាព នៃថ្មទូរស័ព្ទ របស់ពួកគេ លុះត្រាតែ អ្នកប្រើឆ្នាំងសាក ដែលមានគុណភាព អន់ ទើបវាអាច បង្កជាបញ្ហាបាន។ ដូច្នេះប្រសិន បើអ្នកប្រើ ទូរស័ព្ទ ពេលដែល កំពុងសាកថ្ម ជាមួយនិងឆ្នាំងសាក ដែលជាផលិតផលដើម នោះច្បាស់ជា គ្មានបញ្ហា នោះទេ។
៥.បិទទូរស័ព្ទ អាចធ្វើឲ្យ ឆាប់ខូចថ្ម
ប្រសិនបើអ្នក បិទទូរស័ព្ទ ក្នុងរយៈពេល វែងអន្លាយនោះ ថ្មទូរស័ព្ទច្បាស់ ជាខូចហើយ នេះក៏ជារឿង ជាក់ស្តែងមួយ ផងដែរ ប៉ុន្តែបើអ្នក បិទទូរស័ព្ទ ក្នុងរយៈពេលខ្លី នោះវាមិនមាន ការខូចខាត ថ្មអ្វីឡើយ ហើយវាថែមទាំង ជួយធ្វើឲ្យ តួនាទីថ្ម និងទូរស័ព្ទ ដំណើរការ បានកាន់តែ ប្រសើរទៀតផង។
៦.សាកថ្មឲ្យពេញ មុននឹងប្រើប្រាស់ ជាលើកដំបូង
ចំពោះរឿងនេះ វាសឹងតែជា ការជឿដ៏សាមញ្ញ ទៅហើយសម្រាប់ មនុស្សទូទៅ តែតាមពិតទៅ ថ្មនៃ ទូរស័ព្ទស្មាតហ្វូន មានដំណើរការ ល្អបំផុតគឺ ស្ថិតនៅរវាង ពី៤០% ទៅដល់៨០% ដូច្នេះពេលដែល អ្នកទិញទូរស័ព្ទ ថ្មីហើយបើកមក ឃើញវាមាន កម្លាំងថាមពល មិនលើ ៤០ និងមិនក្រោម ៨០នោះ គឺជារឿង ល្អហើយអាច ប្រើបានភ្លាមៗ តែម្តង។ តែអ្នកត្រូវ ចាំថា ប្រសិនបើទូរស័ព្ទ ស្មាតហ្វូនដ៏ ថ្មីស្រឡាង របស់អ្នក បើកមកលើកដំបូង គឺក្រោម៤០% នោះបានន័យថា ថ្មទូរស័ព្ទនោះ អាចជាថ្ម ដែលចាស់ៗ និងគួរតែ យកទៅដូរវិញ។
៧.ដាក់ថ្មទូរស័ព្ទ នៅក្នុងទូរទឹកកក អាចធ្វើឲ្យ វាកាន់ថាមពល បានយូរ
នេះគឺជារឿង មួយដែលមិន ត្រឹមត្រូវ ហើយការធ្វើ បែបនេះមាន តែអាចឆាប់ ធ្វើឲ្យថ្មទូរស័ព្ទ របស់អ្នក ខូចនោះទេ។
៨.ប្រើប្រាស់អ៊ិនធើណេត ធ្វើឲ្យទូរស័ព្ទ ឆាប់អស់ថ្ម
មិនមែនជា ការពិតឡើយ តែការពិត អ្វីដែលឆាប់ ធ្វើឲ្យទូរស័ព្ទ អស់ថ្មនោះ គឺជាហ្គេម ព្រោះថាក្រាហ្វិក ក្នុងហ្គេមនីមួយៗ ត្រូវការថាមពល ខ្ពស់ដូច្នេះហើយ វានឹងឆាប់ ធ្វើឲ្យអស់ថ្ម។
៩.បិទ Wi-Fi, Bluetooth, និង GPS អាចធ្វើឲ្យ ថាមពលថ្ម នៅបានយូរ
តាមពិតទៅ សេវាទាំងនេះ ទាញយកថាមពលថ្ម នៅពេលដែល វាត្រូវបាន ប្រើប្រាស់ប៉ុណ្ណោះ ឧទាហរណ៍ បើទោះជាអ្នក បើក Bluetooth ចោលតែអ្នក មិនបានប្រើវា ដូច្នេះវាក៏ មិនបានទាញ ថាមពលពី ថ្មទូរស័ព្ទ របស់អ្នកនោះឡើយ។
១០.ការប្រើ Task managers អាចជួយធ្វើ ឲ្យថ្មទូរស័ព្ទ ប្រើបានយូរ
មិនមែនបែបនេះ នោះទេតាមពិតទៅ Task manager ដែលសម្រាប់ គ្រប់គ្រងនិង បិទឬក៏ បើកនូវ ដំណើរការ នៃកម្មវិធីផ្សេងៗ នោះគ្មានអ្វីដែល អាចជួយឲ្យ ថ្មទូរស័ព្ទអ្នក ប្រើបានយូរ នោះទេ តែវាគ្រាន់តែ ជួយប្រាប់អ្នក នូវកម្មវិធីណាខ្លះ ដែលអ្នកបាន បើកវាចោល និងមិនមែន កំពុងតែ ប្រើប្រាស់។
ទាំងនេះគឺជា ការយល់ខុស ទាំង១០យ៉ាង ដែលមនុស្សជាច្រើន យល់ខុសចំពោះ វិធីប្រើប្រាស់ ក៏ដូចជា កម្លាំងនៃ ថ្មទូរស័ព្ទស្មាតហ្វូន ដែលអ្នកកំពុង តែប្រើរាល់ថ្ងៃនេះ៕
តើប្រិយមិត្តយល់ យ៉ាងណាដែរ?

រូបភាពៈ ការបិទ ទូរស័ព្ទយូរម្តងៗ ក្នុងរយៈពេលខ្លី បានជួយឲ្យ ទូរស័ព្ទដំណើរការ កាន់តែប្រសើរ
ប្រភព៖ យ៉ាហ៊ូ!

វិធី Block ហ្គេម Invitation ពីមិត្តភក្តិ ហ្វេសប៊ុក ជាពិសេស ហ្គេមក្តៅៗ Pirate Kings ហ្នឹងម៉ង!

ប្រភពមកពី​ khmerloard
«មួយថ្ងៃៗ គិតតែពី Invite Invite មិនចេះឈប់! មួយថ្ងៃ បើគិតចូលគ្នា Notification របស់ Pirate Kings មិនតិចជាង ១០០ ដងនោះទេ។ គួរឲ្យធុញមែនទែន!» នេះជាការរអ៊ូរទាំ របស់អ្នកលេងហ្វេសប៊ុក ជាច្រើន ដែលក្រុមការងារ ខ្មែរឡូត បានប្រទះឃើញ បង្ហោះជាបន្តបន្ទាប់ បង្ហាញពីការធុញទ្រាន់ និងខឹងសម្បារ របស់គេ។
អស់កង្វល់! ឥឡូវនេះ ប្រិយមិត្តរបស់ខ្មែរឡូត នឹងអាច Block ហ្គេម Invitation ពីមិត្តភក្តិហ្វេសប៊ុក ជាពិសេសហ្គេម Pirate Kings ដែលកំពុងតែវាយលុក មហាជន ជាពិសេសស្រទាប់យុវវ័យ ដោយប្រើប្រាស់វិធីសាមញ្ញ ចំនួន ៤ ជំហានខាងក្រោម តែប៉ុណ្ណោះ៖

បាក់​ផ្ទាំង​បេតុងជណ្តើរ​សំណង់ ​ភោជនីយ​ដ្ឋាន​ប៉ោកីសង្កត់​កម្មករ​ម្នាក់​ ជាប់​ជិត​៣ម៉ោង​ទើប ​ស្ទូច​ចេញ​បាន

ប្រភពមកពី​ khmerloard
រាជធានីភ្នំពេញ ៖ ផ្ទាំងបេតុងជណ្តើររបស់សំណង់ភោជនីយដ្ឋានយីហោប៉ោកីដែលកំពុងសាងសង់  បាន បាក់សង្កត់លើជើង កម្មករម្នាក់ បណ្តាលឱ្យ របួសធ្ងន់ បង្កឱ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ៣រសៀល ថ្ងៃទី២៥ កុម្ភៈ ២០១៥ នៅចំណុច អគារលេខ២៤ ផ្លូវលេខ ៥៦០ សង្កាត់បឹងកក់១ ខណ្ឌទួលគោក។
ជនរងគ្រោះឈ្មោះវង់ វ៉ុន ភេទប្រុស អាយុ២៦ឆ្នាំ មានទីលំនៅភូមិព្រែកថ្មី ឃុំព្រែកដំបង ស្រុកមុខកំពូល ខេត្តកណ្តាល ។
តាមប្រភពបានឱ្យដឹងថា មុនពេលកើតហេតុកម្មកររងគ្រោះបានមកធ្វើការងារសំណង់ជាធម្មតា ខណៈ កំពុងធ្វើការ សុខៗស្រាប់តែផ្ទាំង បេតុងជណ្តើរ ដែលមានទំហំ ៤ម៉ែត្របានបាក់មកសង្កត់ លើជើងទាំង២របស់ ជនរងគ្រោះជាប់បណ្តាលឱ្យ របួសធ្ងន់តែម្តង។

បុរសវ័យ៤៣ឆ្នាំ ដែលសល់ជីវិតរស់ តែ៣ឆ្នាំទៀត សោកស្តាយ និងប្រាប់ពី មូលហេតុថា មកពីប្រើប្រាស់ ទូរស័ព្ទ ច្រើនពេក!

ប្រភពមកពី​ khmerloard

វ៊ែល យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា បុរសជាអ្នកជំនួញ វ័យ៤៣ឆ្នាំម្នាក់ មានឈ្មោះថា Ian Phillips រស់នៅ ក្នុងទីក្រុង ខាឌីវ (Cardiff) នៃប្រទេស វ៊ែល (Wales) បានកើតដុំសាច់ នៅក្នុងខួរក្បាល ដ៏សាហាវ និងបង្កទៅជា ជំងឺមហារីក ខួរក្បាល បន្ទាប់ពី ចំណាយពេល រហូតដល់ទៅ ៦ម៉ោង ក្នុងមួយថ្ងៃ ក្នុងការប្រើប្រាស់ ទូរស័ព្ទដៃ របស់គាត់។
ប្រភពដដែល បានបន្តទៀតថា លោក Phillips បានទៅព្យាបាល នៅឯមន្ទីរពេទ្យ ជាមួយនឹង អាការៈឈឺក្បាល ដ៏អាក្រក់មួយ ខណៈលោក Phillips ទទួលបានដំណឹង ពីគ្រូពេទ្យថា គាត់កើតមានដុំសាច់ នៅក្នុងខួរក្បាល ទំហំប៉ុនក្រូចឆ្មា និងមានជីវិត អាចរស់នៅ ត្រឹមតែ រយៈពេល ៣ឆ្នាំទៀតប៉ុណ្ណោះ។

Thursday, February 12, 2015

ការបរិភោគស្អាត

ប្រភពមកពីhttp://skinnygeneproject.com/cleaneating/

SpringCleaning2IMG
និទាឃរដូវបានមកដល់ហើយជាមួយនឹងរដូវកាលនេះបានភ្ជាប់មកលាងសំអាតនិទាឃរដូវ។ ខណៈពេលដែលអ្នកកំពុងតែទទួលបានត្រៀមខ្លួនជាស្រេចដើម្បីសមាធាតុដែលផ្ទុកចាស់និងរៀបចំចន្លោះទូ, ហេតុអ្វីបានជាមិននិទាឃរដូវសម្អាតសាកសពរបស់អ្នកផងដែរដោយការបោះចេញពីអាហារដែលបានដំណើរការនៅក្នុងផ្ទះបាយរបស់អ្នកនិងជំនួសវាជាមួយផ្លែឈើស្រស់និងបន្លែ? និទាឃរដូវសម្អតរំលាយអាហាររបស់អ្នកដោយការបរិភោគអាហាររបស់អ្នកស្អាតនិងមានភាពប្រសើរឡើងអាហារជីវិតនៅពេលតែមួយ។

ភាគហ៊ុនរបស់ក្រុមហ៊ុន Baidu ដែលជាប្រាក់ចំណូលធ្លាក់ចុះទីផ្សារខកចិត្ដ

ប្រភពមកពី ​BBC

Baidu headquarters in Beijing, Chinaភាគហ៊ុនញូវយ៉កបានរាយនៃម៉ាស៊ីនដ៏ធំបំផុតរបស់ប្រទេសចិនលើបណ្តាញ, ស្វែងរកក្រុមហ៊ុន Baidu បានធ្លាក់ចុះជិត 10% នៅក្នុងការធ្វើពាណិជ្ជកម្មបន្ទាប់ពីម៉ោងបន្ទាប់ពីប្រាក់ចំណូលប្រចាំត្រីមាសរបស់ខ្លួននៅក្រោមការរំពឹងទុក។

ប្រាក់ចំណូលត្រីមាសទីបួនក្រុមហ៊ុន Baidu គឺ 14.05bn យន់ ($ 2.26bn; ផោន 1.5bn), ការព្យាកររបស់ទីផ្សារដែលបាត់ 14.12bn យន់។

"Instagram ក្នុងសម្រាប់វេជ្ជបណ្ឌិត" អនុញ្ញាតឱ្យពេទ្យចំណែករូបថតដើម្បីដោះស្រាយករណីអាថ៌កំបាំង

ប្រភពមកពី​CNN
(ទូរទស្សន៍ CNN) គំនិតនេះគឺជាគ្រឹះនៃបណ្តាញផ្សព្វផ្សាយសង្គម: ជាអ្វីដែលគេមើលឃើញចម្លែក? ប្រកាសវាអនឡាញ។ បំណងប្រាថ្នាចង់ចែកមិនស្គាល់ឬស្មុគស្មាញនេះគឺជាការជម្រុញមនុស្សនិងគ្មាននរណាម្នាក់ដឹងថានេះជាការល្អប្រសើរជាងគ្រូពេទ្យ។

"ខ្ញុំជាអ្នករៀនដែលមើលឃើញខ្លាំងណាស់។ គ្រូពេទ្យភាគច្រើនគឺ ... ហើយយើងចង់និយាយទៅកាន់គ្នាថា: «អ្នកស្រុកពន្យល់ផ្នែកវេជ្ជសាស្រ្តទីបីឆ្នាំ Sheryl Shipes នៃ Christus Spohn មន្ទីរពេទ្យកម្រង Christi-រំលឹក, ក្នុងរដ្ឋតិចសាស់។

កាលពីឆ្នាំមុនបានចាប់ផ្តើមដោយការប្រើ Figure1 Shipes រូបថត-ចែករំលែកជាកម្មវិធីដែលតាមរយៈអ្នកជំនាញផ្នែកថែទាំសុខភាពអាចចែករំលែករូបថតនិងព័ត៌មានអំពីអ្នកជំងឺរបស់ពួកគេដើម្បីការរៀននិងការធ្វើរោគវិនិច្ឆ័យ។ នាងបានបន្ថែមទៀតថា: «ឥឡូវនេះវាជាការសប្បាយទោសកំហុសផ្នែកវេជ្ជសាស្រ្តរបស់ខ្ញុំ»។

គ្រោះថ្នាក់នៃការស្នើរសុំរបស់យោធាលោកអូបាម៉ា

ប្រភពមកពី​ CNN
លោក Julian Zelizer គឺសាស្រ្តាចារ្យប្រវត្តិសាស្រ្តនិងកិច្ចការសាធារណៈនៅសាកលវិទ្យាល័យព្រីនស្តុននិងជាមិត្តរួមអាមេរិកថ្មី។ លោកគឺជាអ្នកនិពន្ធនៃសៀវភៅថ្មី "ការបន្ទាន់ស៊ីសាច់ហុតឈាមរបស់ឥឡូវ: លោកលីនដុនចនសុន, សភានិងសមរភូមិសម្រាប់សង្គមដ៏អស្ចារ្យ»។ យោបល់ដែលបានបញ្ជាក់នៅក្នុងអត្ថាធិប្បាយនេះមានតែអ្នកទាំងឡាយនៃអ្នកនិពន្ធ។

Wednesday, February 11, 2015

សម្ព័ន្ធភាព​រវាង​ធនាគារ ANZ និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ HKL ផ្តល់​ប្រយោជន៍​លើក​ស្ទួយ​អតិថិជន

ប្រភពមកពី Phnom Penh Post.com
ធនាគារ ANZ អភិវឌ្ឍ​បុគ្គលិក​កម្ពុជា​ឲ្យ​ក្លាយ​ជា​បុគ្គលិក​ធនាគារ​អន្តរជាតិ
កិច្ចសហប្រតិបត្តិការ​រវាង​ធនាគារ ANZ Royal មកពី​ប្រទេស​អូស្ត្រាលី និង​ហត្ថាកសិករ លីមីតធីត (Hathha Kasekar Limited - HKL) ដែល​ជា​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា កាលពី​ឆ្នាំ​ទៅ វា​នឹង​ផ្តល់​ផលប្រយោជន៍​ជាច្រើន​បន្ថែម​ទៀត​ដល់​អតិថិជន​ទាំងអស់​មកពី​ភាគី ​ទាំង​ពីរ​។
អង្គុយ​នៅឯ​ការិយាល័យ​ស្ថិត​នៅ​តាម​វិថី​ក្រមួនស លោក Grant Knuckey ប្រធាន​អគ្គនាយក​ធនាគារ ANZ Royal បាន​ពន្យល់ អំពី​អត្ថប្រយោជន៍​នៅក្នុង​កិច្ចសហប្រតិបត្តិការ​រវាង​គ្រឹះស្ថាន​ ហិរញ្ញវត្ថុ​ទាំង​ពីរ​។

Infinity នាំ​មុខ​គេ​ក្នុង​ការ​ធានា​រ៉ាប់រង​បុគ្គលិក​តាម​បណ្តា​ក្រុមហ៊ុន​

ប្រភពមកពី Phnom Penh Post.com
ដោយ​ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ​២០០៧ ក្រុមហ៊ុន​ធានា​រ៉ាប់រង​ទូទៅ Infinity គឺជា​ក្រុមហ៊ុន​ធានា​រ៉ាប់រង​កម្មសិទ្ធិ​ដោយ​ជន​ជាតិ​កម្ពុជា​ធំ​បំផុត។ យើង​បាន​ជួប​​សម្ភាស​ជាមួយ​លោក Michael Girling អគ្គនាយក​នៃ​ក្រុមហ៊ុន​ធានា​រ៉ាប់រង Infinity។
បន្ទាប់​ពី​មានបទពិសោធ​ក្នុង​ជំនាញ​ធានា​រ៉ាប់រង​ជា​យូរ​មក​ហើយ​ក្នុង​ ប្រទេស​អូស្ត្រាលី លោក Michael បាន​មក​ដល់​ប្រទេស​កម្ពុជា​ក្នុង​ខែ​មីនា ឆ្នាំ​២០១៣ ដើម្បី​ចាប់​ផ្តើម​កាន់​តួនាទី​ជា​ប្រធាន​មន្ត្រី​ប្រតិបត្តិ​នៅ​មុន​ពេល​ លោក​ត្រូវ​បាន​តែង​តាំង​ជា​អគ្គនាយក​នៃ​ក្រុមហ៊ុន Infinity ក្នុង​ឆ្នាំ​២០១៤​។
ក្រុមហ៊ុន Infinity បាន​រីក​ចម្រើន​ក្លាយ​ជា​អ្នក​ធានា​រ៉ាប់រង​សុខភាព​បុគ្គលិក​ធំ​បំផុត ដែល​មាន​ចំណែក​ទីផ្សារ​ជាង ៤០ ភាគរយ​ តើ​ក្រុមហ៊ុន Infinity ពាក់​ព័ន្ធ​នៅ​ក្នុង​វិស័យ​ផលិតផល​អ្វី​ដទៃៗ​ទៀត​

ហិង្សា ផ្ទុះ​ឡើង​រវាង​កងទ័ព​និង​ឧទ្ទាម​នៅ​តំបន់​ព្រំដែន​មីយ៉ាន់ម៉ា និង​ចិន

ប្រភពមកពី Phnom Penh Post.com
ក្រុង​យ៉ាំងហ្គោនៈ ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​រដ្ឋ​បាន​និយាយ​ពីថ្ងៃ​អង្គារ​ថា ការ​ប៉ះ​ទង្គិច​ជាច្រើន​បាន​ផ្ទុះ​ឡើង​រវាង​កងទ័ព​របស់​មីយ៉ាន់ម៉ា​និង​ ក្រុម​ឧទ្ទាម​នៅ​តំបន់​តាម​ព្រំដែន​ភាគ​ខាង​ជើង​ភាគ​តិច​ចិន ខណៈ​ជម្លោះ​ជាច្រើន​នៅ​តំបន់​ជនជាតិ​ភាគ​តិច បាន​លុប​លើ​កិច្ច​ប្រឹង​ប្រែង​ដើម្បី​ព្រម​ព្រៀង​លើ​បទ​ឈប់​បាញ់​ទូទាំង​ ប្រទេស​មួយ។
ការ​កើត​ជា​ជម្លោះ​ជាថ្មី​ក្នុង​តំបន់​កូកាង​នៃ រដ្ឋ​សាន ដែល​ភាគ​ច្រើន​ធ្លាប់​តែ​ស្ងប់​ស្ងាត់​អស់​រយៈ​ពេល​ស្ទើរ​ជិត ៦ ឆ្នាំ​ហើយ​នោះ គេ​ឃើញ​ក្រុម​ទាហាន​ឧទ្ទាម​វាយ​ប្រហារ​ទីតាំង​យោធា​មីយ៉ាន់ម៉ា​ក្នុង​តំបន់​ នេះ​ពីថ្ងៃ​ចន្ទ។

ធនាគារ​ជាតិ​ខ្វះ​ធនធាន​គាំទ្រ​ធនាគារ​ក្នុង​ស្រុក

ប្រភពមកពី Phnom Penh Post.com
ភ្នំពេញៈ ធនាគារ​ជាតិ​នៃ​កម្ពុជា (NBC) ខ្វះ​ធនធាន​ក្នុង​ការ​ពង្រឹង​ស្ដង់ដារ​បទ​ប្បញ្ញត្តិ និង​ជំនួយ​សង្គ្រោះ​ដល់​ធនាគារ​ដែល​មាន​ដំណើរការ​មិន​សូវ​ល្អ​ក្នុង​អំឡុង​ ពេល​ត្រូវ​ការ។ នេះ​បើ​យោង​តាម​ភ្នាក់ងារ​វាយតម្លៃ​ចំណាត់​ថ្នាក់​ឥណទាន Standard & Poor (S&P)។
វិស័យ​ធនាគារ​របស់​កម្ពុជា​ត្រូវ​បាន​គេ​កត់​សម្គាល់​ថា ជា​វិស័យ​មាន​ហានិភ័យ​ខ្ពស់​ដោយ​ទទួល​បាន​ពិន្ទុ ៩ ក្នុង​ចំណោម ១០ លើ​ការ​វាយតម្លៃ​ហានិភ័យ​របស់​ឧស្សាហកម្ម​ធនាគារ​ប្រចាំ​ប្រទេស (BICRA )ឆ្នាំ​២០១៤ របស់ S&P ចេញ​ផ្សាយ​កាលពី​ថ្ងៃ ទី៦ ខែ​កុម្ភៈ។ ពិន្ទុ​របស់​កម្ពុជា​ស្មើ​នឹង​ប្រទេស​ម៉ុងហ្គោលី ប៉ាពួ​ញូវហ្គីណេ វៀតណាម និង​អាហ្សង់ទីន។
ការ​គាំទ្រ​លក្ខខណ្ឌ​ហិរញ្ញវត្ថុ​ធនាគារ​ដ៏​ធូរ​រលុង​របស់​កម្ពុជា ការ​ផ្ដល់​កម្ចី និង​ការ​បង្ហាញ​ស្ដង់ដារ ច្បាប់​ទន់​ខ្សោយ វប្បធម៌ ការ​ទូទាត់​នៅ​អន់ និង​កង្វះ​សមត្ថភាព​របស់ NBC ដោយ​សារ​តែ​និយតករ ឬ​ការ​បរាជ័យ​របស់​ធនាគារ​ទាំង​អស់​នេះ​ត្រូវ​បាន​គេ​លើក​ឡើង​ជា​មូលហេតុ​ សម្រាប់​ចំណាត់​ថ្នាក់​មាន​ហានិភ័យ​ខ្ពស់។

អគ្គ​ទេសាភិបាល​ធនាគារ​ជាតិ​នៃ​កម្ពុជា៖ប្រាក់​រៀល​តំណាង​ឲ្យ​អធិបតេយ្យ​និងអំណាចសេដ្ឋ​កិច្ច​

ប្រភពមកពី​ ann.com.kh
លោក កូហ្វី អាណាន់ អតីត​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ បាន​និយាយថា សកម្មភាព​របស់​អាមេរិក​ដែល​បាន​ឈ្លានពាន​លើ​ប្រទេស​អ៊ីរ៉ាក់ កាលពី​ឆ្នាំ ២០០៣ គឺជា​ទង្វើ​ខុសឆ្គង ដោយបាន​ជំរុញ​ឲ្យ​មាន​កំហឹង​ខ្លាំង ឈានដល់​ការបង្កើត​ក្រុម​សកម្មប្រយុទ្ធ​រដ្ឋ​ឥស្លាម (IS) ។
អំឡុងពេល​ថ្លែង​ក្នុង​កិច្ចប្រជុំ​សន្តិសុខ នៅ​ឡឺ​ម៉​ង់ លើក​នោះ លោក កូហ្វី អាណាន់ ក៏បាន​ស្តីបន្ទោស​ដល់​បណ្តា​មហាអំណាច​ក្នុង​តំបន់​ផងដែរ ពាក់ព័ន្ធ​នឹង​ការឈ្លានពាន​ដល់​ប្រទេស​អ៊ីរ៉ាក់។
អតីត​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​រូបនេះ បាន​បន្ថែមទៀតថា អតីត​កងកម្លាំង​សន្តិសុខ​ឈ្លានពាន​អ៊ីរ៉ាក់​មួយចំនួន ក៏បាន​ចុះចូល​ជាមួយ​ពួក IS នេះដែរ៕
- See more at: http://ann.com.kh/post/21441204500259325354328925.html#sthash.WUHDMs5Z.dpuf

អតីត​អគ្គលេខាធិការ UN ថា ការឈ្លានពាន​របស់​អា​មេ​រិ​ក ធ្វើ​ឲ្យ​មាន​ក្រុម IS

ប្រភពមកពី​ ann.com.kh

លោក កូហ្វី អាណាន់ អតីត​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ បាន​និយាយថា សកម្មភាព​របស់​អាមេរិក​ដែល​បាន​ឈ្លានពាន​លើ​ប្រទេស​អ៊ីរ៉ាក់ កាលពី​ឆ្នាំ ២០០៣ គឺជា​ទង្វើ​ខុសឆ្គង ដោយបាន​ជំរុញ​ឲ្យ​មាន​កំហឹង​ខ្លាំង ឈានដល់​ការបង្កើត​ក្រុម​សកម្មប្រយុទ្ធ​រដ្ឋ​ឥស្លាម (IS) ។
អំឡុងពេល​ថ្លែង​ក្នុង​កិច្ចប្រជុំ​សន្តិសុខ នៅ​ឡឺ​ម៉​ង់ លើក​នោះ លោក កូហ្វី អាណាន់ ក៏បាន​ស្តីបន្ទោស​ដល់​បណ្តា​មហាអំណាច​ក្នុង​តំបន់​ផងដែរ ពាក់ព័ន្ធ​នឹង​ការឈ្លានពាន​ដល់​ប្រទេស​អ៊ីរ៉ាក់។
អតីត​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​រូបនេះ បាន​បន្ថែមទៀតថា អតីត​កងកម្លាំង​សន្តិសុខ​ឈ្លានពាន​អ៊ីរ៉ាក់​មួយចំនួន ក៏បាន​ចុះចូល​ជាមួយ​ពួក IS នេះដែរ៕
- See more at: http://ann.com.kh/post/21441204500259325354328925.html#sthash.WUHDMs5Z.dpuf

ក្រុម​FBI ស៊ើបអង្កេត​លើ​ក្រុម​វាយប្រហារ​តាម​អ៊ី​ធឺ​ណេ​ត ដែល​គំរាម​ដល់​សន្តិសុខ​គ្រួសារ​មេដឹកនាំ​អាមេរិក - See more at: http://ann.com.kh/post/44168846511262252815856554.html#sthash.ZMsZAUxB.dpuf

ប្រភពមកពី​ ann.com.kh
ក្រុង​វ៉ាស៊ីនតោន: បើតាម​មន្ត្រី​អ្នកនាំពាក្យ​របស់​សេត​វិមាន​បាន​និយាយ ក្រុម​ភ្នាក់ងារ​ស៊ើបអង្កេត​របស់​អាមេរិក បាន​នឹង​កំពុងធ្វើការ​ស្រាវជ្រាវ​អំពី ការ ផុសចេញ​នូវ​សារ​មួយ ក្នុង​គណនី​Twitterរបស់​កាសែត​Newsweek ពី​សំណាក់​Hackerរបស់​ក្រុម​ឧទ្ទាម​ឥស្លាម ដែល​សារ​នោះ​មាន​អត្ថន័យ​គម្រាម​ទៅដល់​សន្តិសុខ​របស់​ក្រុម​គ្រូ​សារ​លោក​ប្រធានាធិបតី Barak Obama។ កាសែត Newsweek បានឱ្យដឹងថា មតិ​ព័ត៌មាន​ក្នុង Twitter ត្រូវបាន​គេ​Hackយក​អស់​រយះពេល១៤នាទី មុន​ពេលដែល​អង្គការ​ព័ត៌មាន​នេះ អាចធ្វើ​ការគ្រប់គ្រង​មកលើ​គណនី​របស់ខ្លួន​វិញ។ អំឡុងពេល​នៃ​ការ​Hackយក​នោះ គណនី​បាន​បង្ហោះ​ចេញ​នូវ​សារ​នឹ​រូបភាព​មួយចំនួន​ក្នុងនោះ​មាន​សារ​មួយ​ដែល​សំដៅ​ចំពោះ ភរិយា​របស់លោក​ប្រធានាធិបតី​អាមេរិក លោកស្រី Micheal Obama ស្ត្រី​ទីមួយ​របស់​អាមេរិក ដោយ​វា​បាន​និយាយថា”ពួកយើង​កំពុង​សម្លឹង​មក​អ្នក កូន​របស់​អ្នក នឹង​ប្តី​របស់​អ្នក” សារ​មួយទៀត​ក៏បាន​សរសេរថា ខ​ណះ​ពេលដែល​សហរដ្ឋអាមេរិក​ជាមួយនឹង​ផ្កាយរណប​របស់ខ្លួន​កំពុងតែ​សម្លាប់​បងប្អូន​របស់​យើង​នៅ ស៊ី​រី អ៊ីរ៉ាក់ នឹង​អាហ្កានីស្ថាន​នោះ​យើង​នឹង​បំផ្លាញ​អ្នកឯង​វិញ​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​អ៊ី​ន​ធឺ​ណេ​ត​ពី​ខាងក្នុង​មក”៕ - See more at: http://ann.com.kh/post/44168846511262252815856554.html#sthash.ZMsZAUxB.dpuf

Tuesday, February 10, 2015

ក្រុម Hacker ​ដែលគំាទ្រ ISIS​ វាយប្រហារគេហទំព័រ​ អ.ស.ប ប្រចាំកម្ពុជា

ប្រភពមកពី​ Khmerload​​
រាជធានីភ្នំពេញ ៖ គេហទំព័រអង្គការសហប្រជាជាតិ បានត្រូវក្រុម Hacker អនាមិកដែលដាក់ឈ្មោះថា MexicanHackers ធ្វើការវាយប្រហារ (ចូលបំផ្លាញទិន្នន័យក្នុងគេហទំព័រ) ។
នៅលើគេទំព័រអង្គការសហប្រជាជាតិ(អ.ស.ប)ប្រចំាកម្ពុជាដែលមានអាសយដ្ឋាន (WWW.UN.ORG.KH) នៅរសៀលថ្ងៃទី១០ កុម្ភៈ ២០១៥ មិនត្រូវបានគេមើលឃើញព័ត៌មានអ្វីក្រៅពីរូបភាពនាយករដ្ឋមន្រ្តីអ៊ីស្រាអ៊ែល លោក ប៊ិនយ៉ាមីន ណេតាន់យ៉ាហ៊ូ យកដៃស្តំាបិទមាត់ខ្លួនឯងនិងយកដៃឆ្វេងខ្ទប់ភ្នែកលោកប្រធានាធិបតីអាមេរិក បារ៉ាក់ អូបាម៉ា ចំណែកលោកប្រធានាធិបតីអេមរិកដែលនៅកណ្តាលនោះវិញបានយកដៃឆ្វេងបិទត្រចៀកលោក បាន គីមូន អគ្គ

រដ្ឋមន្ត្រី ក្រសួងអប់រំ ត្រៀមចាត់វិធានការ ភាពមិនប្រក្រតី នៅថ្ងៃបុណ្យ នៃក្តីស្រឡាញ់

ប្រភពមកពី​ Khmerload​​

កម្ពុជា៖ ដោយមើលឃើញ ពីក្តីបារម្ភ ចំពោះប្រជាជន ជាពិសេសគឺ ឪពុកម្តាយឬ អាណាព្យបាល ដែលតែងតែ កើតមានឡើង រៀងរាល់ថ្ងៃ ទី១៤ ខែកុម្ភៈ ក៏ព្រោះតែ ការយល់ខុស របស់យុវវ័យ មួយចំនួនទៅលើ អត្ថន័យនៃ ទិវាបុណ្យនៃ ក្តីស្រឡាញ់ ហេតុនេះហើយ ទើបក្រសួង អប់រំ យុវជន និងកីឡា បានចេញសេចក្តី ណែនាំមួយ ស្តីពីវិធានការ ទប់ស្កាត់ភាព មិនប្រក្រតី នានាសម្រាប់ ថ្ងៃបុណ្យមួយនេះ។
ឯកឧត្តម ហង់ ជួនណារ៉ុន រដ្ឋមន្ត្រី ក្រសួងអប់រំ យុវជន និងកីឡា បានបញ្ចេញ សេចក្តីណែនាំ ជាផ្លូវការមួយ ដែលមាន៤ចំនុច ធំៗនិង សំខាន់ៗ ដើម្បីដាក់ ជូនទៅដល់ គ្រឹះស្ថានសិក្សា សាធារណៈ និងឯកជន នានា ក្នុងការចូលរួម ចំណែកដើម្បី ពង្រឹង និងអនុវត្ត បទបញ្ជាផ្ទៃក្នុង ឲ្យបានម៉ឺងម៉ាត់ សម្រាប់ទប់ស្កាត់ ភាពមិនប្រក្រតី ក្នុងទិវាបុណ្យ នៃក្តីស្រឡាញ់ (Valentine’s Day)។